Foxit Reader កំណែ​ចុង​​ក្រោយ​​កាន់​​តែ​ងាយ​​ស្រួល​​​ជា​មួយ​ឯកសារ PDF


ថ្មីៗនេះ Foxit Reader បានធ្វើ​កំណែប្រែចុងក្រោយដែល​កាន់​តែ​ងាយ​ជាមួយ​នឹង​ការ​បើ​ក​ឯក​សារ​ប្រភេទ PDF ក៏ដូច​ការ​បម្លែង​ឯកសារ ផ្សេងៗ​ទៅ​ជា​ប្រភេទ PDF(extension *.pdf)។ កន្លងមក​កម្មវិធី​នេះ​​មាន​សមត្ថភាព​​ត្រឹម​តែ​អាច​បើក (Read) File PDF តែប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ អ្វីដែល​កាន់​តែ​ងាយ​ស្រួលនោះ គឺយើង​អាចបំលែង(Convert) ឯកសារ​ផ្សេងៗ ដូចជា Word, Excel, Image ជាដើម ទៅជាឯកសារ PDF។​ រូបរាងនៃ​កម្មវិធី​ក៏​មានលក្ខណៈ​​ស្រដៀង​​ទៅ​ Microsoft Office 2013 ផងដែរ ភ្ជាប់​មក​ននូវ​ជាមួយ Tools សំខាន់ៗជាច្រើន ដែល​មើល​ទៅ​ពិតជា​​​គួអោយ​​ចង់​ប្រើប្រាស់​មែន។
 
ហើយ​ Foxit Reader ក៏ជាកម្មវិធីមួយដែល​អនុញ្ញាតអោយ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ដើម ដើម្បី​មើល​ព័ត៌មាន​លំអិត និង ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ

0 comments:

Post a Comment