គន្លឹះងាយៗក្នុងការដំណើរការ OS X នៅលើ PC
OS X ដែលពីមុនមានឈ្មោះថា Mac OS X គឺជាប្រព័ន្ធប្រតិបត្តិការណ៍មួយ ដែលត្រូវបានរចនាឡើងសម្រាប់តែ MacBook ឬ iMac របស់ក្រុមហ៊ុន Apple Inc តែប៉ុណ្ណោះ។ ប៉ុន្តែគ្មានអ្វីដែលមិនអាចកើតឡើងនោះទេ នៅតាមបណ្តាគេហទំព័រជាច្រើន រួមមានទាំងគេហទំព័រជាតិផងដែរនោះ បានចុះផ្សាយអត្ថបទនានា ទាក់ទងនឹងការ ដំណើរការ Mac OS X នៅលើម៉ាស៊ីន PC ធម្មតា។ ជាការពិត យើងអាចធ្វើបាន បើទោះបីជា មានអ្នកបរាជ័យលើបញ្ហានេះ ជាច្រើននាក់ហើយក៏ដោយ។ ថ្ងៃនេះ សំបុកអាយធី សូមចង្អុលបង្ហាញផ្លូវដើរចំនួន ២ ដើម្បីជួយសម្រួលដល់ប្រិយមិត្ត សំបុកអាយធី ទាំងអស់ឲ្យឆាប់ទៅដល់គោលដៅមួយនេះ។
បញ្ជាក់
- នេះគឺគ្រាន់តែជាគន្លឹះ បង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។
- សំបុកអាយធី នឹងមិនទទួលខុសត្រូវលើរាល់ ហានិភ័យទាំងឡាយណា (រួមបញ្ចូលទាំងបញ្ហាកម្មសិទ្ធិបញ្ញា) ដែលកើតឡើងជា,យថាហេតុនោះឡើយ។
- ដោយសារ Files ដែលលោកអ្នកនឹងទាញយក(download)នោះ ត្រូវបានគេ Edited/Repacked ដូចនេះសូមចងចាំថា Do it at your own risk។
- សំបុកអាយធី បានសាកល្បង និងឃើញថាពិតជាទទួលបានលទ្ធផលល្អគាប់ចិត្តមែន។ CPU ដែលបានសាកល្បង គឺ Intel Core i7។
របៀបទីមួយ VMWare Image
សម្រាប់លោកអ្នកដែលចូលចិត្តប្រើប្រាស់ OS ច្រើនក្នុងពេលតែមួយ និងមាន RAM ធំ។សូមធ្វើការ ទាកយក File Torrent តាមរយៈគេហទំព័រមួយនេះ។ សំបុកអាយធី បានជ្រើសយក OS X Mountain Lion 10.8.3 VMware Image។
លោកអ្នកអាចមើលវីដេអូខាងក្រោម ដើម្បីជាជំនួយក្នុងការដំណើរការ។
រូបខាងក្រោមបង្ហាញពី លទ្ធផលជាក់ស្ដែង ដែល សំបុកអាយធី បានទទួល

របៀបទីពីរ USB Bootable
សម្រាប់លោកអ្នកដែល ចង់ប្រើប្រាស់ OS X ដោយ Boot ដូចជា Windows OS ។ សូមធ្វើការទាញយក File Torrent ពីទីនេះ ឫទីនេះ (សម្រាប់ Digi ISP) ។(គេហទំព័រទីមួយអាចនឹងមាន malware, សូមចុច រូបសញ្ញាដែកឆក់ពណ៌ក្រហម និងមានឈ្មោះថា GET THIS TORRENT)។ ដោយឡែក ចំពោះវីដេអូជំនួយវិញ គឺមានស្រាប់ក្នុងកញ្ចប់នោះ (ធានាថា ងាយស្រួលអនុវត្តហួសពីការស្មាន
វីដេអូខាងក្រោមបង្ហាញថា File នេះ ពិតជាអាច Boot បានពិតប្រាកដមែន។
សំបុកអាយធី ជឿជាក់ថា អត្ថបទនេះនឹងបានផ្តល់ជាគន្លឺះមួយដ៏សំខាន់សម្រាប់លោកអ្នកដែលចង់ស្គាល់ OS X ដូចនេះកុំភ្លេច LIKE ផង
0 comments:
Post a Comment