[វីដេអូ] គន្លឹះ​ងាយៗ​ក្នុងការ​ដំណើរ​ការ OS X នៅលើ PC

OS X ដែលពីមុនមានឈ្មោះថា Mac OS X គឺជាប្រព័ន្ធប្រតិបត្តិការណ៍មួយ ដែលត្រូវ​បាន​រចនា​ឡើង​សម្រាប់​តែ MacBook ឬ iMac របស់ក្រុមហ៊ុន Apple Inc តែប៉ុណ្ណោះ។ ប៉ុន្តែ​គ្មានអ្វី​ដែល​​មិនអាច​កើតឡើង​នោះទេ នៅ​តាម​បណ្តា​គេហទំព័រជាច្រើន រួមមានទាំងគេហទំព័រជាតិផងដែរនោះ បាន​ចុះ​ផ្សាយ​អត្ថបទ​នានា ទាក់ទងនឹងការ ដំណើរ​ការ​ Mac OS X នៅលើម៉ាស៊ីន PC ធម្មតា។ ជាការពិត យើងអាចធ្វើបាន បើទោះបីជា មាន​អ្នក​បរាជ័យ​លើ​បញ្ហា​នេះ ជាច្រើននាក់ហើយក៏ដោយ។ ថ្ងៃនេះសំបុកអាយធី​ សូមចង្អុល​បង្ហាញ​ផ្លូវដើរ​ចំនួន ២  ដើម្បី​ជួយ​សម្រួល​ដល់ប្រិយមិត្ត សំបុកអាយធីទាំងអស់​ឲ្យ​ឆាប់​ទៅ​ដល់​គោលដៅមួយនេះ។

បញ្ជាក់

  • នេះគឺគ្រាន់តែជាគន្លឹះ បង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
  • សំបុកអាយធី នឹងមិនទទួលខុសត្រូវលើរាល់ ហានិភ័យទាំងឡាយណា (រួមបញ្ចូលទាំងបញ្ហាកម្មសិទ្ធិបញ្ញា) ដែលកើតឡើងជា,យថាហេតុនោះឡើយ។
  • ដោយសារ Files ដែលលោកអ្នកនឹងទាញយក(download)នោះ ត្រូវបានគេ Edited/Repacked  ដូចនេះសូមចងចាំថា Do it at your own risk។
  • សំបុកអាយធី បានសាកល្បង និងឃើញថាពិតជាទទួលបានលទ្ធផលល្អគាប់ចិត្តមែន។ CPU ដែលបានសាកល្បង គឺ​ Intel Core i7។

របៀប​ទីមួយ VMWare Image

សម្រាប់លោកអ្នកដែលចូលចិត្តប្រើប្រាស់ OS ច្រើនក្នុងពេលតែមួយ និងមាន RAM ធំ។
សូម​ធ្វើការ ទាកយក File Torrent តាមរយៈគេហទំព័រមួយនេះ។ សំបុកអាយធី បានជ្រើសយក OS X Mountain Lion 10.8.3 VMware Image
លោកអ្នកអាចមើលវីដេអូខាងក្រោម ដើម្បីជាជំនួយក្នុងការដំណើរការ។
រូបខាងក្រោមបង្ហាញពី លទ្ធផលជាក់ស្ដែង ដែល សំបុកអាយធី បានទទួល
mac

របៀប​ទីពីរ USB Bootable

សម្រាប់លោកអ្នកដែល ចង់ប្រើប្រាស់ OS X ដោយ Boot ដូចជា Windows OS ។ សូមធ្វើការទាញយក File Torrent ពីទីនេះ ឫទីនេះ (សម្រាប់ Digi ISP) ។
(គេហទំព័រទីមួយអាចនឹងមាន malware, សូមចុច រូបសញ្ញាដែកឆក់ពណ៌ក្រហម និងមានឈ្មោះថា GET THIS TORRENT)។ ដោយឡែក ចំពោះវីដេអូជំនួយវិញ គឺមានស្រាប់ក្នុងកញ្ចប់នោះ (ធានាថា ងាយស្រួលអនុវត្តហួសពីការស្មាន ;) )។
វីដេអូខាងក្រោមបង្ហាញថា File នេះ ពិតជាអាច Boot បានពិតប្រាកដមែន។

0 comments:

Post a Comment