ជីទឹក

ជីទឹកផ្សំអំពីក្បាលត្រីឬកាកសំណល់ត្រីគ្រប់ប្រភេទ
1-ក្បាលត្រី (6 គីឡូក្រាម) ។
2-ស្ករស២គីឡូក្រាម (បើបានស្កររងូកាន់តែប្រសើរ) ឬស្កត្នោតចាស់ៗកាន់តែល្អ។
3-ទឹកស្អាត(មិនមែនជាទឹកម៉ាស៊ីន)ទឹកដែលគ្មានជាតិក្លរីន ២០លីត្រ
បើយកល្អប្រើទឹកស្រះទឹកស្ទឹងគឺកាន់តែប្រសើរ ។
4-ម្សៅ ផ ដ សង (พด.2)មួយកញ្ចប់ ។ មានក៏បានគ្មានក៏បាន បើមានគឺល្អ ព្រោះវាជួយអោយជីឆាប់រលួយនិងគ្មានក្លឹនស្អុយ។
5-ម្នាស់ទុំ២គីឡូក្រាម។ ធុងស្ពេត្រូ សំរាប់រក្សាទុកល្បាយជី។
*** វិធីធ្វើ****
យកស្ករ២គីឡូក្រាម(ចាក់លាយក្នុងទឹកស្អាត១០លីត្ររួចកូរអោយរលាយ។ យកម្សៅ ផ ដ ២ ចាក់ចូលកន្លះកញ្ចប់ កូរអោយរលាយ។ យកក្បាលត្រី៦គីឡូក្រាម មកចិញ្ច្រាំអោយល្អិត ហើយដាក់ចូលក្នុងទឹកចំនួន ១០លីត្រដែលនៅសល់ ខាងលើកូរវាអោយសព្វហើយទុកចោលបន្ទាប់មកយើងចាក់ម្សៅ ផ ដ ២ កន្លះកញ្ចប់បន្ថែមទៀត រក្សាទុកប្រហែល ៥នាទី។ បន្ទាប់មកយកទឹកស្ករខាងលើចាក់ចូលគ្នាទៅក្នុងធុងធំចំណុះ ២០លីត្រ ។ បន្ទាប់មកយកម្នាស់២គីឡូក្រាមដែលបានចិតជាចំនិតតូចៗចាក់ចូលក្នុងធុង ។ កូរអោយសព្វហើយគ្របអោយជិតកុំអោយកើតមូស ទុកក្នុងម្លប់រយៈពេល ៣សប្តាហ៍ឬមួយខែ គឺយើងអាចយកទៅប្រើប្រាស់បានហើយ ។ ត្រូវកូរវាអោយបាន១ថ្ងៃម្តង។ នៅពេលប្រើ គឺត្រូវច្រោះឬត្រងយកតែទឹក ហើយកាករបស់វាយកទៅកប់នៅក្បែរគល់ដំណាំធំៗគឺល្អណាស់ ។ ជីទឹកក្បាលត្រីនេះ មានប្រសិទ្ធភាពខ្លាំងណាស់សំរាប់បាញ់លើបន្លែគ្រប់ប្រភេទដើម្បីអោយបានផលខ្ពស់ ។ រូបមន្តប្រើ គឺ ជីទឹកក្បាលត្រី ២០សេសេ លាយទឹកធម្មតា ១០លីត្រ យកទៅស្រោចឬបាញ់លើដំណាំគ្រប់ប្រភេទ ធានាថាលូតលាស់ល្អហើយធំធាត់យ៉ាងរហ័ស ៕ 
*** រក្សាសិទ្ធិដោយ iMan-KH-2017
- ប្រភពឯកសារយោងនៅទីនេះ


0 comments:

Post a Comment