វិធីតម្លើងកម្មវិធី Cydia នៅ​លើ​ឧបករណ៍ iOS 8 របស់អ្នក


ទីបំផុតអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 រឺ iOS 8.1 អាចធ្វើ​ការ Jailbreak ឧបករណ៍​របស់​អ្នក​បាន​ហើយ ក៏​ប៉ុន្តែ​វា​នៅ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​ទេ ពោល​វា​នៅ​មិន​ទាន់​មាន​កម្មវិធី Cydia នៅ​ឡើយ​។ ទោះ​បី​ជា​បន្ទាប់​ពី​ធ្វើ​ការ Jailbreak ហើយ​មិន​បាន​ឃើញ​កម្មវិធី Cydia យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​ក៏​អាច​បញ្ចូល​កម្មវិធី Cydia ចូល​ទៅ​ក្នុង iPhone, iPad, iPod Touch របស់​អ្នក​ផង​ដែរ​តាម​រយៈ​ជំហ៊ាន​ខាង​ក្រោម​នេះ។ មុន​នឹង​ចាប់​ផ្តើម យើង​សំណូម​ពរ​អោយ​អ្នក​ទាំង​អស់​គ្នា​អាន​សេចក្តី​ណែនាំ​អោយ​បាន​ពីរ​ដង​សិន សឹម​អនុវត្តន៍ ព្រោះ​អី​វា​អាច​នឹង​សាំញ៉ាំ​បន្តិច​សម្រាប់​អ្នក​ដែល​មិន​សូវ​ស្ទាត់​ជំនាញ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ដាក់​ចិត្ត​ធ្វើ ខ្ញុំ​ជឿ​ថា
​អ្នក​អាច​នឹង​ធ្វើបាន។
បំរាម
  • បច្ចុប្បន្ននេះវិធី Jailbreak គឺមានភាពសាំញ៉ាំ​ណាស់ ដូច្នេះ​បើ​មិន​ចាំបាច់​ទេ សូម​មេត្តា​រង់ចាំ​កម្មវិធី Jailbreak ដែល​ងាយ​ស្រួល​ជាងនេះ
  • វិធីនេះមានគ្រោះថ្នាក់ខ្លាំង ពោលអ្នក​អាច​នឹង​ត្រូវ Restore (ឈូស) iDevice អ្នក​សារ​ជា​ថ្មី ប្រសិន​បើ​មានបញ្ហា
តម្រូវការ
  • iPhone, iPad, iPad របស់អ្នកត្រូវតែបាន Jailbreak រួច​តាម​កម្មវិធី Pangu។ បើ​អ្នក​មិន​ទាន់​បាន Jailbreak ទេ សូមចុចទីនេះ
  • កុំព្យូទ័រ និង iPhone, iPad អ្នក ដែលភ្ជាប់ទៅ​កាន់​ប្រព័ន្ធ Wi-Fi មួយ។ បើ​ផ្ទះ​អ្នក​មិន​មាន Wifi សូម​ប្រើ​វិធី​យក​ទូរស័ព្ទ​មួយ​ទៅ​ចែក​ចាយ​អ៊ីនធឺណែត​តាម​រយៈ Hotspot
  • ដោនឡូកម្មវិធី WinSCP (ទំហំ4.5mb) រួចហើយតម្លើងវា
  • ដោនឡូដឯកសារចំនួនពីរនេះទុកដែលមានឈ្មោះថា Cydia ដោយចុចទីនេះ
របៀបតម្លើង
  • បើកកម្មវិធី Pangu លើ iPhone/iPad របស់អ្នក រួច Install កម្មវិធី OpenSSH
  • នៅលើ iPhone/iPad របស់អ្នក សូមចូល​ទៅ​កាន់ Setting > Wi-Fi > ចុចសញ្ញា (!) លើ​ឈ្មោះ Wi-Fi ដែល​អ្នក​កំពុង​ប្រើ​និង​ចម្លង​លេខ IPS Adress ទុក (គំរូ: 192.168.xxxxx)
