វិធីងាយៗ ក្នុងការដាក់ភ្លេងរោទិ៏ជាសំលេងចំរៀងនៅក្នុង iDevices របស់អ្នក
បើនិយាយពីបច្ចេកវិទ្យាបច្ចុប្បន្ន យើងសង្កេតឃើញថាមានការរីកចំរើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្មាតហ្វូនគឺជាផ្នែកមួយនៃបច្ចេកវិទ្យា ដែលមានការពេញនិយម និងមានការប្រើប្រាស់យ៉ាងលើសលប់ ក្នុងសម័យនេះ ដោយវាមិនគ្រាន់តែអាចធ្វើការទំនាក់ទំនងនោះទេ ប៉ុន្តែវាក៏អាចប្រើជាឧបករណ៏កំសាន្ត កាមេរ៉ាថតរូប និងអាចលេងអ៊ីនធឺណែតបានទៀតផង។
ដោយឡែក ស្មាតហ្វូនដែលមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក មិនបាច់និយាយ ក៏ប្រិយមិត្តអាចដឹងដែរ នោះគឺ iPhone ដែលមានមនុស្សជាច្រើនបានលង់ស្រឡាញ់វា និងចំនួនអ្នកប្រើប្រាស់វាក៏មានចំនួនកាន់តែច្រើនដែរ មិនថាស៊េរីចាស់ រឺក៏ថ្មី។ ជាក់ស្តែងថ្វីត្បិតតែវាជា ទូរស័ព្ទដ៏ពេញនិយមបំផុត ប៉ុន្តែវាក៏មានបញ្ហាមួយចំនួនខុសពី ទូរស័ព្ទដទៃទៀតដែរ ដូចជាមិនអាច ចែករំលេក Files ទៅកាន់ឧបករណ៏ផ្សេងទៀតបាន តាមរយៈ Bluetooth និងមិនអាចយក mp3 ដាក់ធ្វើជាភ្លេងរោទិ៏ជាដើម ដែលនេះជាហេតុធ្វើឲអ្នកប្រើប្រាស់មួយចំនួនខកចិត្ត និងមិនអាចយកបទចំរៀងដែលខ្លួនស្រឡាញ់ដាក់ជាភ្លេងរោទិ៏បាន។
យោងតាមបញ្ហាខាងលើនេះ ខេមបូ ក៏ឆ្លៀត ឱកាសនេះបង្ហាញប្រិយមិត្តទាំងអស់ ពីវិធីបំលែង mp3 ទៅជាភ្លេងរោទិ៏បាននៅលើឧបករណ៏ iDevices ទាំងអស់មិនថា iPhone, iPad រឺក៏ iPod Touch នោះទេ។
តម្រូវការ
- កម្មវិធី iTool
- ខ្សែ USB ភ្ជាប់ឧបករណ៏ iDevices របស់លោកអ្នកទៅកាន់ Computer
- បទចំរៀង mp3 ដែលលោកអ្នកចង់បំលែង
ដំណើរការ
- បើកកម្មវីធី iTool ក្នុង Computer របស់អ្នក ដែលមាន iDevices របស់អ្នកភា្ជប់ជាមួយផងដែរ
- នៅខាងលើផ្នែកខាងឆ្វេង អ្នកនឹងឃើញពាក្យ Library ហើយនៅក្រោម Library នោះមានពាក្យ Application និង Tool សូមចុច Tool
- ពេលនោះអ្នកនឹងឃើញជំរើស 5ផ្សេងទៀត សូមជ្រើសរើស Make Ringtone
- បន្ទាប់មកអ្នកនឹងឃើញផ្ទាំងមួយលេចឡើង សូមជ្រើសរើសយកពាក្យបញ្ជា Choose ដើម្បីជ្រើសរើសបទចំរៀង mp3 ដែលលោកអ្នកចង់បំលែង ដោយវាមានជំរើសពីរបន្ថែម ក្នុងការកំនត់រយៈពេលពេលចាប់ផ្តើម និងរយៈពេលបញ្ចប់នៃបទចំរៀង។ សូមធ្វើការកំនត់វារួចចុច Save&Import។
- វានឹងចាប់ផ្តើមដំនើរការរហូតដល់ចប់ រួចវានឹង Auto transfer ទៅកាន់ Ringtone របស់ iDevices របស់អ្នក។ (ត្រូវភ្ជាប់ iDevices របស់អ្នកទៅកាន់ Computer តាំងពីពេលបើក iTool ដំបូង)
- សូមពិនិត្យមើល File ដែលលោកអ្នកបានបំលែង ដោយចុច Media ដែលនៅពីក្រោមឈ្មោះឧបករណ៏របស់អ្នក រូចចូលទៅក្នុង Ringtone
- ជាចុងក្រោយអ្នកអាចផ្លាស់ប្តូរភ្លេងរោទិ៏ដែលទើបនឹងបាន Transfer ពី itool ដោយចូលទៅកាន់ Setting ក្នុងទូរស័ព្ទអ្នក បន្ទាប់មកចូលទៅកាន់ Sounds ហើយធ្វើការផ្លាស់ប្តូរភ្លេងរោទិ៏នោះតាមដែលអ្នកចង់បាន។
ខេមបូ សូមចូលរួមរីករាយជាមួយនឹងភ្លេងរោទិ៏ថ្មីៗ ទាន់សម័យទៅតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត ហើយខេមបូ នឹងខិតខំរកអ្វីដែលថ្មីៗ ក្នុងការបំរើប្រយោជន៏ដល់ប្រិយមិត្តទាំងអស់គ្នា ក៏ដូចជាវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាយើងផងដែរ។






