របៀប​ដាក់​ដំណក់​ភ្លៀង​ធ្លាក់ (Raining effect) នៅ​ក្នុង​ប្លុកករ

   រដូវ​នេះ​ជា​រដូវ​វស្សា​ហើយ​បាទ!!! :D ដូច​នេះ​ហើយ​ ភ្លៀង​ធ្លាក់​ក៏​មាន​ច្រើន​មិន​តិច​ដែរ សូម្បី​តែ​នៅ​ក្នុង​ប្លុក​យើង ក៏​មាន​ភ្លៀង​ធ្លាក់​ដែរ :D ដើម្បី​កុំ​ឲ្យ​និយាយ​ច្រើន ខ្ញុំ​និយាយ​ដល់​រឿង​សាច់​ការវិញ​ម្ដង ដែល​នៅ​ក្នុង​គន្លឹះ​នេះ ខ្ញុំ​នឹង​ណែ​នាំ​លោក​អ្នក​ឲ្យ​លេង​ស្តាយ​ប្លុក​ជា​មួយ​នឹង កូន Script មួយ​ដែល ធ្វើ​ឲ្យ​ប្លុក​របស់​យើង​មាន​ភាព​ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក គួរ​ជា​ទី​គយគន់!!!! :D ដើម្បី​ដាក់ កូដ វា​គ្មាន​អ្វី​ជា​ការ​ពិបាក​ទេ តែ​បើ​សិន​ជា​មិន​បាន​ប្រាប់​ពី​របៀប​ដាក់ នោះ​ក៏​មិន​ចេះ​ដែរ។

គម្រូ​ជាក់ស្តែង
៙ ​របៀប​ដាក់​ដំណក់​ភ្លៀង​ធ្លាក់ (Raining effect) នៅ​ក្នុង​ប្លុកករ ៖ - ជា​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អ្នក​បាន Log In ចូល​​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប): 

- រក​មើល​ស្លាក </style> ដោយ​ចុច​ Ctrl + F ទើប​ងាយ​រក​ឃើញ។
- ពេល​រក​ឃើញ​ហើយ​សូម​ចម្លង​កូដ​ខាង​ក្រោម​នេះ ទៅ​ដាក់​ពី​ក្រោម </style> (មើល​រូប) 


កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​ក្រោម </style>


<script type="text/javascript" language="javascript" charset="euc-jp" src="http://www.hapinemu.net/fobp/bp092/bp092.js"></script>