Windows Security Can not open

 មិនអាចបើកWindows Security បានមែនទេ?

គ្រាន់តែCopy Link ទៅPase​ ក្នុង PowerShellជាកាស្រាច់

Windows 11 users Get-AppXPackage -AllUsers | Foreach {Add-AppxPackage -DisableDevelopmentMode -Register "$($_.InstallLocation)\AppXManifest.xml"} Or Get-AppxPackage Microsoft.SecHealthUI -AllUsers | Reset-AppxPackage" Windows 10 users Add-AppxPackage -Register -DisableDevelopmentMode "C:\Windows\SystemApps\Microsoft.Windows.SecHealthUI_cw5n1h2tx
yewy\AppXManifest.xml"

គួរប្រុងប្រយ័ត្ន! អ្នកដែលមានឈាមប្រភេទ O គួរតែដឹង ៨ចំណុចនេះ



ប្រភេទឈាមរបស់មនុស្សគឺជាចំណុចសំខាន់មួយដែលយើងទាំងអស់គ្នាគួរកត់សំគាល់។ នៅក្នុង ទសវត្សឆ្នាំ 1900 ឈាមមនុស្សត្រូវបានចាត់ថ្នាក់ជា 4ប្រភេទ ដោយលោក Karl Landsteiner​ ដែលជាគ្រូពេទ្យជនជាតិអូទ្រីស។
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវដឹងអំពីប្រភេទឈាមរបស់យើងសម្រាប់ហេតុការណ៍បន្ទាន់មួយចំនួន។ ព្រោះការផ្សារភ្ជាប់ឈាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបញ្ចូលឈាម។
ក៏ប៉ុន្តែប្រភេទលក្ខណៈរបស់ឈាមក៏អាចមានឥទ្ធិពលលើសុខភាពរបស់យើងផងដែរ។ ជាពិសេសជាងនេះទៅទៀតនោះ យើងក៏អាចនិយាយបានថា ប្រឈាមគឺជាទ្រព្យសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់យើងផងដែរ។
១. តើអ្នកមានឈាមប្រភេទអ្វី?

 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]
ប្រភេទឈាម ឬក្រុមឈាមត្រូវបានចាត់ថ្នាក់តាមវត្តមាន ឬអវត្តមានរបស់អង់ស៊ីមជាក់លាក់ដែលអាចធ្វើឱ្យមានប្រតិកម្មនៃភាពស៊ាំដល់រាងកាយយើង។ អង់ទីករទាំងនេះអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងត្រូវបានវាយប្រហារដោយជំងឺមួយចំនួនបាន។ នេះជាមូលហេតុដ៏មាសសារៈសំខាន់ណាស់ក្នុងការដឹងពីប្រភេទឈាមរបស់យើង និងត្រូវដឹងអំពីការផ្គូផ្គងដោយសុវត្ថិភាពចំពោះការបញ្ចូលឈាម។
២. ចរិកលក្ខណៈរបស់ឈាមប្រភេទ O

 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]
មានប្រភេទឈាមសំខាន់ៗ ចំនួន 4ប្រភេទ ដែលត្រូវបានកំណត់ដោយវត្តមាន ឬអវត្តមាននៃអង់ស៊ីម A និង B នៅក្នុងផ្ទៃកោសិកាក្រហម។ ក្រៅពីអង់ស៊ីម A និង B មានប្រូតេអ៊ីនដែលត្រូវបានគេហៅថា Rh factor ដែលអាចនឹងមាន ឬមិនមាននៅក្នុងឈាមរបស់យើង។ សរុបមកប្រភេទឈាមរបស់មនុស្សយើងមាន 8 ប្រភេទឈាម: A +, A-, B +, B-, O +, O-, AB + និង AB-
ហើយប្រភេទឈាម O មិនមានអង់ស៊ីម A B នៅក្នុងកោសិកាឈាមក្រហមទេ ប៉ុន្តែមានអង់ទីករ A និង B នៅក្នុងប្លាស្មា។ ប្រភេទ O + គឺជាប្រភេទឈាមទូទៅបំផុតដែលមាន 37% - 53% នៃក្រុមជនជាតិភាគតិចនិងពូជសាសន៍ផ្សេងៗទៀត។
៣. ឈាមប្រភេទ O គឺជាម្ចាស់ជំនួយជាសកល
 
