គន្លឹះ​បង្កើត LINE Stickers ដោយ​ខ្លូន​ឯង

LINE ជា​កម្មវិធីនាំ​សារ​បែប social network មួយ​ប្រភេទ សម្រាប់​ទូរស័ព្ទ smart phone ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2011 នៅ​ប្រទេស​ជប៉ុន។ ក្នុង​នោះ​ចំណុច​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​របស់​ប្រិយ​មិត្ត​ LINE គឺ​ភាព​លឿន​រហ័ស និង​រូប​ភាព Stickers ស្អាតៗ​ដែល​មាន​ថ្មីៗ​ មិន​ដាច់​នោះ​តែ​ម្ដង ។ ជាមួយ​គ្នា​នេះ មាន​លោកអ្នក​ខ្លះក៏​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ Hack ឬ​បន្ថែម Stickers ទៀត​ផង​ក៏​មាន ។
feature image line stickers
ដើម្បី​បង្ក​ការ​ងាយ​ស្រួល លោកអ្នក​អាច​ចាប់​ផ្ដើម​ក្នុង​ការ​បង្កើត Sticker ដោយ​ខ្លូន​ឯង និង​ដាក់​ឲ្យ​ប្រើប្រាស់ ឫ​លក់​ទូទាំងពិភពលោក​ទៀត​ផង ដោយ​ចាប់​ផ្ដើម​ជាមួយ សំបុកអាយ​ធី ដូច​ត​ទៅ៖

ការ​ចុះ​ឈ្មោះ

ជា​ដំបូង សូម​ចូល​ទៅ​កាន់ទីនេះ និង​ចុច Register here។
line stickers register
បន្ទាប់​មក សូម​ធ្វើ​ការ login ជាមួយ​គណនី​របស់​លោកអ្នក ។
3 line stickers login
បញ្ជាក់ ប្រសិន​បើ​លោកអ្នក​មិន​ទាន់​មាន Email ភ្ជាប់​ជាមួយ​គណនី LINE ទេ​នោះ សូម​ចូល​ទៅ​កាន់ Settings របស់ LINE app នៅ​ក្នុង Smart phone របស់​លោកអ្នក​និង​ធ្វើការ Register។
បន្ទាប់​មក​ទៀត លោកអ្នក​នឹង​ត្រូវ​ធ្វើការ Allow ដើម្បីផ្តល់​សិទ្ធិ (Authorize) ដល់​កម្មវិធី​ក្នុង​ការ​ប្រើប្រាស់​គណនី LINE នេះ ។
4 line stickers authorize
ពេល​ដែល​បានផ្ដល់​សិទ្ធិ​រួច លោកអ្នក​នឹង​ត្រូវ​អាន​នូវលក្ខន្តិក និង​ចុចធីក​នៅ​ត្រង់ Agree ដើម្បី​យល់ព្រម​ទទួល​យក និង​ធ្វើការ​បំពេញ​ព័ត៌មាន​មួយ​ចំនួនបន្ថែម ។
5 line stickers condition of use
បន្ទាប់​មក កម្មវិធី​នឹង​ផ្ញើ​នូវ​សារ email ដើម្បី​ធ្វើ​ការ​បញ្ជាក់ ដូច​នេះ សូម​បើកមើល email របស់​លោកអ្នក​និង​ធ្វើតាម​ការ​ណែ​នាំ នោះ​លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ Registration ។
6 line stickers successful
7 line stickers verified
8 line stickers main

