ចម្លងអត្ថបទ ពីគេហទំព័រ ឬប្លុក ដែលបានបិទមុខងារ Select និង ចុចម៉ៅស្ដាំ

ផ្ទុយពីនោះមកវិញ បើសិនជាយើងចង់ចម្លងអត្ថបទនោះ យកទៅព្រីន (Print) ធ្វើជាឯកសារទុកសម្រាប់មើលជាដើមនោះ តើយើងនឹងត្រូវដោះស្រាយបែបណា? ហើយបើយើងចង់ ចម្លងកូដពីក្នុងប្លុក ឬគេហទំព័រនោះ តើយើងនឹងត្រូវធ្វើដូចម្ដេចដែរ? អស់កង្វល់ ក្នុងរឿងទាំងនេះ ដោយលោកអ្នកគ្រាន់តែប្រើប្រាស់ Addon តូចមួយរបស់ Firefox ប៉ុណ្ណោះ គឺយើងនឹងអាច Select ទៅលើ អត្ថបទ និងចុចម៉ៅស្ដាំ ទៅលើគេហទំព័រនោះដោយសេរីហើយ។ :D សម្រាប់ការដំឡើង និងប្រើប្រាស់ ងាយៗដូចខាងក្រោមនេះ! (សូមមើលតាមខ្ញុំ)
* របៀបដំឡើង RightToClick ADD-On របស់ Firefox :
1/. ជាដំបូង សូមចុចទៅកាន់ដំណភ្ជាប់ខាងក្រោមនេះ
https://addons.mozilla.org/en-US/firefox/addon/righttoclick/
2/. បន្ទាប់មកសូមចុច + Add to Firefox ដើម្បីដំឡើង។



********** ចប់សព្វគ្រប់ ជាមួយនឹងការដំឡើង ***********
* សូមមើលពីរបៀបប្រើប្រាស់វិញម្ដង ៖- លោកអ្នក បើកគេហទំព័រ ឬប្លុកណា ដែលបានបិទ Select និងចុចម៉ៅស្ដាំ ហើយចុចលើ RightToClick Add-On ដែលអ្នកបានដំឡើងអំបាញ់មិញនេះ (ចុចតែម្ដង)។ ពេលនោះ លោកអ្នកនឹងអាច Select ឬចុចម៉ៅស្ដាំបានតាមចិត្តហើយ។

*** សង្ឃឹមថា លោកអ្នកនឹងគោរពខ្លួនឯង និងអ្នកដទៃផង ក្នុងការធ្វើអ្វីមួយ និងមិនត្រូវរំលោភលើកម្មសិទ្ធិបញ្ញារបស់គេនោះទេ។ ជូនពរឱកាសបុណ្យអុំទូក អកអំបុកនេះ ឲ្យជួបតែសំណាងល្អ។
0 comments:
Post a Comment