អ្នកដែលមានឈាមប្រភេទ O + អាចបរិច្ចាគឈាមរបស់ពួកគេទៅគ្រប់ 4 ក្រុមប៉ុន្តែមានតែចំពោះមនុស្សដែលមានឈាមវិជ្ជមានប៉ុណ្ណោះ (O +, A +, B +, AB +) ។ កោសិកាក្រហមនៃប្រភេទ O អាចត្រូវបានបញ្ជូនទៅក្រុមទាំង 8 ដែលធ្វើឱ្យវាក្លាយជាប្រភេទឈាមទូទៅដែលតែងតែត្រូវការសម្រាប់ការបញ្ចូលឈាមបន្ទាន់។
ប្រភេទឈាម O - ឈាមត្រូវបានបញ្ជូនទៅក្នុងករណីសង្គ្រោះបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកជំងឺមុនពេលការធ្វើតេស្តឆ្លងត្រូវបានបញ្ចប់។ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺប្រភេទឈាម O- គឺមានសុវត្ថិភាពបំផុតសម្រាប់ទារកដែលទើបនឹងកើតដែលជួយដល់ប្រព័ន្ធភាពស៊ាំរបស់គេ។
៤. អ្នកជំងឺឈាមប្រភេទ O អាចទទួលបានឈាមប្រភេទ O ដូចគ្នាតែប៉ុណ្ណោះ

 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]
អ្នកដែលមានឈាមប្រភេទ O + អាចទទួលឈាមពីអ្នកដែលមានប្រភេទ O+ និង O- ប៉ុន្តែអ្នកដែលមានប្រភេទឈាម O- អាចទទួលបានតែឈាមប្រភេទ O- ដូចគ្នា។ ក្នុងករណីពេលមានអាសន្ននៅពេលដែលប្រភេទឈាម O-មានបរិមាណតិចតួចវាអាចត្រូវបានជំនួសដោយឈាមប្រភេទ O + បាន។
៥. ហានិភ័យរបស់សុខភាព



 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]
បើយោងតាមអ្នកវិទ្យាសាស្រ្តបានអោយដឹងថា មានវិធីសាស្ត្រមួយចំនួនដែលអាចកំណត់បាននូវសុខភាពតាមប្រភេទឈាមរបស់យើង។ ទោះបីឥទ្ធិពលនៃប្រភេទឈាមលើសុខភាពរបស់យើងនៅតែស្ថិតនៅក្រោមការស្រាវជ្រាវក៏ដោយក៏មានទ្រឹស្ដីមួយចំនួនស្តីពីហានិភ័យសុខភាព និងអត្ថប្រយោជន៍សម្រាប់អ្នកដែលមានប្រភេទឈាមខុសគ្នាផងដែរ។
វាត្រូវបានគេគិតជាពិសេសថាអ្នកដែលមានឈាមប្រភេទ O អាចមានការឆ្លងមេរោគបាក់តេរី និងវីរុសច្រើនជាងក្រុមឈាមដទៃទៀតរួមទាំងជំងឺធ្ងន់ធ្ងរដូចជា ជំងឺប៉េស្ត ជំងឺអាសន្នរោគ និងជំងឺរបេង។ ការស្រាវជ្រាវមួយចំនួនក៏បានបង្ហាញផងដែរថាប្រភេទនៃឈាមប្រភេទ O មាន 35% នៃរោគដំបៅខ្ពស់ជាងអ្នកដែលមានប្រភេទឈាម A, B និង AB
៦. អត្ថប្រយោជន៍នៃសុខភាព

 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]
អ្នកដែលមានឈាមប្រភេទ O មានហានិភ័យទាបបំផុតនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង បើធៀបទៅនឹងអ្នកដែលមានប្រភេទឈាម A, B និង AB
ការស្រាវជ្រាវបានបង្ហាញថាបុគ្គលដែលមិនមានឈាមប្រភេទ O មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកលំពែងជាងអ្នកដែលមានឈាមប្រភេទ O ។ លើសពីនេះទៅទៀតអ្នកដែលមានប្រភេទឈាមប្រភេទ O មានហានិភ័យទាបក្នុងការវិវត្តទៅជាជំងឺចរន្តឈាម និងជំងឺឆ្លង។
ទោះជាយ៉ាងណាក៏ដោយការរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងគ្រប់គ្រងកត្តាហានិភ័យសុខភាពគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជៀសវាងពីជំងឺមិនថាអ្នកមានប្រភេទឈាមអ្វីក៏ដោយ។
៧. ឈាមប្រភេទ O និងរបបអាហារ

