តោះ!​ មក​លេង​ស្ទាយ​ Launcher​ 3D​ នៅ​លើ​ស្មាត​ហ្វូន​ Android​ ទាំង​អស់​គ្នា!

ជាទូទៅអ្នកប្រើប្រាស់ iOS7 ទំាងអស់ចាំបាច់ត្រូវ jailbreak ដើម្បី​ធ្វើ​ការ​តម្លើង​ Tweak​ និង​ Theme​ ផ្សេងៗ​ពី​ក្នុង​ Cydia​ ប៉ុន្ដែ​បើ​យើង​ងាក​មក​មើល​អ្នក​ប្រើប្រាស់ ​Android ​វិញ​ មាន​ភាព​ងាយ​ស្រួល​ជាង​ ទាំង​ការ​ផ្ទេរ​ទិន្នន័យ​ ឯកសារ​ផ្សេងៗ​ និង​តម្លើង​កម្មវិធី​ផ្សេងៗ​ គឺ​មិន​ត្រូវ​ការ​ jailbreak​ ដូច​ពពួក​ iOS​ ឡើយ។
ជាមួយគ្នានេះដែរ ខេមបូចង់ណែនាំ Launcher សម្រាប់ស្មាតហ្វូន Android ​ម្យ៉ាង​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​គួរ​អោយ​ចង់​ប្រើប្រាស់​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​ជា​ Launcher​ ប្រភេទ​ 3D​ តែ​ម្ដង​ដែល​មាន​មុខងារ​យ៉ាង​ច្រើន​សំបូរ​បែប​មែន​ទែន។
Next Launcher 3D Shell ជា Launcher ប្រភេទ 3D ដ៏ល្អបំផុតសម្រាប់​ Android​ ដោយ​បាន​វិវត្ត​មក​ដល់​ជំនាន់​ 3.11​ ហើយ​ ជា​មួយ​នឹង​ UI3.0​ ជំនាន់​ថ្មី​ ដែល​មាន​សមត្ថភាព​ និង​ពិសេស​ជាង​ជំនាន់​មុន​ច្រើន។​ Icon​ នៃ​កម្មវិធី​នីមួយៗ​ត្រូវ​បាន​រចនា​មក​យ៉ាង​ទាន់​សម័យ​ជា​ប្រភេទ​ 3D​ ភ្លឺ​ថ្លា​ព្រម​ទាំង​អាច​ធ្វើ​ការ​កែ​ច្នៃ​បន្ថែម​បាន​ទៀត​ផង។ ​យើង​អាច​ធ្វើ​ការ​ជ្រើស​រើស​យក​ 3D​ Mode​ ឬ​ Classic​ Mode​(2D)​ ទៅ​តាម​ចំនូល​ចិត្ត​របស់​អ្នក​ ប៉ុន្ដែ​ 3D​ Mode​ តម្រូវ​អោយ​យើង​ប្រើប្រាស់​ទៅ​លើ​ស្មាត​ហ្វូន​ស៊េរី​ខ្ពស់​ទើប​អាច​ដំណើរ​ការ​បាន​រលូន​ល្អ​ ព្រោះវា​ប្រើប្រាស់​ក្រាហ្វិច​រាង​ធំ​បន្ដិច។ ​យ៉ាងណា​មិញ​ អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​ជា​មួយ​នឹង​ 3D​ Mode​ ជាង​ ព្រោះ​ការ​ប្រើប្រាស់​មាន​លក្ខណៈ​ទំនើប​ ជា​មួយ​នឹង​ Icon 3D,​ widget 3D,​ App​ Drawer​ 3D​ និយាយ​ទៅ​គឺ​ 3D​ សឹង​តែ​ទាំង​អស់​ទៅ​ហើយ។​ បន្ថែម​ពី​នេះ​អ្នក​ថែម​ទាំង​អាច​ដោន​ឡូត​ Theme​ បន្ថែម​ពី​ក្នុង​ Play Store​ បាន​យ៉ាង​ច្រើន​ប្រភេទ​ទៀត​ផង។
Next Launcher 3D Shell គឺមានតម្លៃថ្លៃបន្ដិចហើយ ដែលវាបានដាក់​លក់​នៅ​លើ​ Play Store​ ក្នុង​តម្លៃ​ដល់​ទៅ​ $16.99​ ឯណោះ​ ប៉ុន្ដែ​អ្នក​អាច​ទាញ​យក​ Launcher​ នេះ​បាន​តាមរយៈ​ Link​ ខាង​ក្រោម៖
យ៉ាងណាមិញថ្វីត្បិតតែ launcher នេះអាចជួយអោយស្មាតហ្វូនរបស់យើង​មាន​លក្ខណៈ​ប្លែក​ និង​កាន់​តែ​សំបូរ​បែប​ជាង​មុន​ពិត​មែន​ ប៉ុន្ដែ​អ្វី​ដែល​ជា​បញ្ហា​នោះគឺ​វា​រាង​ស៊ី​ថ្ម​បន្ដិច​ហើយ​ ដូច​នេះ​សូម​អ្នក​ពិចារណា​ដោយ​ខ្លួន​ឯង​ថា​គួរ​តម្លើង​ ឬ​មិន​គួរ​តម្លើង​ ប៉ុន្ដែ​បើ​តាម​យោបល់​ខេមបូ​ អ្នក​គួរ​តែ​សាក​ល្បង​ប្រើប្រាស់​វា​អោយ​ធុញ​សិន​ទៅ​ចាំ​លុប​វា​ចេញ​ ព្រោះ​ Launcher​ នេះ​ពិត​ជា​ពិសេស​ណាស់!