[ទាញយក] Apple ដាក់ iOS 8

[ទាញយក] Apple ដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយ! តើមានអ្វីពិសេសខ្លះ?

[ទាញយក] Apple ដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយ! តើមានអ្វីពិសេសខ្លះ?

នៅក្នុងថ្ងៃនេះ Apple បានប្រកាសនឹងដាក់ iOS 8 អោយប្រើប្រាស់ជាផ្លូវការហើយសម្រាប់ iPhone iPod និង iPad ។
ប្រព័ន្ធ iOS 8 បានផ្ដល់បទពិសោធន៏ថ្មីសម្រាប់អ្នកប្រើប្រាស់ ជាមួយនឹងល្បឿនដំនើរការមិនចាញ់ iOS 7.1 ឡើយដែលលោកអ្នកកំពុងប្រើឡើយ
ព្រោះវាបានកែប្រែបន្ថែមពីលើ iOS 7.1.2 ដោយភ្ជាប់មកជាមួយមុខងារពិសេសៗមួយចំនួនទាក់ទងទៅនឹងការផ្ញើសារ រូបភាព
ក្ដារចុច Family Sharing និង iCloud Drive ជាដើម។
ខាងក្រោមនេះគឺជាលក្ខណៈនិងមុខងារមួយចំនួនរបស់ iOS 8:
● Continuity, Handoff, AirDrop, Instant Hotspot
● កម្មវិធីថែទាំសុខភាព Health
● iCloud Drive (រក្សាទុកទិន្នន័យលើឧបកណ៏ច្រើនរួមគ្នាក្នុង iCloud Drive តែមួយ)
● Family Sharing (កំណត់សមាជិកគ្រួសាររបស់អ្នកអាចទាញយក និង ប្រើប្រាស់គណនី Apple ID តែមួយ និង អាចកំណត់ Apple ID សម្រាប់កុមារ)
● បន្ថែមមុខងារមួយចំនួនលើ Photos និង ការថត Camera Mail, Safari
● Messages អាចផ្ញើជាសម្លេង និង មុខងារជាច្រើនទៀត
● ប្រើប្រាស់ក្ដារចុចវាយអក្សរកាន់តែលឿនជាមួយ QuickType ការផ្លាស់ប្ដូរពាក្យខុសទៅពាក្យត្រូវដោយស្វ័យប្រវតិ្ត
● អាចដំនើរការជាមួយក្ដារចុចផ្សេងទៀតខុសពីក្ដារចុចដើម (Third-Party Keyboards)
● ឆ្លើយតបភ្លាមៗរាល់ Message និង Email ផ្សេងៗលើ Notifications បង្កើត Contact Shortcuts លើ Multitask
● Spotlight អាចស្វែងរកពត៌មានផ្សេងៗលើ Wikipedia ផែនទី ទីតាំងផ្សេងៗ iTunes Store …..
នៅមានលក្ខណៈពិសេសជាច្រើនទៀត។
តើធ្វើដូចម្ដេចមុនពេលតម្លើងទៅកាន់ iOS 8 នេះ?
-លោកអ្នកត្រូវប្រាកដបានរក្សារទុករាល់ទិន្នន័យសំខាន់ៗរួចហើយមុនពេលតម្លើង (Contact Photos Videos Music Documents…..)
-ប្រសិនជាលោកអ្នកកំពុងប្រើប្រាស់ iOS 7 ណាមួយដែលបាន Jailbreak អ្នកត្រូវតែតម្លើងវាតាមរយៈ iTunes
បញ្ជាក់: ការតម្លើងតាម OTA ដែលមានលើឧបករណ៏ផ្ទាល់លុះត្រាតែលោកអ្នកមិនទាន់ Jailbreak ប៉ុណ្ណោះ។
សូមប្រាកដថាគណនីដែលប្រើប្រាស់លើមុខងារ Find My iPhone អ្នកជាម្ចាស់កម្មសិទ្ធគណនីចៀសវាងការភ្លេច
សូមបិទមុខងារនេះសិនមុនតម្លើង។
ធ្វើការតម្លើងដោយទាញយក Firmware ដែលមាននៅខាងក្រោមនេះ:
ដើម្បីទាញយកបានត្រឹមត្រូវជាមួយឧបករណ៏របស់អ្នកសូមបើក iTools រួចពិនិត្យម៉ូឌែលជាមុនសិន។
(iPhone 4S): iPhone4,1_8.0_12A365_Restore.ipsw
(iPhone 5 GSM): iPhone5,1_8.0_12A365_Restore.ipsw
(iPhone 5 GSM+CDMA): iPhone5,2_8.0_12A365_Restore.ipsw
(iPhone 5c GSM): iPhone5,3_8.0_12A365_Restore.ipsw
(iPhone 5c GSM+CDMA): iPhone5,4_8.0_12A365_Restore.ipsw
(iPhone 5s GSM): iPhone6,1_8.0_12A365_Restore.ipsw
(iPhone 5s GSM+CDMA): iPhone6,2_8.0_12A365_Restore.ipsw
(iPhone 6): iPhone7,1_8.0_12A366_Restore.ipsw
(iPhone 6 Plus): iPhone7,2_8.0_12A365_Restore.ipsw
(iPad 2 Wi-Fi): iPad2,1_8.0_12A365_Restore.ipsw
(iPad 2 GSM): iPad2,2_8.0_12A365_Restore.ipsw
(iPad 2 CDMA): iPad2,3_8.0_12A365_Restore.ipsw
(iPad 2 WiFi New): iPad2,4_8.0_12A365_Restore.ipsw
(iPad Mini Wi-Fi): iPad2,5_8.0_12A365_Restore.ipsw
(iPad Mini GSM): iPad2,6_8.0_12A365_Restore.ipsw
(iPad Mini CDMA): iPad2,7_8.0_12A365_Restore.ipsw
(iPad 3 Wi-Fi): iPad3,1_8.0_12A365_Restore.ipsw
(iPad 3 CDMA): iPad3,2_8.0_12A365_Restore.ipsw
(iPad 3 GSM): iPad3,3_8.0_12A365_Restore.ipsw
(iPad 4 Wi-Fi): iPad3,4_8.0_12A365_Restore.ipsw
(iPad 4 GSM): iPad3,5_8.0_12A365_Restore.ipsw
(iPad 4 GSM+CDMA): iPad3,6_8.0_12A365_Restore.ipsw
(iPad Air Wi-Fi): iPad4,1_8.0_12A365_Restore.ipsw
(iPad Air Cellular): iPad4,2_8.0_12A365_Restore.ipsw
(iPad Air China): iPad4,3_8.0_12A365_Restore.ipsw
(iPad Mini 2 Wi-Fi): iPad4,4_8.0_12A365_Restore.ipsw
(iPad Mini 2 Cellular): iPad4,5_8.0_12A365_Restore.ipsw
(iPad Mini 2 China): iPad4,6_8.0_12A365_Restore.ipsw
(iPod Touch 5G): iPod5,1_8.0_12A365_Restore.ipsw
បន្ទាប់ពីទាញយក Firmwareណាមួយរួចហើយសូមបើកកម្មវិធី iTune ភ្ជាប់ iPhone iPad ឬ iPod របស់អ្នកជាមួយ PC
នឹងចុច Shift + Restore (សម្រាប់ Windows) ឬ Alt + Restore (សម្រាប់ Mac OS) រួចជ្រើសយក Firmware
ដែលបានទាញយករងចាំរហូតដល់ចប់ជាការស្រេច។
បញ្ជាក់: លោកអ្នកអាច​ Restore ក្នុង២ ប្រភេទផ្សេងទៀតតាមរយៈ DFU Mode ឬ Recovery Mode ក្នុងករណីម៉ាស៊ីនគាំង។

0 comments:

Post a Comment