ពុម្ពអក្សរ Khmer Savuth Pen និង Khmer CN Kam Rieng
ពុម្ពអក្សរ Khmer Savuth Pen និង Khmer CN Kam Rieng រចនាដោយ លោកយឺន សាវុទ្ធ និងលោកមៀច ចំណាន (និស្សិតខ្មែរយើង)
ដើម្បីជាការលើកទឹកចិត្ត និងជួយផ្សព្វផ្សាយ ខ្ញុំក៏បានសរសេរអត្ថបទមួយនេះឡើង ដើម្បីឲ្យអ្នកដែលមានចំណាប់អារម្មណ៍ ជាមួយនឹងម៉ូតអក្សរប្លែកៗបានដឹង។ សូមមើលម៉ូត អក្សរ និងមតិរបស់គាត់ដែលជាអ្នករចនាខាងក្រោមនេះ។
1/. ពុម្ពអក្សរ Khmer Savuth Pen ជំនាន់ទី2 (រចនាដោយលោក យឺន សាវុទ្ធ) ៖
ពេលវេលាមិនទំនេរនោះតែការស្រលាញ់ចូលចិត្ត ធ្វើបន្តិចម្ដងក៏បានកូនពុម្ពបន្ទាប់របស់ពុម្ពអក្សរត្រកូល Pen នេះមក ដើម្បីទុកជាតំរូវការមួយសំរាប់ ប្រើប្រាស់នៅពេលដែលត្រូវការពុម្ពនេះ Style នេះ ខ្ញុំជាអ្នករចនាពុម្ពអក្សរម្នាក់តែ បទពិសោធន៍កន្លងមកគឺពិបាករកនឹក ប្រភេទអក្សរប្លែកហើយស្អាត ចេះតែអង្គុយគិតហើយសរសេរលេងក៏ចេះចឹងទៅសង្ឃឹមថាការចែករំលែក មួយនេះមិនប៉ះពាល់ ឬមានកំហុសណាមួយសូមមេត្តា ផ្ដល់ជាដំណឹងជូនខ្ញុំបាទដើម្បីកែប្រែវា សារជាថ្មី។ ខ្ញុំសូមអរគុណជាខ្លាំងចំពោះអ្នករចនាពុម្ពអក្សរទាំងអស់ ឲ្យមានសុខភាពល្អ ទាំងអស់គ្នា!។
2/. ពុម្ពអក្សរ Khmer CN Kam Rieng (រចនាដោយលោក មៀច ចំណាន) ៖
*** មតិលោក មៀច ចំណាន ចំពោះអក្សររបស់គាត់ ៖
ពុម្ពអក្សរថ្មីរបស់ខ្ញុំបានមកដល់មួយទៀតហើយ ហើយដាក់ឲ្យទាញយក និងប្រើប្រាស់ដោយសេរីទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ គឺពុម្ពអក្សរទី ១៨ របស់ខ្ញុំ មានឈ្មោះថា Khmer CN Kam Rieng ដែលពុម្ពអក្សរមួយនេះ មិនស្តើងពេក ហើយក៏មិនក្រាស់ពេក គឺល្មម ខ្ញុំបានតាត់តែងចេញពីពុម្ពអក្សរអង់គ្លេសខ្លះ ចេញពីការគូរបន្ថែមខ្លះ ដោយយក Kh Battambang ធ្វើជា Template។ បើមានកំហុស ឬបញ្ហាកន្លែងណា សូមទាក់ទងមកខ្ញុំ Chamnan Miech ដើម្បីឲខ្ញុំបានកែលម្អវាឡើងវិញ។
* សម្រាប់ការទាញយក ៖
- ឈ្មោះពុម្ពអក្សរ ៖ Khmer Savuth Pen និង Khmer CN Kam Rieng
- ទំហំ ៖ 146.66 KB
- កន្លែងទាញយក ៖ Dropbox របស់ទីងមោង


0 comments:
Post a Comment