 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]
អ្នកប្រហែលជាធ្លាប់លឺអំពីរបបអាហារតាមប្រភេទឈាម ដែលអះអាងថា ការញ៉ាំផលិតផលដែលសមស្របនឹងប្រភេទឈាមរបស់យើង​ នឹងជួយយើងអោយមានសុខភាពល្អ។  អ្នកឯកទេសខាងចំណីអាហារបានណែនាំថា យើងរាល់គ្នាគួរតែមានរបបអាហារផ្ទាល់ខ្លួនដែលពិចារណាអំពីស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់យើង ជាជាងអាហារដែលបិះពាល់នឹងប្រភេទឈាមរបស់យើង។
៨. ឈាមប្រភេទ O និងបុគ្គលិកលក្ខណៈ


ឥទ្ធិពលនៃប្រភេទឈាមអាចបញ្ជាក់បានលើ ចរិតលក្ខណៈរបស់មនុស្ស ប៉ុន្តែទ្រឹស្តីនេះគឺមានប្រជាប្រិយភាពខ្លាំងតែនៅក្នុងប្រទេសមួយចំនួនតែប៉ុណ្ណោះ ជាពិសេសប្រទេសជប៉ុន។  ជនជាតិជប៉ុនជឿថាអ្នកដែលមានឈាមប្រភេទ O គឺមានចិត្ដសប្បុរស ចូលចិត្តសាមគ្គីភាព និងទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ ហើយទំនាក់ទំនងស្នេហាល្អបំផុតត្រូវបានរកឃើញរវាងមនុស្សប្រភេទ O និងមនុស្សប្រភេទ A
តើអ្នកមានប្រភេទឈាមអ្វី? តើអ្នកដឹងអំពីវិធីដែលប្រភេទឈាមរបស់អ្នកអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកដែរ ឬទេ? បើសិនជាអ្នកគិតថាវាមានសរៈសំខាន់ សូមជួយចែករំលែកអោយមិត្តភក្តិរបស់បានដឹងផង។


មកដឹងពីវិធីដាក់ទីតាំងរកស៊ីលើ Google Map




ដំបូង​ឡើយគ្រាន់តែចូលវេបសាយ Google My Business តាមរយៈតំណរនេះ http://www.google.com/business    បន្ទាប់មកទៀត​ធ្វើការ​ចុចលើពាក្យ Start Now រួចចូលទៅកាន់គណនី Google   Gmail នេះ   
របស់អ្នកទាំង​អស់គ្នា។
បន្តមកទៀត​នឹង​មានលោត​ផ្ទាំង​មួយឱ្យលោកអ្នកបំពេញឈ្មោះអាជីវកម្ម។ សម្រាប់ជាការ​ណែនាំ លោក អ្នកគួរ​តែដាក់ឈ្មោះទាំង​ពីរភាសាតែម្តង ខ្មែរផង និង​អង់គ្លេសផង ដើម្បីឱ្យអ្នកប្រើប្រាស់ស្រួលស្វែង​រក។
ក្រោយបំពេញឈ្មោះអាជីវកម្មរួចរាល់ហើយ​ នឹង​មានសំណួរ​មួយសួរថា​តើចង់ដាក់កន្លែងរកស៊ីរបស់លោកអ្នកនៅលើផែនទីដែរឬទេ ត្រង់កន្លែង​នេះសូមជ្រើសយកពាក្យ Yes
ផ្ទាំង​អាស័យដ្ឋាននឹង​លោត​មក ដោយអាច​ធ្វើការ​បំពេញ​អាស័យដ្ឋានរបស់កន្លែងរកស៊ី​លោកអ្នកបាន។ បំពេញរួចចុចពាក្យ Next នឹង​មានផ្ទាំង​ដៅទីតាំង​លោត​មក ហើយទាញ​ផ្ទាំង​ដៅទីតាំង​នោះឱ្យចំកន្លែង​ដែលចង់ដាក់​ រួច​ចុច Next បន្ត​ទៀត។
បន្តមកទៀត​ Google នឹង​ធ្វើការ​ប្រមូលទិន្នន័យខ្លះៗទាក់ទង​ទៅនឹង​សេវាកម្ម ក៏ដូចជាផលិត​ផលដែលម្ចាស់អាជីវកម្មផ្ដល់ឱ្យ។ ពេលដែលបំពេញព៌តមាន​សំខាន់ៗរួច​ហើយនោះ ជាចុងក្រោយ​តម្រូវ​ឱ្យបំពេញ​ឈ្មោះរបស់ម្ចាស់អាជីវកម្ម ដើម្បីឱ្យ Google អាចផ្ញើរ​សំបុត្រ​ដែលមានភ្ជាប់លេខកូដក្នុងគោលបំណង​បញ្ចាក់ពីភាពជាម្ចាស់កម្មសិទ្ធ​ក៏ដូចជា​ម្ចាស់ទីតាំង​ដើម្បីងាយស្រួលដាក់លើផែនទីរបស់ខ្លួន។
អ្នករកស៊ីមិនគួរ​មើលរម្លង​ទីតាំង​នៅលើផែនទីឌីជីថលនេះបាននោះទេ ព្រោះមនុស្សជំនាន់ក្រោយ ចូលចិត្ត​ប្រើប្រាស់កម្មវិធីលើទូរស័ព្ទជាជាង​ដើរ​សួរគេ ជាងនេះទៅទៀតក៏ស្រួលសម្រាប់អ្នករត់កង់បីឥណ្ឌាក្នុងការដឹកភ្ញៀវឱ្យទៅដល់កន្លែងអាជីវកម្មផងដែរ៕

