របៀបប្តូរពណ៌ Scrollbar នៅក្នុងប្លុកករ ជាមួយនឹងកូដ CSS
ជាធម្មតានៅក្នុង Browser នីមួយៗ នៅពេលបើប្លុកមើល ត្រង់ Scroll bar គឺមានម៉ូតទៅតាមធម្មតា។ ដូចនេះ បើយើងចង់ឲ្យទៅជាមានម៉ូតពណ៌ នៅត្រង់នោះ យើងគប្បីត្រូវដាក់កូដវា ទើបវាផ្លាស់ប្តូរឲ្យយើង។ ដោយសារតែហេតុនេះហើយ ទើបខ្ញុំបាទ ទីងមោង បានស្វែករកគន្លឹះនេះ មកជូនបងប្អូន យើងឲ្យស្វែងយល់ពីការប្តូរពណ៌ Scroll bar (កន្លែងរំកិលចុះឡើងនៅផ្នែកខាង) នៃប្លុកកររបស់យើង។ ហើយបើនិយាយពីកូដនេះ វិញ គឺគ្មានអ្វីពិបាកដាក់ ពិបាកយល់នោះទេ ព្រោះវាគ្រាន់តែជាកូដ CSS ប៉ុណ្ណោះ។ ខ្ញុំសូមរំលឹកដល់លោកអ្នកដែលប្រើប្លុកករទាំងអស់ ឲ្យដឹងថា រាល់កូដ CSS ទាំងអស់ នៅពេលដែលយកទៅដាក់នៅក្នុងប្លុក គឺគេត្រូវដាក់វានៅខាងលើកូដ ]]></b:skin>នេះ ទាំងអស់។ ដូចនេះលោកអ្នកត្រូវដឹង និងចំណាំវាទុក។
៙ របៀបប្តូរពណ៌ Scrollbar នៅក្នុងប្លុកករ ៖
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រកមើលស្លាក <b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា
- រមូលចុះ (scroll down) ទៅដល់ ]]></b:skin>
- ចម្លងកូដខាងក្រោមទៅបិទភ្ជាប់ នៅពីលើស្លាក ]]></b:skin> រួចហើយសូមចុច Save template ជាការស្រេច។
*** ចំណាំ ៖ នៅពេលចង់ឈប់ប្រើ គ្រាន់តែចូលទៅឈប់កូដវិញជាការស្រេច។
៙ សម្គាល់ ៖ នៅក្នុង Firefox មិនអាចមើលឃើញ Style នេះទេ។

កូដដែលត្រូវយកទៅដាក់ពីលើស្លាក ]]></b:skin>
/* Scrollbar Color-Ting Moung */
::-webkit-scrollbar {
background:#fff;
width:10px;
}
::-webkit-scrollbar-thumb {
-webkit-box-shadow: inset 0 0 6px rgba(0, 0, 0, 0.5);
background-image: -webkit-linear-gradient(top, #336699 10%, #336699 51%);
}
::-webkit-scrollbar-track {
}
::-webkit-scrollbar {
background:#fff;
width:10px;
}
::-webkit-scrollbar-thumb {
-webkit-box-shadow: inset 0 0 6px rgba(0, 0, 0, 0.5);
background-image: -webkit-linear-gradient(top, #336699 10%, #336699 51%);
}
::-webkit-scrollbar-track {
}
*** ចំណាំ ៖ នៅពេលចង់ឈប់ប្រើ គ្រាន់តែចូលទៅឈប់កូដវិញជាការស្រេច។
៙ សម្គាល់ ៖ នៅក្នុង Firefox មិនអាចមើលឃើញ Style នេះទេ។
លទ្ធផលរបស់ខ្ញុំដែលទទួលបាន