របៀបដាក់ប្រកាសថ្មី (Recent Posts) មានផ្ទៃពណ៌ចម្រុះ រាងស្លឹកឈើនៅរបាចំហៀងក្នុងប្លុក
សួស្តី! ថ្ងៃនេះមានខ្ញុំសូមបង្ហាញជូននូវគន្លឹះទាក់ទងទៅនឹង ប្លុកករមួយ គឺការដាក់អត្ថបទថ្មីៗ ដែលគេហៅថា Recent Posts ។ ការដាក់ធាតុក្រាហ្វិក ប្រកាសថ្មីៗ (Recent Posts) នេះ ជួយឲ្យអ្នកទស្សនា គឹដឹងថា អត្ថបទណាខ្លះដែល ទើបតែនឹងចុះផ្សាយ។ យើងអាចដាក់អត្ថបទប្រកាសថ្មី (Recent Posts) នេះ បានច្រើនបែប ច្រើនម៉ូតណាស់ តែពេលនេះខ្ញុំសូមបង្ហាញជូននូវម៉ូតមួយ ដែលមានផ្ទៃពណ៌ចម្រុះរាងស្លឹកឈើ។ រូបរាងរបស់វាមើលទៅប្លែក ស្អាត គួរឲ្យចង់មើល និងមានភាពទាក់ទាញ ហើយបើជូនជាប្លុកមានពណ៌ខ្មៅដូចប្លុកខ្ញុំទៀត ពិតជាមើលទៅសក្តិសម ស្រស់ស្អាត ម្យ៉ាងដែរ។ លោកអ្នកគួរដឹងផងដែរថា ការដាក់ប្រកាសថ្មីៗ (Recent Posts) នេះ មានទាំងប្រភេទស្លាយ (Slider) ថែមទៀត គឺអាស្រ័យទៅលើការស្វែងរករបស់អ្នកនៅលើប្រភពឯកសារ Google។ តែពេលនេះ ខ្ញុំសូមបង្ហាញជូនតែការដាក់អត្ថបទថ្មី ដែលមានផ្ទៃពណ៌ចម្រុះរាងជាស្លឹកឈើប៉ុណ្ណោះ។ ដូចនេះសូមមើលអំពីរបៀបដាក់កូដដូចខាងក្រោមនេះ
៙ របៀបដាក់ប្រកាសថ្មី (Recent Posts) នៅរបាចំហៀងក្នុងប្លុក ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
-ចម្លងកូដ "របៀបដាក់ប្រកាសថ្មី (Recent Posts) មានផ្ទៃពណ៌ចម្រុះ រាងស្លឹកឈើនៅរបាចំហៀងក្នុងប្លុក" ខាងក្រោមនេះ យកទៅបិទភ្ជាប់ក្នុង HTML/JavaScript Gadget ។
-បន្ថែម ៖ ចំពោះឈ្មោះ widget ដាក់ឈ្មោះអ្វីក៏បាន តែគួរដាក់ថា "ប្រកាសថ្មីៗ ឬប្រកាសចុងក្រោយ"។
*** ចំណាំ ៖ នៅក្នុងកូដលោកអ្នកនឹងឃើញដំណ (URL) ប្លុកទីងមោង នៅក្នុងនោះ លោកអ្នកត្រូវប្តូរទៅជាដំណរបស់ប្លុកលោកអ្នកវិញ។ ហើយនៅត្រង់កូដ numposts = 7 លោកអ្នកអាចប្តូរទៅជាចំនួនប៉ុន្មានក៏បាន ព្រោះជាចំនួនដែលត្រូវឲ្យបង្ហាញ។
ប្រកាសថ្មី (Recent Posts) មានផ្ទៃពណ៌ចម្រុះ រាងស្លឹកឈើ
<script src="http://code.jquery.com/jquery-latest.min.js" type="text/javascript"></script><div id="recent-posts"><script language="JavaScript">home_page = "http://www.tingmoung.com/"; numposts = 7;imgr = new Array();showRandomImg = false;boxwidth = 255;cellspacing = 6;borderColor = "#232c35";bgTD = "#000000";thumbwidth = 0;thumbheight = 0;fntsize = 15;acolor = "#666";aBold = true;icon = " ";text = false;showPostDate = false;summaryPost = 0;summaryFontsize = 10;summaryColor = "#666";icon2 = " ";</script><script src="https://dl.dropboxusercontent.com/u/127448791/recent-posts-min-1-ycode.js" type="text/javascript"/></script><link rel="stylesheet" type="text/css" href="http://dl.dropboxusercontent.com/s/096opvko2j87076/recent-posts-min-6.css" /></div><div style=" font-size: 15px;" class="ycdr"></div>