  • បើកកម្មវិធី WinSCP ដែលយើងបានដោនឡូដ​និង​តម្លើង​ខាង​លើ រួច​ហើយ​បំពេញ​ត្រង់​ប្រឡោះ Host Name សូម​បំពេញ​លេខ​ដែល​អ្នក​បាន​កត់​ទុក​ខាងលើ (192.xxx) ត្រង់​ប្រឡោះ User Name បំពេញ​ពាក្យ root និង​លេខ​សំងាត់​បំពេញ​ពាក្យ alpine។ ប្រសិន​បើ​វា​សួរ​លេខ​សំងាត់​ទៀត សូម​បញ្ចូល​ពាក្យ alpine។
  • បន្ទាប់ពីបានបំពេញប្រឡោះទាំងនោះត្រឹមត្រូវ​ហើយ សូមចុច Login និង​ចាំ​មួយ​ភ្លែត និងចុច Yes នៅ​ពេល​ដែល​វា​សួរ​សំនួរ។ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​កំឡុង​ពេល​នេះ សូម​ប្រាកដ​ថា​អ្នក​បាន​តម្លើង​កម្មវិធី OpenSHH បាន​ត្រឹម​ត្រូវ រឺ​បាន​វាយ​បញ្ចូល​លេខ IP Adress បាន​ត្រឹម​ត្រូវ រឺ​កុំព្យូទ័រ និង​ឧបករណ៍​អ្នក​បាន​ប្រើ​ប្រព័ន្ធ Wi-Fi ដូច​គ្នា​ឬអត់។
  • នៅពេលដែលចូលទៅកម្មវិធីនេះដំបូងវានឹង​បង្ហាញ Folder ដែល​មាន ឈ្មោះ Folder Library និង Media។ សូម​ចុច​សញ្ញា .. នៅ​ខាង​លើនេះ​ដើម្បី​ឡើង​ទៅ​កន្លែង​ផ្សេងទៀត
  • ចុះក្រោមរហូតដល់ Folder ដែលមានឈ្មោះ​ថា “tmp” រួច​បើក​វា​ឡើង ហើយ​ចាប់​អូស​ឯកសារ Cydia ចំនួន​ពីរ​ដែល​អ្នក​បាន​ដោនឡូដ​តាំង​ពី​ដំបូង​ឡើយចូលវា
  • នេះគឺជាជំហ៊ានចុងក្រោយ និងលែង​សូវ​ឈឺ​ក្បាល​ទៀត​ដែរ ដោយ​សូម​ចុច​ប៊ូតុង Control ជាមួយ​អក្សរ T ព្រម​គ្នា រឺ​ចុច​ក្រឡោន Commands នៅ​ខាង​លើ រួច​ចុច Open Terminal
  • ចម្លងពាក្យនេះដាក់ចូលប្រឡោះនោះ​ហើយ​ចុច Enter “dpkg -i cydia-lproj_1.1.12_iphoneos-arm.deb
  • ចម្លងពាក្យនេះដាក់ចូលប្រឡោះទៀតរួចហើយចុច Enter “dpkg -i cydia_1.1.13_iphoneos-arm.deb
  • ជាចុងក្រោយសូមវាយពាក្យ reboot ដាក់ចូល​ប្រឡោះ​នោះ​ហើយ​ចុច Enter រឺ​ក៏​បិទ​បើក​ទូរស័ព្ទ​ទៅ​ជា​ការស្រេច។
ជាចុងក្រោយអ្នកនឹងឃើញមានកម្មវិធី Cydia នៅលើ​ផ្ទៃ​អេក្រង់​របស់​អ្នក​ជាក់​ជា​មិន​ខាន។ នៅ​ពេល​ដែល​បើក​ដំណើរ​កម្មវិធី​នោះ វា​នឹង​ចាប់​ផ្តើម​រៀប​ចំ​ឯកសារ ហើយ​វា​អាច​នឹង​បង្ហាញ​សារ Storage Full បាន​ប៉ុន្តែ​សូម​កុំ​ចាប់​អារម្មណ៍​នឹង​វា​អី។ បញ្ហា​ដែល​អាច​នឹង​កើត​​កំឡុងពេល​ដំណើរ​ការ​នេះ​គឺ​វា​នឹង​ឧស្សាហ៍​ទាមទារ​ លេខ​សំងាត់ ដូច្នេះ​យើង​គ្រាន់​តែ​បំពេញ​ពាក្យ Alpine
ជា​ការស្រេច។

0 comments:

Post a Comment