មកដឹងពីវិធីដាក់ទីតាំងរកស៊ីលើ Google Map




ដំបូង​ឡើយគ្រាន់តែចូលវេបសាយ Google My Business តាមរយៈតំណរនេះ http://www.google.com/business    បន្ទាប់មកទៀត​ធ្វើការ​ចុចលើពាក្យ Start Now រួចចូលទៅកាន់គណនី Google   Gmail នេះ   
របស់អ្នកទាំង​អស់គ្នា។
បន្តមកទៀត​នឹង​មានលោត​ផ្ទាំង​មួយឱ្យលោកអ្នកបំពេញឈ្មោះអាជីវកម្ម។ សម្រាប់ជាការ​ណែនាំ លោក អ្នកគួរ​តែដាក់ឈ្មោះទាំង​ពីរភាសាតែម្តង ខ្មែរផង និង​អង់គ្លេសផង ដើម្បីឱ្យអ្នកប្រើប្រាស់ស្រួលស្វែង​រក។
ក្រោយបំពេញឈ្មោះអាជីវកម្មរួចរាល់ហើយ​ នឹង​មានសំណួរ​មួយសួរថា​តើចង់ដាក់កន្លែងរកស៊ីរបស់លោកអ្នកនៅលើផែនទីដែរឬទេ ត្រង់កន្លែង​នេះសូមជ្រើសយកពាក្យ Yes
ផ្ទាំង​អាស័យដ្ឋាននឹង​លោត​មក ដោយអាច​ធ្វើការ​បំពេញ​អាស័យដ្ឋានរបស់កន្លែងរកស៊ី​លោកអ្នកបាន។ បំពេញរួចចុចពាក្យ Next នឹង​មានផ្ទាំង​ដៅទីតាំង​លោត​មក ហើយទាញ​ផ្ទាំង​ដៅទីតាំង​នោះឱ្យចំកន្លែង​ដែលចង់ដាក់​ រួច​ចុច Next បន្ត​ទៀត។
បន្តមកទៀត​ Google នឹង​ធ្វើការ​ប្រមូលទិន្នន័យខ្លះៗទាក់ទង​ទៅនឹង​សេវាកម្ម ក៏ដូចជាផលិត​ផលដែលម្ចាស់អាជីវកម្មផ្ដល់ឱ្យ។ ពេលដែលបំពេញព៌តមាន​សំខាន់ៗរួច​ហើយនោះ ជាចុងក្រោយ​តម្រូវ​ឱ្យបំពេញ​ឈ្មោះរបស់ម្ចាស់អាជីវកម្ម ដើម្បីឱ្យ Google អាចផ្ញើរ​សំបុត្រ​ដែលមានភ្ជាប់លេខកូដក្នុងគោលបំណង​បញ្ចាក់ពីភាពជាម្ចាស់កម្មសិទ្ធ​ក៏ដូចជា​ម្ចាស់ទីតាំង​ដើម្បីងាយស្រួលដាក់លើផែនទីរបស់ខ្លួន។
អ្នករកស៊ីមិនគួរ​មើលរម្លង​ទីតាំង​នៅលើផែនទីឌីជីថលនេះបាននោះទេ ព្រោះមនុស្សជំនាន់ក្រោយ ចូលចិត្ត​ប្រើប្រាស់កម្មវិធីលើទូរស័ព្ទជាជាង​ដើរ​សួរគេ ជាងនេះទៅទៀតក៏ស្រួលសម្រាប់អ្នករត់កង់បីឥណ្ឌាក្នុងការដឹកភ្ញៀវឱ្យទៅដល់កន្លែងអាជីវកម្មផងដែរ៕

4 comments:

  1. This type of post is so good .please visit my website for best logo designed go and chak it........
    Logo Design

    ReplyDelete
  2. this type of post is so good please vist my website...
    Buy logo

    ReplyDelete
  3. this type of post is so good please vist my website...
    Buy logo

    ReplyDelete
  4. Logos can be designed by a number of people but it’s the skill level of the person that will determine what the logo ultimately looks like to the audience. It could be done neatly and nicely or could be done messily and speedily. Here are some elements that should be present in a logo if it is to be a great logo

    ReplyDelete