Tweak វេទមន្ដ អាចជួយវែករកមុខអ្នកដែលលួចឆែក iPhone របស់អ្នកដោយគ្មានការអនុញ្ញាត
ស្មាតហ្វូនជារបស់ដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប មិនថានៅពេលណា ឬកន្លែងណាទេ គឺតែងតែយកវាទៅតាមខ្លួនជានិច្ច។ ប៉ុន្ដែនៅពេលខ្លះយើងក៏អាចភ្លេចខ្លួន ច្រលំទុកស្មាតហ្វូនរបស់យើងចោល ដោយមិនដឹងខ្លួន ហើយពេលដែលយើងមិននៅជិតវា យើងមិនបានដឹងថាមាននរណាខ្លះបានប្រើប្រាស់ ឬឆែកស្មាតហ្វូនរបស់យើងនោះទេ ពោលគឺរកមុខមិនឃើញឡើយ។
ប៉ុន្ដែកុំបារម្ភអី ថ្ងៃនេះខេមបូមាន Tweak វេទមន្ដមួយសម្រាប់អ្នកដែលប្រើប្រាស់ iPad ឬ iPhone ដោយវាអាចជួយអោយយើងបានដឹងថាមាននរណាបានលួចឆែក iPhone ឬ iPad របស់អ្នក ដោយមិនមានការអនុញ្ញាត្តពីអ្នក ហើយ Tweak មួយនេះមានឈ្មោះថា CatchY0u ។ CatchY0u មានសមត្ថភាពពិសេសអាចថតរូបអ្នកដែលបើកចូលទៅកម្មវិធីមួយចំនួននៅក្នុង iPhone របស់អ្នកដោយស្វ័យប្រវត្តិ ហើយរូបថតនោះនឹងរក្សាទុកនៅក្នុង iPhone របស់អ្នកភ្លាមៗតែម្ដង ដូចនេះអ្នកគ្រាន់តែចូលទៅក្នុង Photos អ្នកនឹងឃើញមុខអ្នកដែលលួចប្រើប្រាស់ iPhone របស់អ្នកជាមិនខាន។
ដើម្បីតម្លើង Tweak នេះ សូមអ្នកចូលទៅកាន់ Cydia ហើយបន្ថែម Source មួយដែលមានឈ្មោះថា http://repo.hackyouriphone.org/ ហើយចូលទៅកាន់ Search ស្វែងរក Tweak មួយដែលមានឈ្មោះថា CatchY0u រួចតម្លើងជាការស្រេច។
បន្ទាប់ពីតម្លើង Tweak នេះរួច សូមអ្នកចូលទៅកាន់ CatchY0u ដែលនៅលើ Homescreen របស់ iPhone អ្នក ហើយធ្វើការបំពេញ Password ដោយអូសពីលើគ្រប់ប្រលោះទាំង 9 នោះចំនួនពីរលើកអោយបានដូចគ្នា ហើយវានឹងលោតចូលផ្ទាំងមួយដើម្បីអោយអ្នកធ្វើការបើក Tweak នេះទៅលើកម្មវិធីណាដែលអ្នកចង់អោយវាថតរូបភាព នៅពេលដែលមានអ្នកចូលទៅកាន់កម្មវិធីដែលអ្នកបានកំនត់។
ដូចនេះសូមអ្នករីករាយជាមួយនឹង Tweak ដ៏អស្ចារ្យនេះ ហើយអ្នកប្រាកដជាអ្នកវែករកមុខអ្នកដែលលួចប្រើប្រាស់ iPhone របស់អ្នកជាក់ជាមិនខាន។

