មានគេហទំព័រមិនតិចទេ ដែលផ្ដល់សេវាជូនលោកអ្នកក្នុងការថតរូបគេហទំព័រ ដែលមានលក្ខណៈពេញលេញ (Fullpage
Screenshots)។ ហេតុអ្វីបានជាខ្ញុំលើកយកគេហទំព័រនេះមកបង្ហាញលោកអ្នក? បាទ! ដោយសារតែគេហទំព័រ
Snapito.com
នេះមានលក្ខណៈពិសេសជាងគេហទំព័រផ្សេងៗក្នុងការផ្ដល់សេវា ថត Screen
របស់គេហទំព័រ
គឺវាអាចថតទាំងគេហទំព័រដែលសរសេរជាភាសាខ្មែរយូនីកូដបានទៀតផង។
ជាបន្តមកនេះ ខ្ញុំនឹងបង្ហាញលោកអ្នកនូវរបៀបងាយៗក្នុងការថត
Fullpage Screenshots របស់គេហទំព័រ តាមវិធីមិនពិបាកខាងក្រោមនេះ ៖
- ជាដំបូងសូមចូលទៅកាន់ដំណ ៖
http://snapito.com/
- បន្ទាប់មកសូមយកអាស័យដ្ឋានប្លុក ឬគេហទំព័រដែលលោកអ្នកចង់ថតមក
បិទភ្ជាប់ក្នុងប្រអប់នោះ ហើយចុចលើប៊ូតុង Snap (មើលរូបខាងក្រោម) ៖
- ពេលដែលលោកអ្នកចុចលើប៊ូតុង Snap រួចហើយ សូមរងចាំប្រហែល កន្លះនាទី។
- វាបានថតរួចរាល់ហើយ នឹងបង្ហាញនៅផ្នែកខាងក្រោម។
*** បាទ! ពេលនេះលោកអ្នកអាចធ្វើបានសម្រេចហើយ។ សូម Save រូបនៃគេហទំព័រដែលអ្នកថតទុក។ តោះ!!! ទៅមើលប្លុកទីងមោងមើល៍!!!! តើថតទៅបានស្អាតបែបណា???! :D
0 comments:
Post a Comment