របៀបដាក់អក្សររត់តាម Mouse Pointer នៅក្នុងប្លុក
សួស្តី! បាទ! ថ្ងៃនេះ ខ្ញុំមានគន្លឹះប្លែកថ្មីមួយសម្រាប់អ្នកសរសេរប្លុកករខ្មែរ យើង គឺការដាក់អក្សរឲ្យរត់តាមកូនកណ្តុរ (Mouse Pointer) នៅក្នុងប្លុកករ។ នេះជាគន្លឹះកូដ លម្អប្លុកមួយ ដែលធ្វើឲ្យប្លុករបស់យើងមានសភាពប្លែក គឺមានភាពស្រស់ស្អាត ដោយមានអក្សររត់បែបនេះ ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់ប្លុក ដូចជា ដើរយឺត ឬខូចទ្រង់ទ្រាយណាមួយឡើយ។ ដូច្នេះ លោកអ្នកគួរតែសាកល្បងដាក់វាមើល នោះនឹងឃើញថាមានសភាពប្លែកភ្នែកយ៉ាងណាហើយ។ គួររំលឹកផងដែរ កាលពីខ្ញុំចាប់ផ្តើមស្គាល់ប្លុកករលើកដំបូង ខ្ញុំក៏ធ្លាប់បានឃើញ និងប្រើគន្លឹះស្រដៀងគ្នានេះដែរ ប៉ុន្តែគន្លឹះនោះ ពេលដែលយើងដាក់កូដទៅ ប្លុករបស់យើងមានដំណើរការយឺតជាងមុន។ ផ្ទុយមកវិញ ការដាក់កូដឲ្យអក្សររត់តាមកូនកណ្តុរមួយនេះវិញ គឺល្អជាងលើកមុន។ នៅពេលដែលយើងដាក់ហើយ វានឹងបង្ហាញលទ្ធផលយ៉ាងណានោះ លោកអ្នកនឹងឃើញ ដូចដែលរូបខ្ញុំបង្ហាញនៅខាងលើនេះអញ្ចឹង គឺមានភាពរស់រវើកគួរឲ្យទាក់ទាញ។ សូមមើលរបៀបដាក់ ៖
ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញលោកអ្នកនូវរបៀបដាក់ និងកូដដែលត្រូវយកទៅដាក់ក្នុងប្លុករបស់យើង។ ដើម្បីកុំឲ្យយូរ សូមលោកអ្នកមើលអត្ថបទរបស់ខ្ញុំ ខាងក្រោមនេះ។
៙ របៀបដាក់អក្សររត់តាម Mouse Pointer នៅក្នុងប្លុក ៖
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- បន្ទាប់មកសូមស្វែងរកស្លាក </Body> [ចុច Ctrl + F ទើបងាយរក]
- ពេលរកឃើញហើយ សូមចម្លងកូដខាងក្រោម ទៅដាក់ពីលើវា។ (មើលរូប)
*** ចំណាំ ៖ នៅត្រង់ពាក្យ [ ENTER YOUR FLYING TEXT HERE ] អ្នកត្រូវប្តូរវាទៅជាអក្សរដែលអ្នកចង់ឲ្យរត់តាមកូនកណ្តុរ។
- ពេលចម្លងដាក់រួចហើយ សូមរក្សាទុក (Save Template) របស់អ្នកជាការស្រេច។

កូដដែលអ្នកត្រូវចម្លងដាក់ពីលើស្លាក </Body>
<script type="text/javascript">
var text=' ENTER YOUR FLYING TEXT HERE ';
</script>
<script src="http://netoopscodes.googlecode.com/svn/branches/Js%20files/mousetail.js" type="text/javascript">