ជីទឹក

ជីទឹកផ្សំអំពីក្បាលត្រីឬកាកសំណល់ត្រីគ្រប់ប្រភេទ
1-ក្បាលត្រី (6 គីឡូក្រាម) ។
2-ស្ករស២គីឡូក្រាម (បើបានស្កររងូកាន់តែប្រសើរ) ឬស្កត្នោតចាស់ៗកាន់តែល្អ។
3-ទឹកស្អាត(មិនមែនជាទឹកម៉ាស៊ីន)ទឹកដែលគ្មានជាតិក្លរីន ២០លីត្រ
បើយកល្អប្រើទឹកស្រះទឹកស្ទឹងគឺកាន់តែប្រសើរ ។
4-ម្សៅ ផ ដ សង (พด.2)មួយកញ្ចប់ ។ មានក៏បានគ្មានក៏បាន បើមានគឺល្អ ព្រោះវាជួយអោយជីឆាប់រលួយនិងគ្មានក្លឹនស្អុយ។
5-ម្នាស់ទុំ២គីឡូក្រាម។ ធុងស្ពេត្រូ សំរាប់រក្សាទុកល្បាយជី។
*** វិធីធ្វើ****
យកស្ករ២គីឡូក្រាម(ចាក់លាយក្នុងទឹកស្អាត១០លីត្ររួចកូរអោយរលាយ។ យកម្សៅ ផ ដ ២ ចាក់ចូលកន្លះកញ្ចប់ កូរអោយរលាយ។ យកក្បាលត្រី៦គីឡូក្រាម មកចិញ្ច្រាំអោយល្អិត ហើយដាក់ចូលក្នុងទឹកចំនួន ១០លីត្រដែលនៅសល់ ខាងលើកូរវាអោយសព្វហើយទុកចោលបន្ទាប់មកយើងចាក់ម្សៅ ផ ដ ២ កន្លះកញ្ចប់បន្ថែមទៀត រក្សាទុកប្រហែល ៥នាទី។ បន្ទាប់មកយកទឹកស្ករខាងលើចាក់ចូលគ្នាទៅក្នុងធុងធំចំណុះ ២០លីត្រ ។ បន្ទាប់មកយកម្នាស់២គីឡូក្រាមដែលបានចិតជាចំនិតតូចៗចាក់ចូលក្នុងធុង ។ កូរអោយសព្វហើយគ្របអោយជិតកុំអោយកើតមូស ទុកក្នុងម្លប់រយៈពេល ៣សប្តាហ៍ឬមួយខែ គឺយើងអាចយកទៅប្រើប្រាស់បានហើយ ។ ត្រូវកូរវាអោយបាន១ថ្ងៃម្តង។ នៅពេលប្រើ គឺត្រូវច្រោះឬត្រងយកតែទឹក ហើយកាករបស់វាយកទៅកប់នៅក្បែរគល់ដំណាំធំៗគឺល្អណាស់ ។ ជីទឹកក្បាលត្រីនេះ មានប្រសិទ្ធភាពខ្លាំងណាស់សំរាប់បាញ់លើបន្លែគ្រប់ប្រភេទដើម្បីអោយបានផលខ្ពស់ ។ រូបមន្តប្រើ គឺ ជីទឹកក្បាលត្រី ២០សេសេ លាយទឹកធម្មតា ១០លីត្រ យកទៅស្រោចឬបាញ់លើដំណាំគ្រប់ប្រភេទ ធានាថាលូតលាស់ល្អហើយធំធាត់យ៉ាងរហ័ស ៕ 
*** រក្សាសិទ្ធិដោយ iMan-KH-2017
- ប្រភពឯកសារយោងនៅទីនេះ


