កម្មវិធីសម្រាប់ដោនឡូដវីដេអូចេញពី YouTube, Facebook និងវេបសាយផ្សេងៗទៀត
ប៉ុន្មានថ្ងៃមុន យើងធ្លាប់បានរៀបរាប់ពីមុខងាររបស់ MxTube ដែលវាអនុញ្ញាត្តិអោយយើងដោនឡូដវីដេអូបានវិញ ប៉ុន្តែគួរអោយសោកស្តាយដែរ ដែលវាអាចដំនើរការបានតែលើទូរស័ព្ទមួយចំនួនប៉ុណ្ណោះ ពោលគឺទូរស័ព្ទខ្លះបង្ហាញរបារដោនឡូដ និងខ្លះទៀតនៅតែមិនបង្ហាញរបារដោនឡូដ។ ណ្ហើយទៅចុះ ទោះបីជាកម្មវិធី MxTube មិនអាចដំណើរការបានល្អយ៉ាងណាក៏ដោយ តែយើងក៏មានកម្មវិធីផ្សេងទៀតដែរ ហើយវាកាន់តែមានភាពងាយស្រួល និងអាចដោនឡូដវីដេអូចេញពីវេបសាយនានាទាំងអស់ ដូចជា YouTube, Facebook, Vimeo ជាដើម។
កម្មវិធី Best Video Downloader នេះ អនុញ្ញាត្តិអោយយើងដោនឡូដវីដេអូបានដោយសេរី និងមានភាពងាយស្រួលបំផុត។ បន្ទាប់ពីដោនឡូដវីដេអូចេញពីវេបសាយហើយ យើងក៏អាចលេង រឺក៏បញ្ចូលវាទៅក្នុង Camera Roll ក៏បានដែរ។ ខាងក្រោមនេះគឺជារបៀបតម្លើង និងប្រើប្រាស់ វា ដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។
តម្រូវការ:
- iPhone, iPad និង iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0 ឡើង
របៀបតម្លើង:
- ចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Best Video Downloader ចេញពី Appstore ។ ប្រសិនបើអ្នកនៅមិនទាន់មាន Apple ID សម្រាប់ដោនឡូដកម្មវិធីនៅឡើយទេ សូមចុចទីនេះ
- បន្ទាប់ពីដោនឡូដចប់ហើយ សូមបើកកម្មវិធីនេះ និងវាយវេបសាយណាមួយ ត្រង់ប្រឡោះវេបសាយ និងវាយវេបសាយណាមួយដែលអ្នកចង់ដោនឡូដវីដេអូចេញ។ ឧទាហរណ៍ដូចជា www.youtube.com ជាដើម។
- ជ្រើសរើសយកវីដេអូណាមួយដែលចង់ដោនឡូដ ហើយចុចលេងវា នោះវានឹងលោតពាក្យ Download, Download As និង Copy Video URL។ សូមជ្រើសរើសយកពាក្យ ដោនឡូដ នោះវានឹងទាញយកវីដេអូនោះដោយស្វ័យប្រវិត្តតែម្តង
- សូមបញ្ជាក់ផងដែរថា ដើម្បីបានវីដេអូកម្រិតខ្ពស់ទៅតាមចំណង់ចំណូលចិត្ត យើងត្រូវចុចផ្លាស់ប្តូរគុណភាពវីដេអូទៅ 480 រឺ 720 ភិចសែល សិន សឹមធ្វើការដោនឡូដ
- ដើម្បីលេងវីដេអូដែលយើងបានដោនឡូដរួច សូមចុចក្រឡោន វីដេអូដែលស្ថិតនៅខាងក្រោម ដើម្បីលេងទៅជាការស្រេច។
- យើងក៏អាចធ្វើការកែសម្រួលអ្វីផ្សេងៗទៀតដែរ ដូចជាដាក់លេខសំងាត់ និងផ្លាស់ប្តូរ Home Page ជាដើម។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នា ហើយកុំភ្លេចចែករំលែកទៅកាន់មិត្តភក្កិរបស់អ្នកផង ព្រោះអីកម្មវិធីនេះ មានមុខងារច្រើន ហើយវាគឺជាអ្វីដែលមនុស្សភាគច្រើនកំពុងតែស្វែងរក។





0 comments:
Post a Comment