ចង់ផ្លាស់ប្តូរ Keyboard របស់ iPhone, iPad, iPod របស់អ្នកដែរទេ?
ការផ្លាស់ប្តូរស្ទីល Keyboard សម្រាប់ទូរស័ព្ទយើង គឺជាការកែច្នៃ រឺក៏រចនាអោយមានសភាពស្រស់ស្អាតជាងមុន ប៉ុន្តែគួរអោយសោកស្តាយដែរ ព្រោះមានតែទូរស័ព្ទ Android ទេ ដែលអាចផ្លាស់ប្តូរបាន។ ដោយឡែក ពពួក iDevice វិញគឺមានភាពលំបាកណាស់ ហើយក៏គ្នានជម្រើសច្រើនដែរ ហើយសព្វថ្ងៃនេះ យើងអាចផ្លាស់ប្តូរបានត្រឹមតែព៌ណរបស់វាតែប៉ុណ្ណោះ។
ក្តារចុចមួយនេះអាចតម្លើងបានពី Cydia ហើយវាពិតជាមានលក្ខណៈពិសេសច្រើន ខ្លាំងណាស់ ខុសពីក្តារចុចដើមរបស់ iOS 7។ លោកអ្នកប្រាកដជាពេញចិត្តជាមួយក្តារចុចនេះជាក់ជាមិនខាន ដោយសារយើងអាចផ្លាស់ប្តូរបានទាំងពណ៌ ទាំងទំហំក្តារចុច រឺក៏ស្ទីលពុម្ពអក្សរទៅតាមចំណង់ចំណូលចិត្ត។ ទន្ទឹមនឹងនេះដែរ យើកក៏អាចសរសេរអក្សរដោយគ្រាន់តែអូស វាសដូច Swiftkey របស់ Android ដែរ។ គ្រាន់តែក្តារចុចនេះមួយ យើងសង្កេតឃើញលក្ខណៈពិសេស បីបួនទៅហើយ ខុសពីក្តារចុចដើមឆ្ងាយណាស់។ មួយវិញទៀត របៀបប្រើប្រាស់ និងល្បឿនរបស់វាក៏មិនមានភាពរអាក់រអួលឡើយ មិនដូចក្តារចុចដទៃឡើយ។
ដើម្បីតម្លើង Tweak មួយនេះ គឺមានភាពងាយស្រួលទេ ដោយគ្រាន់តែចូលទៅកាន់ Cydia រួចហើយបន្ថែម Source ថ្មីមួយសិន ដោយចុច Manage > source > edit > add វាយពាក្យ http://cydia.myrepospace.com/jormy/ រួចចុច Add ជាការស្រេច។ បន្ទាប់មកទៀត សូមចូលទៅកាន់ Manage > Source > បើក Source ដែលយើងបានបញ្ចូលខាងលើ រួចចុចលើ Tweak ដែលអ្នកឃើញនោះ ហើយចុច Install ជាការស្រេច។ បន្ទាប់ពីតម្លើងហើយ សូមចូលទៅកាន់ setting > hitjot រួចបើកវាជាការស្រេច។
គូសបញ្ជាក់ផងដែរថា Tweak នេះស្ថិតនៅក្នុងការតេស្តសាកល្បងនៅឡើយទេ ដូច្នេះវានៅមានបញ្ហាបន្តិចបន្តួចនៅឡើយ។ ណាមួយទៀត អ្នកបង្កើតវាដាក់អោយដោនឡូដហើយប្រើឥតគិតថ្លៃរយៈពេល 30 ថ្ងៃ ដូច្នេះទំរាំវាផុតកំណត់ យើងប្រហែលជាមានរបស់ Free ចែកចាយជាក់ជាមិនខាន។

