PowerApp កម្មវិធីដែលអ្នកគួរតែមាន សម្រាប់អ្នកដែលបាន Jailbreak
បន្ទាប់ពីបាន Jailbreak រួចហើយ ឧបករណ៍របស់អ្នកនឹងមានមុខងារថ្មីៗជាច្រើន ហើយប្រហែលជាអ្នកមិនទាន់បានដឹងនៅឡើយទេ។ មុខងារទាំងនោះ គឺសុទ្ធសឹងតែជាមុខងារមានអត្ថប្រយោជន៍ ហើយលោកអ្នកក៏គួរតែដឹងដែរ។
PowerApp គឺជាកម្មវិធីរបស់ Cydia ដ៏ពិសេសម្យ៉ាង ដែលអនុញ្ញាតិអោយយើង អាចបិទបើក ទូរស័ព្ទ SpringBoard រឺក៏ចូលទៅកាន់ Non-substrate Mode បានយ៉ាងងាយស្រួល។
តើមុខងារទាំងនេះ មានអត្ថប្រយោជន៍អ្វីខ្លះទៅចំពោះយើង?
1. Reboot
ប្រើប្រាស់សម្រាប់បិទបើកទូរស័ព្ទ ជំនួសអោយការចុច បិទបើកដោយខ្លួនឯង ខាតពេលវេលាច្រើន។ លោកអ្នកក៏អាចប្រើប្រាស់ Tweak ដែលមានឈ្មោះថា Repower ផងដែរ ហើយវាក៏មានមុខងារស្រដៀងគ្នានេះដែរ។
2. Respring
Respring ប្រើប្រាស់សម្រាប់បិទបើក Springboard ទូរស័ព្ទ។ យើងប្រើប្រាស់មុខងារនេះ នៅពេលដែលយើងទើបតែ កែកុន Tweak អ្វីមួយ រឺក៏ចង់ Refesh Springboard យើងដើរលឿនជាងមុន។ ចុះតើអ្វីទៅគឺជា SpringBoard? បើនិយាយអោយស្រួលស្តាប់ទៅ វាគឺជាកម្មវិធី Home Screen របស់ iOS ដូចទៅនឹង Android ផងដែរ។
3. Safemode
Safemode គឺជាមុខងារដ៏ពិសេសម្យ៉ាងរបស់ iOS បន្ទាប់ពីបាន Jailbreak រួចហើយ។ មុខងារនេះ នឹងបញ្ឈប់ Tweak ទាំងអស់មិនអោយដំណើរការ ងាយស្រួលក្នុងការចូលទៅលុប Tweak ដែលធ្វើអោយទូរស័ព្ទរបស់យើងគាំង ធ្វើស្អីក៏មិនកើត។ វិធីមួយទៀតដើម្បីចូលទៅកាន់ Safe Mode នោះគឺជាដំបូង សូមចុចប៊ូតុង Home និងប៊ូតុង Power អោយបានដប់វិនាទីសិន ហើយទូរស័ព្ទនឹងរលត់។ ឥលូវនេះ សូមចុចប៊ូតុង Home + ប៊ូតុង Power និងប៊ូតុង ដំឡើងសម្លេង បីនេះអោយជាប់គ្នា ហើយនៅពេលដែលវាលោតចេញ ឡូហ្គូ Apple សូមប្រលែងប៊ូតុង Home + Power ប៉ុន្តែនៅតែចុចប៊ូតុង ដំឡើងសម្លេងអោយជាប់រហូតទូរស័ព្ទយើងភ្លឺចេញ Safemode។ ចំណុចត្រង់នេះគឺជាចំណុចពិសេស ព្រោះអីគេអាចចូលទៅលុប Tweak ដែលធ្វើអោយទូរស័ព្ទរបស់គេគាំងបានយ៉ាងងាយស្រួល។
4. Non-MobileSubstrate Mode
ប្រើប្រាស់សម្រាប់បញ្ឈប់ Tweak មួយចំនួនធំអោយដំណើរការទាំងអស់ ហើយវិធីមួយនេះប្រើប្រាស់ នៅពេលដែលយើងចង់ប្រើប្រាស់ទូរស័ព្ទជាលក្ខណៈធម្មតា មិនត្រូវការ Tweak។
5. Refresh SpringBoard
ប៊ូតុងមួយនេះ ក៏ជាមុខងារមានប្រយោជន័មួយដែរ ព្រោះអីវាអាចធ្វើអោយទូរស័ព្ទយើងដើរលឿនជាងមុនបន្តិច បន្ទាប់ពីចុចវារួចហើយ។
យើងអាចតម្លើងកម្មវិធី PowerApp មួយនេះបានដោយឥតគិតថ្លៃឡើយពី Cydia ដោយគ្រាន់តែស្វែងរកពាក្យ “ PowerApp” ហើយតម្លើងទៅជាការស្រេច។
សង្ឃឹមថាវាមានប្រយោជន៍មួយសម្រាប់អ្នកទាំងអស់គ្នា ហើយសង្ឃឹមថាវាក៏អាចជួយយើងបានច្រើនដែរ នៅពេលដែលទូរស័ព្ទយើងគាំង ធ្វើអ្វីមិនកើត។






0 comments:
Post a Comment