ការ​ណែ​នាំ​អំពី​​ប្រភេទ​រូប​ភាព 

ចំពោះ​ការ​បង្កើត​ជា​រូបភាព លោកអ្នក​នឹង​ត្រូវ​មាន​រូប​ភាព​​បី​ប្រភេទ ដែល​ក្នុង​នោះ​រួម​មាន៖
  • Main Image: គឺ​ជា​រូបភាព​សម្រាប់​បង្ហាញ​ នា​កន្លែង download ។
main image line stickers
  • Sticker Images: ជា​រូបភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផ្ញើចេញ។ ឧទាហរណ៍ រូប​ដែល​បាន​ផ្ញើ​ចេញ​នៅ​ម៉ោង 16:32 ក្នុង​រូប​ខាងក្រោម ។
stickers images
  • Chat Room Tab Image: ជា​រូបភាព​តំណាងនៃ​ក្រុម​មួយ។ ឧទាហរណ៍ រូប​ក្បាល​ខ្លា​ឃ្មុំ​ ដែល​ស្ថិត​នៅ​ជួរ​ខាង​ក្រោម៖
chat room stickers

ការ​បង្កើតជា​រូប​ភាព stickers

  • ទំហំ ប្រភេទ និង​ចំនួន​
line stickers format list
ការណែនាំ​
  1. Sticker images នឹង​ត្រុូវ​បាន​ប្ដូរ​ទំហំ​ដោយ​ស្វ័យ​ប្រវត្តិ ដូច​នេះ សូម​ប្រាកដ​ថា​រូបភាព​ដែល​បាន​ធ្វើ​នោះ​ ជា​លេខ​គូរ (2, 4, 6, 8, …) ទាំង​កម្ពស់ និង​ទទឹង។
  2. ចំពោះ resolution វិញ ត្រូវ​មាន​ 72dpi ឫ​ក៏​ខ្ពស់​ជាង​នេះ។
  3. ចំពោះ​ប្រភេទ​ពណ៌ សូម​ប្រើប្រាស់ RGB color mode។
  4. file រូបភាព​នីមួយ ត្រូវ​មាន​ទំហំ​អតិ​ប្បរមាត្រឹម 1MB។
  5. ប្រសិន​បើ​លោកអ្នក​ compress រូប​ទាំង 42 files ចូល​​ជា ZIP file តែ​មួយ  file ZIP នោះ​ត្រូវ​តែ​មាន​ទំហំតិច​ជាង 20MB។
  6. សូម​ប្រើ​ប្រាស់ Backgrounds ជា transparent។
  7. លោកអ្នក​គប្បី​ទុក​ចន្លោះ margin ប្រមាណ​ជា 10px ជុំវិញ​រូបភាព ។
line stickers images margin
  1. លោកអ្នក​គួរ​តែ​បង្កើតរូប​ដែល​មាន​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ ដូច​ជា ស្ងាប គេង ញ៉ាំ ងូត​ទឹក -ល-។
  2. លោកអ្នក​គួរ​តែ​បង្កើត​ជា​ពាក្យ​សាមញ្ញៗ ឫ​រូបភាពដែល​​ងាយ​យល់។
  3. លោកអ្នក​មិន​គួរ​បញ្ចូល​រូប​ថត​​មក​ធ្វើ​ជា sticker ទេ។
  4. លោកអ្នក​មិន​ត្រូវ​បញ្ចូល​រូបភាព​ដែល​ទាក់​ទង​នឹង ការ​សេព​គ្រឿង​ស្រវឹង​នៅ​វ័យ​ក្មេង ការ​ជក់​បារី រូបភាព​អាសអាភាស ឫ​ទាក់ទង​នឹង​ការ​ប្រកាន់​ពូជសាសន៍​ ជា​ sticker នោះ​ឡើយ។
មុន​នឹង​លោកអ្នក​អាច​ធ្វើការបញ្ចូន​រូប​ sticker របស់​លោកអ្នក​ទៅ​បាន លោកអ្នក​នឹង​តម្រូវ​ឲ្យ​ធ្វើការ​បំពេញ​ព័ត៌មាន​គណនី​ធនា​គារ ហើយ​បន្ទាប់​មក រូបភាព​ដែល​លោកអ្នក​បាន​បញ្ចូន​ទៅ​ នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ធ្វើការ​សម្រេច​ចិត្ត។

0 comments:

Post a Comment