រាប់ជំហ៊ានរបស់អ្នកដែលបានដើរ ជាមួយ Tweak Stepper 2 (ល្អសម្រាប់សុខភាព)
ការដើរគឺការធ្វើលំហាត់ប្រាណដ៏ងាយស្រួលមួយ
ហើយក៏អាចផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាពរបស់យើងផងដែរ។
បើតាមដំបូន្មានអ្នកជំនាញ យើងគួរតែដើរអោយបាន 10,000
ជំហ៊ានក្នុងមួយថ្ងៃដើម្បីទទួលអត្ថប្រយោជន៍នានា ដូចជាស្រកទំងន់
កាត់បន្ថយអត្រាកើតជម្ងឺបេះដូង សម្ពាធឈាម ទឹកនោមផ្អែម
កាត់បន្ថយស្តេ្រសជាដើម។
ចុះតើអ្នកធ្លាប់បានដែលតាមដានខ្លួនឯងដែររឺទេ
ថាក្នុងមួយថ្ងៃអ្នកដើរបានប៉ុន្មានជំហ៊ានដែរ?
តើអ្នកចង់ក្លាយជាមនុស្សមួយមានសុខភាពល្អ
ដោយជំរុញការដើរអោយបានច្រើនជាងបច្ចុប្បន្នទេ? Tweak ឈ្មោះថា Stepper 2 អាចជួយអ្នកបាន។
Stepper 2 គឺជា Tweak ថ្មីនិងពិសេសមួយសម្រាប់ទូរស័ព្ទ iPhone
អ្នក
ដោយវានឹងបង្ហាញអោយឃើញពីជំហ៊ានដែលយើងបានដើរនៅលើផ្ទៃខាងមុខ
អេក្រង់នៃទូរស័ព្ទអ្នកតែម្តង។
វាអាចបង្ហាញបាននៅបីតំបន់ទីមួយគឺនៅកន្លែង Lock Screen
នៅកន្លែងជិតម៉ោង និងកន្លែងអក្សរ Slide to unlock។
ប្រសិនបើអ្នកដោះសោរអេក្រង់ទូរស័ព្ទអ្នកហើយ
វាក៏នឹងនៅតែបង្ហាញនៅជាប់កន្លែង Status bar
ទៀតជាប់កន្លែងម៉ោង។ បន្ថែមពីនេះទៅទៀត
យើងក៏អាចកំណត់ផងដែរពីជំហ៊ានដែលយើងត្រូវដើរក្នុងមួយថ្ងៃ
ហើយវានឹងបន្លឺសាររំលឹកយើងជារឿយៗមិនអោយ
យើងភ្លេចឡើយ។
យើងភ្លេចឡើយ។
តម្រូវការ
- iPhone 5s, iPhone 6, iPhone 6 Plus
- ដំណើរការដោយ iOS 7 រឺ iOS 8
- ឧបករណ៍របស់អ្នកបាន Jailbreak រួច
របៀបតម្លើង និងប្រើ
- បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ចូល។ ប្រសិនបើអ្នកមាន Source នេះរួចហើយ សូមចុចពាក្យ Change > Refresh ចាំមួយភ្លែត
- ស្វែងរក Tweak ឈ្មោះ “ Stepper សម្រាប់ iOS 7” រឺ “ Stepper 2 សម្រាប់ iOS 8
- ចូលទៅកាន់ Setting > Stepper 2 រួចបើក Enable។ យើងអាចធ្វើការកែសម្រួលអ្វីបានជាច្រើនទៀត ទៅតាមចំណង់ចំណូលចិត្តរបស់យើង ដូចជាបើកអោយវាបង្ហាញចំនួនជំហ៊ានដែលយើងបានដើរតែនៅកន្លែង Lockscreen រឺក៏នៅជិតម៉ោង។
គូសបញ្ជាក់ផងដែរថា មូលហេតុដែល Tweak
នេះអាចប្រើប្រាស់បានតែជាមួយ iPhone 5s, iPhone 6 និង 6 Plus
ក៏ដោយសារតែវាប្រើប្រាស់បន្ទះឈីប M7 រឺ M8
ដែលវាមានសមត្ថភាពអាចរាប់ជំហ៊ានដែលយើងបានធ្វើចលនាបាន។
0 comments:
Post a Comment