របៀបលុប Malware ចេញពី WordPress Site
ដើម្បីបង្ការ និងបញ្ចៀសឲ្យបាននូវការវាយប្រហារ
មកលើគេហទំព័រ ឬប្លក់របសលោកអ្នក មានច្រើនវិធី និងមិនជាពិបាកណាស់ណាទេ ។
លោកអ្នកគ្រាន់តែដឹងឲ្យបានច្បាស់ នូវគន្លឹះសុវត្ថិភាព
និងចន្លោះប្រហោងមួយចំនួន ដែលលោកអ្នកត្រូវមានការប្រុងប្រយ័ត្ន
តែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកធ្វេសប្រហែស នឹងបញ្ហានេះ គេហទំព័រ ឬប្លក់
របស់លោកអ្នកនឹងត្រូវបានគេវាយប្រហារយ៉ាងងាយជាទីបំផុត ។

ដើម្បីការពារគេហទំព័រ ឬប្លក់របស់លោកអ្នក សូមអនុវត្តន៍តាមជំហានទាំង ៣ ដូចខាងក្រោម៖
សូមសាកល្បងជំនួសត្រង់ example.com មកជាគេហទំព័រ ឬប្លក់របស់អ្នក www.google.com/safebrowsing/diagnostic?site=example.com
ឧទាហរណ៍ www.google.com/safebrowsing/diagnostic?site=sombokit.com ។
តែព័ត៌មាននេះ វាដូចជាធម្មតាបន្តិចហើយ ។

ប្រសិនបើ Sucuri បានរកឃើញមេរោគ ឬភាពមិនប្រក្រតីណាមួយ លោកអ្នកអាចមើលព័ត៌មាន លម្អិតបានពីទីតាំងដែលមានបញ្ហា



ដើម្បីការពារគេហទំព័រ ឬប្លក់របស់លោកអ្នក សូមអនុវត្តន៍តាមជំហានទាំង ៣ ដូចខាងក្រោម៖
- ក. កំណត់ភាពមិនប្រក្រតី (Identifying badware behaviour)
- ខ. លុបចោលភាពមិនប្រក្រតី (Removing the badware behaviour)
- គ. បង្ការបញ្ហាដែលអាចនឹងកើតមាន នៅពេលអនាគត (Preventing future infection)
ក. កំណត់ភាពមិនប្រក្រតី
ជាទូទៅ ដើម្បីកំណត់ភាពមិនប្រក្រតីណាមួយ នៃគេហទំព័រ ឬប្លក់របស់លោកអ្នក អ្នកអាចពិនិត្យចំនុចខាងក្រោម ៖- ក. Malicious scripts
- ខ. .htaccess redirects
- គ. Hidden iframes
១. ទំព័រ Google Diagnostics:
ជាទូទៅអ្នកប្រើប្រាស់អាចស្វែងរក ព័ត៌មានជាក់លាក់នៃ malware បានដោយគ្រាន់តែជំនួស URL (ឧទាហរណ៍ example.com) មកជាគេហទំព័រ ឬប្លក់របស់លោកអ្នកសូមសាកល្បងជំនួសត្រង់ example.com មកជាគេហទំព័រ ឬប្លក់របស់អ្នក www.google.com/safebrowsing/diagnostic?site=example.com
ឧទាហរណ៍ www.google.com/safebrowsing/diagnostic?site=sombokit.com ។
តែព័ត៌មាននេះ វាដូចជាធម្មតាបន្តិចហើយ ។
២. Sucuri SiteCheck
Sucuri គឺជាគេហទំព័រដែលផ្តល់សេវា ស្គេន Malware ដោយឥតគិតថ្លៃមួយ ដែលលោកអ្នកអាចដាក់ឈ្មោះ គេហទំព័រ ឬប្លក់របស់លោកអ្នក ដើម្បីធ្វើការស្គេនលើអនឡាញ ។ លោកអ្នកអាចចូលទៅ Sucuri បានតាមរយៈ http://sitecheck.sucuri.net/scanner/ ។
ប្រសិនបើ Sucuri បានរកឃើញមេរោគ ឬភាពមិនប្រក្រតីណាមួយ លោកអ្នកអាចមើលព័ត៌មាន លម្អិតបានពីទីតាំងដែលមានបញ្ហា

៣. ប្រើប្រាស់ Wordfence WordPress Plugin
Wordfence Security គឺជា plugin សុវត្ថិភាពមួយដែលរួមបញ្ចូលនូវសមត្ថភាពកម្ចាត់មេរោគ ដ៏៏មានប្រសិទ្ធភាព ដែលប្រើសម្រាប់ ស្គេនគេហទំព័រប្រភេទ WordPress ទាំងមូល ហើយនិងបង្ហាញធាតុមិនក្រតីចេញមក ដែលអាចឲ្យអ្នកមានភាពងាយស្រួលក្នុងការពិនិត្យ ។
0 comments:
Post a Comment