វិធីឆែកមើល Profile Facebook ថាពិតឬក្លែងក្លាយ
នៅជុំវិញពិភពលោកមានអ្នកប្រើប្រាស់ Facebook រាប់លាននាក់ ហើយគណនីប្រហែល ៨៥ លានជាគណនីក្លែងក្លាយ។ នៅពេលខ្លះពួកគេប្រើប្រាស់រូបភាពអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួនឯង។
ដូច្នេះ KH4IT នឹងបង្ហាញគន្លឹះមួយសម្រាប់ឱ្យលោកអ្នកអាចឆែកមើលគណនីនោះថាតើជាគណនីពិតឬក្លែងក្លាយបានយ៉ាងងាយស្រួល។ យើងនឹងណែនាំកម្មវិធីមួយឈ្មោះថា FB Checker ដែលជាកម្មវិធីអាចផ្ទៀងផ្ទាត់រូបភាពដែលមាននៅលើ Facebook ដើម្បីវិភាគជាមួយ Google Image នោះវានឹងអាចបង្ហាញថា រូប Profile នេះពិតឬមិនពិតជាពុំខាន។ លោកអ្នកអាចអនុវត្តជាមួយយើងបានដូចខាងក្រោម៖
១. ដំបូងលោកអ្នកត្រូវទាញយកកម្មវិធី FB Checker តាមរយៈលីងខាងក្រោម http://bit.ly/17uP7av ។ បន្ទាប់មកដំឡើងវាចូលទៅកាន់ម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក។

២. ក្រោយពីដំឡើងចប់ លោកអ្នកនឹងឃើញផ្ទាំងមួយបង្ហាញចេញមកដូចខាងក្រោម។ មានន័យថាក្រោយពីដំឡើងរួចវានឹងបង្កើតអាយខុន FB Checker នៅ Toolbar ខាងក្រោមនៃ Desktop របស់លោកអ្នក។ សូមចុចលើ OK ដើម្បីបន្តទៅជំហានបន្ទាប់។

៣. ក្រោយមកសូមវាយបញ្ចូលឈ្មោះនិងលេខសម្ងាត់គណនីរបស់អ្នកចូល រួចចុច Log in ។
៤. ក្រោយពីបញ្ចូលរួចវានឹងបង្ហាញផ្ទាំងមួយចេញមកដូចខាងក្រោម។ ផ្ទាំងនេះមានន័យថា កម្មវិធីនេះមិនទាន់បានចាប់យកឬប្រទះឃើញ Profile ណាមួយ នៅឡើយនោះទេ។ ដូចនេះលោកអ្នកចាំបាច់ត្រូវបើក Facebook នៅក្នុង Browser រួចចុចទៅលើ Profile នរណាម្នាក់ដែលលោកអ្នកចង់ឱ្យកម្មវិធីនេះវិភាគ។
៥. នៅពេលនោះ កម្មវិធី FB Checker នឹងចាប់យក Profile ដែលអ្នកបានចុចដាក់នៅក្នុងផ្ទាំង Windows មួយដែលបង្ហាញនៅខាងស្ដាំនៃផ្ទៃ Desktop ។ បន្ទាប់មកលោកអ្នកចាំបាច់ត្រូវចូលទៅកាន់ រូបភាពរបស់ Profile រួចបើក View មើល នោះវាប្រាកដជាទាញយករូបភាពនោះដើម្បីយកទៅវិភាគជាមួយ Profile Picture ពុំខាន។

៦. សូមចុចទៅលើ Analyze Profile បន្ទាប់មកចុចធីកលើរូបភាពនីមួយៗនៃ User's own photos រួចចុចលើ Analyze Profile ដដែរ។

៧. នៅពេលនេះវាកំពុងវិភាគទៅលើរូបភាពនៃ Profile មួយនេះ។ សូមរង់ចាំរហូតវាដំណើរការចប់ នោះវានឹងលោតចេញផ្ទាំង Browser មួយដើម្បីបង្ហាញលទ្ធផល។
៨. នៅទីបញ្ចប់កម្មវិធី FB Checker បានវិភាគទៅលើរូប Profile នេះបានជោគជ័យហើយ។ សូមមើលទៅទ្រនិចកុងទ័រដែលបង្ហាញថា Profile នេះគឺ OK ។ ប្រសិនបើ Profile នេះជា Fake Profile នោះទ្រនិចកុងទ័រនឹងចង្អុលទៅ FAKE ជាពុំខាន៕

0 comments:
Post a Comment