ទម្លាយ​រូបមន្ត​ធ្វើ​ទឹក​សាប៊ូ​លាង​ចាន​ទុក​ប្រើ​ខ្លួន​ឯង ងាយ​ៗនិង​ចំណេញ​លុយ

សព្វ​ថ្ងៃ​នេះ​ នៅ​តាម​ទីផ្សារ​មាន​សាប៊ូ​លាង​ចាន​ចេញ​លក់​ជា​ច្រើន​ម៉ូដ​ច្រើន​ម៉ាក ត្បិត​តែ​ភាគ​ច្រើន​មិន​សូវ​ជា​ថ្លៃ ប៉ុន្តែ​ដោយ​សារ​វា​ជា​របស់​ចាំបាច់​ដែល​យើង​ត្រូវ​ប្រើ​រាល់ថ្ងៃ​រាល់​ពេល ដូច្នេះ​បើ​គិត​ទៅ​មួយ​ខែ​ៗ​ក៏​ចំណាយ​លើ​វា​គួរ​សម​ដែរ ជា​ពិសេស​អ្នក​មាន​សមាជិក​ច្រើន ឬ​នៅ​តាម​ហាង ភោជនីយដ្ឋាន​ផ្សេង​ៗ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មិន​ចង់​ចំណាយ​ច្រើន​លើ​ថ្លៃ​សាប៊ូ​លាង​ចាន ថ្ងៃ​នេះ​យើង​មាន​រូបមន្ត​ធ្វើ​សាប៊ូ​លាង​ចាន​បែប​​ងាយ​ៗ​មក​បង្ហាញជូន។

របស់​ដែល​ត្រូវ​មាន៖

១. មេសាប៊ូ N70 ១គីឡូក្រាម អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​គ្រឿង​គីមី
២. អំបិល ១គីឡូក្រាម

៣. សារធាតុ​កម្ចាត់​ខ្លាញ់ F24 កន្លះ​គីឡូក្រាម (អាច​ដាក់ ឬ​មិន​ដាក់​ក៏​បាន)

៤. ទឹក​ស្អាត លាយ​ទឹក​ក្រូច​ឆ្មារ ឬ​ក្រូច​សើច ១០ទៅ១៥លីត្រ

វិធីធ្វើ
១. រំលាយ​អំបិល​ក្នុង​ទឹក​ក្ដៅ​ឧណ្ណ​ៗ ៣លីត្រ
២. កូរ​មេសាប៊ូ N70 និង F24 ឲ្យ​ចូល​គ្នា ដោយ​​ដាក់​ទឹក​អំបិល​ចូល​ម្ដង​បន្តិច​ៗ​នៅ​ពេល​កូរ
៣. ចាក់​ទឹក​ស្អាត ឬ​ទឹក​ផ្លែ​ក្រូច​​ចូល
៤. កូរ​ឲ្យ​ចូល​គ្នា
៥. ទុក​ចោល​រយៈ​ពេល​កន្លះ​ថ្ងៃ រហូត​សង្កេត​ឃើញ​ថា​បាត់​ពពុះ រួច​ហើយអាច​​ច្រក​ទុក​ក្នុង​ដប​ទុក​ប្រើ​ប្រាស់​បាន​ហើយ ៕

