របៀបដោនឡូដកម្មវិធី និងហ្គេមបានដោយសេរី និងឥតគិតថ្លៃជាមួយ Tongbu
Tongbu គឺជាទីផ្សារងងឹត (Black
Market) សម្រាប់ធ្វើការដោនឡូដហ្គេម កម្មវិធី Wallpaper
និងអ្វីជាច្រើនទៀតបានដោយសេរី
និងងាយស្រួលបំផុតសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS។
កម្មវិធីនេះទើបតែទទួលបានការពេញនិយមក្នុងការប្រើប្រាស់នៅក្នុង
រយៈពេល 1 ឆ្នាំចុងក្រោយនេះទេ
ព្រោះអីវាមានភាពងាយស្រួលក្នុងការប្រើប្រាស់
ប្រៀបធៀបទៅនឹងកម្មវិធីដទៃ
ណាមួយទៀតវាក៏មានល្បឿនលឿនក្នុងការប្រើប្រាស់ដែរ។
ប្រសិនបើអ្នកទាំងអស់គ្នាចង់ដោនឡូដហ្គេម
រឺក៏កម្មវិធីណាមួយចេញពី Appstore ប៉ុន្តែវាកំពុងតែដាក់លក់នោះ
សូមសាកល្បងជាមួយកម្មវិធី Tongbu នេះម្តងមើល។
កម្មវិធីនេះអាចដំណើរការបានទាំងលើ
iPhone, iPad, iPod touch ដែលបាន Jailbreak រួច រឺក៏មិនទាន់ Jailbreak
រួច ប៉ុន្តែវាមានរបៀបតម្លើងខុសគ្នា
ហើយរបៀបប្រើប្រាស់ក៏ខុសគ្នាបន្តិចបន្តួចផងដែរ។
ដោយសារតែនាពេលបច្ចុប្បន្ន ប្រព័ន្ធប្រតិបត្តិការណ៍ iOS បាន
Jailbreak ដោយជោគជ័យហើយនោះ អ្នកទាំងអស់គ្នាគួរតែ Jailbreak
ទៅព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយកម្មវិធី Tongbu
។
របៀបតម្លើងសម្រាប់ iDevice ដែលបាន Jailbreak រួច (មានកម្មវិធី Cydia)
- បើកកម្មវិធី Cydia > ចុចលើពាក្យ Source > Edit > Add វាយពាក្យ (cydia.angelxwind.net) រួចហើយចុច Add និងចាំមួយភ្លែត
- នៅក្នុងកម្មវិធី Cydia ដដែល សូមចចុចក្រឡោនស្វែងរក និងវាយពាក្យ “ AppSync Unified” រួចតម្លើងវា
- បើកកម្មវិធី Sarari រួចវាយអស័យដ្ឋាន tui.tongbu.com និងជ្រើសរើសយកប៊ូតុងដោនឡូដកន្លែងរូបផ្លែម្នាស់ រឺក៏ ចុចទីនេះ ដើម្បីដោនឡូដ
- បន្ទាប់ពីបានដោនឡូដកម្មវិធី Tongbu បានសម្រេចហើយ សូមបើកវា។ យើងអាចធ្វើការដោនឡូដហ្គេម និងកម្មវិធីបានដោយឥតគិតថ្លៃឡើយ ដោយចុចនៅប្រឡោះ ស្វែងរក ហើយវាយឈ្មោះកម្មវិធី និងចុចប៊ូតុងដោនឡូដជាការស្រេច។
- សម្រាប់ iPhone, iPad ណាដែលប្រើស៊ីមវិញ វានឹងសួរបញ្ជាក់ ថាតើពិតជាចង់ដោនឡូដដោយប្រើប្រាស់អ៊ីនធឺណែតតាមស៊ីមកាតមែនរឺ យ៉ាងណានោះ។ សូមជ្រើសរើសយកជំរើសទីមួយ
- នៅពេលដែលវាដោនឡូដពេញហើយ វានឹងតម្លើងលើ iDevice យើងដោយស្វ័យប្រវត្តិតែម្តង។
របៀបតម្លើងកម្មវិធី Tongbu លើ iDevice ដែលមិនទាន់បាន Jailbreak រួច
- តម្រូវការរបស់យើងគឺ iPhone, iPad, iPod និងកុំព្យូទ័រមួយគ្រឿងដែលភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត
- កម្មវិធី Tongbu Assistant តម្លើងជាស្រេចនៅលើកុំព្យូទ័រ។ ចុចទីនេះ ដើម្បីដោនឡូដ
- បើកកម្មវិធី Tongbu Assitant នៅលើកុំព្យទ័រ ហើយដោត iPhone, iPad, iPod Touch ចូល
- ចុចលើពាក្យ Tui Store ហើយចាំអោយវាដោនឡូដកម្មវិធី Tongbu ចូលទូរស័ព្ទ
- ដល់ពេលដែលវាបានដោនឡូដនិងតម្លើងលើទូរស័ព្ទដោយជោគជ័យហើយ សូមចុចលើពាក្យ Genuine App និងចាំមួយភ្លែតជាការស្រច
- សាកល្បងដោនឡូដកម្មវិធីណាមួយចេញពី កម្មវិធី Tonbgu ដោយចុចក្រឡោន Search និងចុចប៊ូតុងដោនឡូដ។ បន្ទាប់ពីដោនឡូដពេញហើយ សូមចុចលើប្រឡោះដែលបានដោនឡូដរួច និងចុចលើវាហើយ Install
- កត់ចំណាំថា ប្រសិនបើអ្នកបើកកម្មវិធីនោះ ហើយវាបង្ហាញសារអោយវាយ Apple ID និង Password នោះ ឬក៏ចុចភ្លាម លោតចេញវិញភ្លាម សូមដោត iDevice អ្នកចូលកុំព្យូទ័រ រួចបើកកម្មវិធី Tongbu Assitant និងចុចលើពាក្យ “ Genuine app” ចាំមួយភ្លែតជាការស្រេច។
គូសបញ្ជាក់ផងដែរថា
ប្រសិនបើជាយើងតម្លើងកម្មវិធី Tonbgu
តាមរយៈវិធីទីមួយគឺមានភាពងាយស្រួលជាង
មិនសូវជួបប្រទះបញ្ហានោះទេ ខុសពីវិធីទីពីរ
ដែលកម្មវិធីដែលដោនឡូដចេញពី Tongbu គឺឧស្សាហ៍គាំងចេញ Apple ID
ហើយតម្រូវអោយអ្នកភ្ជាប់ទៅកាន់កុំព្យូទ័រម្តងហើយ ម្តងទៀត។
សូមរីករាយក្នុងការដោនឡូដហ្គេម និងកម្មវិធីរាប់លាន រាប់សែន
ចេញពី Tongbu។



0 comments:
Post a Comment