កម្មវិធីបង្រៀនធ្វើម្ហូបជាភាសាខ្មែរពិសេស ដែលអ្នកគួរសាកល្បងប្រើប្រាស់
នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ
យើងសង្កេតឃើញថាកម្មវិធីបង្កើតឡើងដោយខ្មែរយើងជាច្រើន
ដែលពួកវាសុទ្ធតែមានមុខងារខុសៗគ្នា
ជាពិសេសវាអាចបំពេញតម្រូវការរបស់ប្រជាជនខ្មែរយើងតែម្តង។
ថ្ងៃនេះយើងនឹងណែនាំនូវកម្មវិធីសម្រាប់ទូរស័ព្ទរបស់អ្នកនានា
ដែលវាអាចណែនាំអ្នកពីរបៀបធ្វើមុខងារម្ហូបនានាបាន
ដែលប្រៀបបានដូចជាកូនសៀវភៅរូបមន្តដ៏អស្ចារ្យមួយអញ្ចឹង។
កម្មវិធិនេះគឺជាកម្មវិធិដ៏ពិសេសមួយនៅលើ Playstore
ដែលវាបានរៀបរៀងនូវឈ្មោះមុខងារម្អូបទៅតាមប្រភេទដូចជាម្ហូបពេញ
និយម ម្ហូបទឹក គោក បែបអឺរ៉ុប គ្រឿងក្លែម និងបង្អែមជាដើម។
កម្មវិធីនេះមានរូបភាពម្អូបសម្រាប់តំណាងអោយយើងមើល
រៀបរាប់ពីគ្រឿងផ្សំបានច្បាស់ល្អ
ហើយក៏បានណែនាំនូវរបៀបធ្វើបានយ៉ាងល្អផងដែរ។ យ៉ាងណាមិញ
មុខម្ហូបរបស់វាមានមិនសូវច្រើនប៉ុន្មានទេ
ពោលគេបានរៀបរៀងឡើងតែមុខម្ហូបណាពេញនិយម
និងមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះ។
របៀបប្រើប្រាស់
និងមុខម្អូបរបស់កម្មវិធីនេះគឺស្រដៀងទៅនឹងកម្មវិធីខាងលើដែរ
គ្រាន់តែរបៀបរចនារបស់កម្មវិធីនេះមានភាពសាមញ្ញ ងាយស្រួលមើល
និងដើរលឿនជាងកម្មវិធីខាងលើនេះ វានឹងប្រៀបធៀបពីគ្រឿងផ្សំ
និងឧបករណ៍ប្រើប្រាស់ រួមទាំងវិធីធ្វើផងដែរ
ដែលអាចអោយយើងមានភាពងាយស្រួលខ្ពស់ក្នុងការចំអិនម្អូបអារហារ។
ខាងលើនេះគ្រាន់តែជាកម្មវិធីដែលយើងគិតថាមានអត្ថប្រយោជន៍សម្រាប់អ្នក
ទាំងអស់
ជាក់ស្តែងយើងសង្កេតឃើញមានកម្មវិធីជាច្រើនទៀតដែលអ្នកគួរតែសាក
ល្បងប្រើប្រាស់។ សូមចូលរួមដោនឡូដនិងប្រើប្រាស់ទាំងអស់គ្នាណា
ព្រោះអីវាគឺជាកម្មវិធីដែលបង្កើតដោយខ្មែរណាមួយទៀតវាក៏មាន
អត្ថប្រយោជន៍ខ្ពស់សម្រាប់ជីវភាពប្រចាំថ្ងៃយើងផងដែរ។




0 comments:
Post a Comment