ល្បិចទាំង៩ក្នុងការស្វែងរកព័ត៌មានក្នុង Google ដែលមនុស្ស៩៦%មិនធ្លាប់ដឹង

នៅក្នុងសម័យបច្ចេកវិទ្យា មុស្សអាចស្វែងរកព័ត៌មាននានាតាមរយៈប្រព័ន្ធអ៊ីធឺណេត។ ជាក់ស្ដែង គេហទំព័រ Google.com គឺជាគេហទំព័រមួយដែលអាចអនុញ្ញាតអោយអ្នកស្វែងរកព័ត៌មានរាប់លានក្នុងរយៈពេលមិនដល់មួយនាទី។ ប៉ុន្ដែ មានមនុស្សមួយចំនួនធំនៅមិនទាន់ចេះប្រើប្រាស់គេហទំព័រនេះអោយអស់លទ្ធភាពនៅឡើយទេ។ ខាងក្រោមនេះគឺជាល្បិចមួយចំនួនដែលអ្នកអាចស្វែងរកបានដោយមានប្រសិទ្ធភាពជាងមុន៖
១. ប្រើប្រាស់ពាក្យដែលមានន័យដូច ឬសញ្ញាប្រហែល “~”
ភាសាដែលយើងប្រើប្រាស់គឺសម្បូរពាក្យដែលមានន័យដូច ឬន័យធៀបច្រើនណាស់។ ការនេះធ្វើអោយអ្នកងាយស្រួលក្នុងការធ្វើការស្រាវជ្រាវអ្វីមួយនៅលើបណ្តាញអ៊ីនធឺណេត។ អ្នកគ្រាន់តែវាយពាក្យសំខាន់ដែលអ្នកចង់រក ភ្ជាប់នឹងនិមិត្តសញ្ញា “~” នោះអ្នកនឹងទទួលបានចម្លើយបានច្រើនជាងកាលដែលអ្នកឃ្លាជាក់លាក់សម្រាប់ស្វែងរក។
ឧទាហរណ៍ប្រសិនបើអ្នកស្វែងរកពាក្យ “healthy ~ food” អ្នកនឹងទទួលបានលទ្ធផលអំពីគោលការណ៍នៃការបរិភោគអាហារដែលមានសុខភាពល្អ ឬរូបមន្តចម្អិនអាហារជាដើម។ 
២. ស្វែងរកអ្វីមួយនៅក្នុងគេហទំព័រដែលអ្នកស្គាល់
ប្រសិនជាអ្នកចង់ចែករំលែកព័ត៌មានអ្វីពីគេហទំព័រណាមួយជាក់លាក់ទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក អ្នកគ្រាន់តែសរសេរអាស័យដ្ឋានគេហទំព័រនោះ + ពាក្យគន្លឹះដែលអ្នកចង់ស្វែងរក នៅក្នុងប្រអប់ស្វែងរករបស់ Google។
៣. សញ្ញា “*”
នៅពេលដែលអ្នកភ្លេចពាក្យអ្វីមួយនៅក្នុងព័ត៌មានដែលអ្នកចង់ស្វែងរក អ្នកអាចប្រើប្រាស់និមិត្តសញ្ញា “*” ជំនួសពាក្យដែលអ្នកភ្លេចនោះដើម្បីធ្វើការស្វែងរក។
៤. ក្នុងករណីភ្លេចច្រើនពាក្យ
ពេលខ្លះការស្វែងរករបស់អ្នកអាចជាកន្សោមពាក្យ។ នៅក្នុងករណីដែលអ្នកភ្លេចលើសពី៥០%នៃកន្សោមពាក្យទាំងនោះ មានវិធីសាស្ត្រមួយដែលអ្នកប្រហែលជាអាចប្រើប្រាស់បាន។ អ្នកគ្រាន់តែសរសេរពាក្យខាងដើម និងខាងចុងនៃកន្សោមពាក្យដែលអ្នកចង់ធ្វើការស្វែងរក ហើយសេសេរ AROUND + (លេខនៃចំនួនពាក្យដែលអ្នកភ្លេច)។ នោះអ្នកនឹងឃើញលទ្ធផល។
៥. ប្រប្រាស់អំឡុងពេល (Time Frame)
នៅពេលដែលអ្នកចង់ស្វែងរកឯកសារអ្វីមួយនៅក្នុងចន្លោះពេលណាមួយជាក់លាក់ អ្នកអាចប្រើប្រាស់ អំឡុងពេល (Time Frame) បាន។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ស្វែងរករបកគំហើញផ្នែកវិទ្យាសាស្រ្តក្នុងអំឡុងសតវត្សទី២០ នោះយើងអាចសរសេរ “scientific discoveries 1900…2000”។
៦. ស្វែងរកពាក្យនៅក្នុងចំណងជើង
ប្រសិនបើអ្នកចង់ស្វែងរកពាក្យគន្លឹះណាមួយនៅក្នុងចំណងជើង អ្នកគ្រាន់តែវាយ “intitle:” នៅពីមុខពាក្យគន្លឹះដែលអ្នកចង់ស្វែងរកនោះគឺជាការស្រេច។ 

