របៀបទាញយកវីដេអូលើ Youtube សម្រាប់ Android
លោកអ្នកដែលនិយមចូលចិត្តប្រើប្រព័ន្ធដំណើរ ការលើទូរសព្ទដៃ Android ប្រហែលជាមានចំណូលចិត្តក្នុងការមើលវីដេអូតាម Youtube ហើយចង់ទាញយកមករក្សាលើទូរសព្ទ ដើម្បីអាចមើលបាននៅពេលក្រោយ ដោយមិនត្រូវការអ៊ីនធើណេត ។ នៅក្នុង Play Store មានកម្មវិធីដែលអាចទាញយកវីដេអូតាមប្រភេទផ្សេងៗគ្នា ជាពិសេសគឺតាម Youtube ប៉ុន្តែលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រើប្រាស់ និងទាញយកកម្មវិធីណាមួយដែលប្រាកដអាចប្រើប្រាស់ ព្រមទាំងដំណើរការល្អជាមួយ Youtube ។ សំបុកអាយធី សូមណែនាំ TubeMate ដែលជាកម្មវិធីពេញនិយមមួយសម្រាប់ទាញយកវីដេអូពី Youtube និងងាយស្រួលប្រើប្រាស់ជាងគេ ។

ចំណាំ៖ សូមកុំទាញយកកម្មវិធីពី Play Store ណាដែលមានឈ្មោះថា TubeMate ព្រោះមានកម្មវិធីបោកប្រាស់ច្រើនណាស់ដែលមានឈ្មោះដូចកម្មវិធី ។ដើម្បីអាចដំឡើងកម្មវិធីមួយនេះ សូមលោកអ្នកបើកកម្មវិធី Browser ណាមួយនៅក្នុងទូរសព្ទ ឬ Tablet របស់អ្នក ។ លោកអ្នកត្រូវដំឡើងដោយផ្ទាល់នៅលើ Browser ទូរសព្ទផ្ទាល់តែម្តង បើមិនដូចនេះ លោកអ្នកត្រូវទាញយកតាមកុំព្យូទ័រហើយ ត្រូវ Upload ចូលទូរសព្ទម្តងទៀត នោះវានឹងចំណាយពេលពីរដងជាមិនខាន ។
អត្ថបទគួរអាន៖ របៀបទាញយក Facebook Video ក្នុង Android Phone
ជំហានដំបូង៖ ចូលទៅកាន់គេហទំព័រដើម TubeMate
ការទាញយកពីគេហទំព័រនានា ឬពីកម្មវិធីនានាមិនមែនជាកម្មវិធីដើមរបស់ TubeMate នោះទេ! វាអាចជាកម្មវិធី Spam ធ្វើឲ្យទូរសព្ទរបស់អ្នកដើរយឺត ។ សូមចូលទៅកាន់ www.tubemate.net ។
ជំហានទី២៖ ជ្រើសរើស Android Freeware
នៅក្នុងគេហទំព័រ TubeMare លោកអ្នកនឹងឃើញមានកម្មវិធី និងតំណភ្ជាប់ដែលអាចទាញយកជាច្រើន តែប្រហែលជាមិនប្រាកដជាមួយណាសម្រាប់ Android ។ សូមចុចលើ Android Freeware វានឹងបញ្ចូនលោកអ្នកទៅទំព័រមួយផ្សេងទៀត គឺកន្លែងទាញយកកម្មវិធីមកដំឡើង ។
ជំហានចុងក្រោយ៖ ទាញយក និងដំឡើង Tubemate សម្រាប់ Youtube
វាមិនមែនជាការលំបាកទេ ក្នុងការទាញយក និងដំឡើងកម្មវិធីនេះ លោកអ្នកគ្រាន់តែចុចលើប៊ូតុង Install App នោះវានឹងលោតទាញយកកម្មវិធី TubeMate ចូលក្នុងទូរសព្ទ ឬ Tablet ។ បន្ទាប់ពីបានហើយ លោកអ្នកគ្រាន់តែចុចលើកម្មវិធីនោះ វានឹងឲ្យអ្នកដំឡើង TubeMate ។
សូមរីករាយជាមួយការកម្សាន្តវីដេអូនៅលើ Youtube ហើ់យទាញយកវីដេអូទាំងនោះជាមួយ Tubemate ទុកមើលពេលក្រោយ ។ ប្រសិនបើលោកអ្នកមានបញ្ហាជាមួយការដំឡើង ឬស្វែងរកកម្មវិធីនេះ សូមដាក់មតិក្នុងប្រអប់ខាងក្រោម ។
0 comments:
Post a Comment