របៀបដោះសោរទូរស័ព្ទ Android របស់អ្នក ដោយគ្រាន់តែលើកចាប់កាន់ដាក់នៅនឹងមុខ
ជាទូទៅ ដើម្បីដោះសោរទូរស័ព្ទរបស់យើង គឺតម្រូវអោយចុចប៊ូតុងណាមួយ ដើម្បីអោយម៉ាស៊ីនងើបឡើងដំណើរការ ក៏ប៉ុន្តែដោយសារតែបចេ្ចកវិទ្យាកាន់តែទំនើបនោះ ឥលូវនេះ យើងអាចដោះសោរទូរស័ព្ទរបស់យើងបាន កាន់តែមានភាពងាយស្រួលជាងមុន។ តួយ៉ាងសម្រាប់ពពួក LG យើងអាចដោះសោរដោយគោះអេក្រង់ ក៏ប៉ុន្តែសម្រាប់ទូរស័ព្ទខ្លះទៀតមិនបានភ្ជាប់មកជាមួយបច្ចេកវិទ្យានោះទេ។ ក៏ប៉ុន្តែ Cambo Report សូមណែនាំនូវវិធីថ្មី ក្នុងការដាស់ទូរស័ព្ទរបស់អ្នកអោយភ្ញាក់ឡើង បានកាន់តែងាយស្រួលបំផុត ពោលយើងគ្រាន់តែចាប់កាន់វាឡើងនោះវានឹងបញ្ចេញពន្លឺអេក្រង់តែម្តង។
វាគឺជាកម្មវិធីសម្រាប់ពពួកទូរស័ព្ទ Android ដែលទើបតែបានបង្កើតនេះទេ ហើយវាក៏មិនចាំបាច់អោយយើង Root អ្វីវែងឆ្ងាយដែរ។ វាអាចដំណើរការលើស្មាតហ្វូន Android ទាំងអស់ ដែលចាប់ពីជំនាន់ 2.3 ឡើងទៅ។ កម្មវិធីនេះគឺពិតជាពិសេសមែន ព្រោះអីវាអាចដំណើរការបានរហ័សទាន់ចិត្ត មិនអន់ឡើយ។ កម្មវិធីនេះនឹងប្រើប្រាស់ស៊ិនស័រទីតាំងដើម្បីដំណើរការ ជាក់ស្តែងនៅពេលដែលយើងទុកទូរស័ព្ទនេះនៅផ្ទៃរាប រឺក៏ក្នុងហោប៉ៅ វានឹងចាក់សោរដោយស្វ័យប្រវត្តិតែម្តង ហើយនៅពេលដែលយើងលើកចាប់កាន់វាមកលើដៃ វានឹងបញ្ចេញពន្លឺអេក្រង់ឡើងតែម្តង។
វិធីតំឡើង និងប្រើប្រាស់
- ចុចទីលើអក្សរ Play Store ដើម្បីដោនឡូដកម្មវិធីនេះចេញពី Play Store
- បន្ទាប់ពីតម្លើងកម្មវិធីនេះ រួចរាល់ហើយ ចុចពាក្យថា Activate Device ដែលស្ថិតនៅលើប៊ូតុងពណ៌លឿង រួចហើយចុចពាក្យ Active
- សាកបិទអេក្រង់ចោលហើយទុកនៅលើផ្ទៃរាបស្មើ ដូចជាលើឥដ្ឋ រឺតុ បន្ទាប់មកសាកលើកឡើងមកនោះ ទូរស័ព្ទនឹងញ័រ ហើយបញ្ចេញពន្លឺជាក់ជាមិនខាន។ ដើម្បីបិទពន្លឺអេក្រង់វិញ យើងគ្រាន់តែដាក់វានៅលើផ្ទៃរាបស្មើរ រឺហោប៉ៅជាការស្រេច។
- យើងក៏អាចធ្វើការផ្លាស់ប្តូរអ្វីជាច្រើនទៀត ដោយចូលទៅកាន់កម្មវិធី Wakeup រួចហើយចុចពាក្យ Configuration។ ក្នុងនោះមានដូចជារយៈពេលដែលកម្មវិធីឈប់ដំណើរការ កម្រិតនៃការចាប់ទីតាំងជាដើម។ បញ្ជាក់ផងដែរថា កាលណាយើងកែប្រែវាអោយកាន់តែទាប នោះវានឹងមិនកាន់តែស៊ីថ្ម។
កម្មវិធីនេះ វាដូចជារាងស៊ីថ្មបន្តិចហើយ មិនចាញ់ Tweak ឈ្មោះ SmartTap នៅលើ iOS ប៉ុន្មានទេ។ ក៏ប៉ុន្តែប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់សាកល្បងកម្មវិធីថ្មីនេះ សូមរីករាយនឹងប្រើប្រាស់ ព្រោះអីវាអត់គិតថ្លៃទេ (Trail version) ហើយរបៀបប្រើប្រាស់វិញក៏មានភាពងាយស្រួលដែរ។