៧. ស្វែងរកគេហទំព័រស្រដៀង
ក្នុងករណីដែលអ្នកពេញចិត្តនឹងគេហទំព័រណាមួយ ហើយអ្នកចង់ស្វែងរកគេហទំព័រដែលមានមុខងារ ឬផ្ទុកព័ត៌មានស្រដៀងទៅនឹងគេហទំព័រដែលអ្នកចូលចិត្ត អ្នគ្រាន់តែសរសេរ “related: + អសាយដ្ឋានគេហទំព័រដែលអ្នកចង់ស្វែងរក”។
៨. ស្វែងរកសំណុំនៃពាក្យអ្វីមួយ
ឧទាហរណ៍ថាអ្នកចង់ស្វែងរកឃ្លារ I’m picking up good vibrations ដោយមិនមានប្រើប្រាស់សញ្ញាសម្រង់ពាក្យសម្ដី នោះទិន្នន័យដែលអ្នកទទួលបាននោះមិនដូចចិត្តរបស់អ្នកនោះឡើយ។ ព្រោះឃ្លារដែលអ្នកចង់ស្វែងរកនោះគឺមិនស្ថិតតាមលំដាប់លំដោយនៅក្នុងចម្លើយដែលអ្នកទទួលបានពី Google នោះទេ។ តែប្រសិនបើអ្នកប្រើប្រាស់សម្រង់ពាក្យសម្ដី វានឹងស្ថិតទៅតាមលំដាប់លំដោយទៅតាមអ្វីដែលអ្នកចង់ស្វែងរក។


 ៩. ពាក្យដែលអ្នកមិនត្រូវការ
ដើម្បីដកចេញនូវពាក្យទាំងឡាយណាដែលអ្នកមិនចង់ស្វែងរក អ្នកអាចប្រើប្រាស់និមិត្តសញ្ញាដក “-” + ពាក្យដែលអ្នកមិនត្រូវការ នៅពីក្រោយពាក្យគន្លឹះដែលអ្នកចង់ស្វែងរក។ ឧទាហរណ៍ អ្នកចង់ស្វែងរក “Interesting book”។ តែអ្នកមិនចង់បានសៀវភៅដែលគេលក់។ ដូច្នេះអ្នកវាយ “Interesting book –buy” នៅក្នុងប្រអប់ស្វែងរករបស់ Google៕

វិធីដាំដូងដែលធ្វើឲ្យទឹកវាមានរសជាតិផ្អែម និងផ្លែបានច្រើន

» វិធីដាំដូងដែលធ្វើឲ្យទឹកវាមានរសជាតិផ្អែម និងផ្លែបានច្រើន
* វិធីធ្វើគឺ៖
- ជ្រើសរើសយកវេលាធ្វើនៅពេលដែលដូងរបស់យើងចាប់ផ្តើមដាំរួចបាន៦ខែ។
- ជីករណ្តៅល្មមមួយដែលមានចម្ងាយ១ម៉ែត្រ រួចយកក្រឡមួយកប់ក្នុងរន្ធនោះត្រឹមពាក់កណ្តាល និងត្រូវចោះរន្ធនៅបាតរបស់វាទំហំ ០,៥សង់ទីម៉ែត្រ។
- ដាក់អំបិលចូលក្នុងក្រឡនោះត្រឹមពាក់កណ្តាល រួចគ្របវាឲ្យជិត ដោយពុំមានចាក់ទឹកចូលនោះទេ។
- រាល់មួយឆ្នាំម្តងយើងត្រូវបើកគម្របវាមើល និងត្រូវថែមអំបិលផង។
- អនុវត្តបែនេះនឹងធ្វើឲ្យដូងរបស់យើងមានរសជាតិផ្អែម ហើយផ្លែបានច្រើនទៀតផង។