និយាយទូរស័ព្ទកាន់តែមានភាពងាយស្រួលខ្ពស់ជាមួយ Tweak CallBar នេះ
ការនិយាយទូរស័ព្ទនឹងកាន់តែមានភាពងាយស្រួល
ប្រសិនបើជាកម្មវិធីនិយាយទូរស័ព្ទ (call) មានមុខងារច្រើន
និងងាយស្រួលប្រើប្រាស់។ CallBar គឺជា Tweak
ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS
ជាយូរណាស់មកហើយ ដែលឥលូវនេះវាក៏អាចប្រើប្រាស់នៅលើ iOS 8 ផងដែរ
ដោយវាមានផ្ទៃរចនាស្រស់ស្អាតជាងមុន
ងាយស្រួលប្រើប្រាស់ជាងមុនផងដែរ។
ប្រសិនបើអ្នកទាំងអស់គ្នាឧស្សាហ៍និយាយទូរស័ព្ទច្រើន
សូមសាកល្បងប្រើប្រាស់ Tweak នេះទាំងអស់គ្នាណា
ហើយអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយមុខងាររបស់វាជាក់ជា
មិនខាន។
Tweak CallBar នេះអាចកែប្រែរបាទទួលការទទួលទូរស័ព្ទចូលអោយទៅនៅផ្នៃកខាងលើនៃទូរស័ព្ទ ជិតរបា Status Bar
វិញ ហើយកំឡុងពេលដែលយើងនិយាយទូរស័ព្ទ យើងអាចបើកកម្មវិធី
និងធ្វើអ្វីផ្សេងៗទៀតបានដោយសេរី។ Tweak
នេះក៏បានផ្លាស់ប្តូររចនាបថរបស់ iOS
អោយកាន់តែមានភាពស្រស់ស្អាតជាងមុនបានផងដែរ
ព្រោះអីវាបានរចនាអោយមានរបៀបរៀបរយជាងមុន
ហើយក៏ងាយស្រួលក្នុងការប្រើប្រាស់ផងដែរ
ជាជាងកម្មវិធីដើមដែលមានស្រាប់លើ iOS 8។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 7, iOS 8
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
- ដោយសារតែ iPad មិនអាចហៅចេញចូលតាមរយៈស៊ីមកាត នោះវាអាចប្រើបានតែមុខងារ FaceTime ទេ
របៀបតម្លើង
- បើកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ទៅក្នុងកម្មវិធី Cydia។ បើអ្នកមានហើយ សូមចុចលើពាក្យ Change > Refresh ហើយចាំមួយភ្លែត
- ចុចលើក្រឡោន Search រួចវាយពាក្យ “ CallBar (iOS 7 & 8) រួចតម្លើងវា
- បន្ទាប់ពីអ្នកតម្លើងរួច អ្នកនឹងឃើញកម្មវិធី CallBar លោតឡើងនៅលើផ្ទៃមឺនុយ រឺក៏សូមចូលទោកាន់ Setting > Callbar ដើម្បីធ្វើការសម្រួលអ្វីផ្សេងៗទៅតាមចិត្តយើង។ យើងអាចផ្លាស់ប្តូររចនាបថរបស់វាមួយចំនួនផងដែរដោយធ្វើការផ្លាស់ ប្តូរកន្លែង Appearance។
សាកល្បងប្រើប្រាស់ទាំងអស់គ្នាណា ហើយចាំកត់សម្គាល់ថា Tweak
នេះវាអាចផ្លាស់ប្តូរមុខងារទទួលទូរស័ព្ទចូលអោយខុសប្លែកយ៉ាង
ម្តេចខ្លះនោះ? ហើយតើវាមានភាពងាយស្រួលយ៉ាងណានោះ?
0 comments:
Post a Comment