កុហក់នរណាម្នាក់ ដោយ​មាន​ប្រសិទ្ធិ​ភាព ជាមួយ​កម្មវិធី Fake Call & Fake SMS


ឥឡូវនេះ សម្រាប់ប្រិយមិត្តដែលប្រើប្រាស់នូវស្មាតហ្វូនដើរដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ទាំង​អស់ អាច​រីក​រាយ​ជាមួយ​កម្មវិធី Fake Call & Fake SMS ដែល​ជួយ​អោយ​អ្នក​កុហក​នរណា​ម្នាក់ ថា​មាន​គេ​កំពុង Call មក ឬ ផ្ញើ​សារ​មក ប៉ុន្តែ​ធាតុ​ពិត​អត់​មាន​នោះ​ទេ គ្រាន់​តែ​ជា​ការ​បន្លំ​ភ្នែក​នៅ​លើ​ស្មាតហ្វូន ។
កម្មវិធីនេះ អាចត្រូវបានប្រើប្រាស់សម្រាប់កុហកនរណាម្នាក់បាន​ដោយ​សុវត្ថិភាព ជា​ពិសេស​កុហក​ភរិយា ឬ ស្រី​ស្នេហ៍ ថា​មេ​តេ​ហៅ​ទៅ​ធ្វើ​ការ​ឬ​ជួប​ជុំ​ការងារ​ណា​មួយ ដោយ​យើង​អាច​កំណត់​លេខ​ទូរស័ព្ទ រូបភាព និង ចំនួន​នាទី ដែល​មេ​របស់​យើង​បាន​តេ​មក ដើម្បី​អោយ​ភរិយា​របស់​យើង​ស្ងប់​ចិត្ត។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​នោះ​ទេ មិន​មែន​ចង់​ប្រាប់​អោយ​បង​ប្រុសៗ ធ្វើ​បែប​ហ្នឹង​នោះ​ទេ ហើយ​កម្មវិធី​នេះ​គ្រាន់​តែ​ផ្តល់​នូវ​ការ​ប្រើ​ប្រាស់​ឡូយ ថា​មាន​លេខ​ល្អៗ លេខ​ពិសេស​តេ​ឬ​ផ្ញើ​សារ​មក​យើង ដើម្បី​បង្អួត​អ្នក​នៅ​ជុំវិញ ថា​យើង​ស្គាល់​អ្នក​ធំ​ច្រើន។ តាម​ការ​ពិត​ទៅ លេខ​ទូរស័ព្ទ​និង​សារ​ទាំង​អស់​នោះ គ្រាន់​តែ​ជា​ការ​កំណត់​ដោយ​ខ្លួន​របស់យើង។
លោកអ្នកអាចទាញយកកម្មវិធីនេះបានពី Google Play Store ដោយ​ឥត​គិត​ថ្លៃ ឬ ចុច​ប៊ូតុង​ខាង​ក្រោម​នេះ​ដើម្បី​ធ្វើ​ការ​ដោនឡូដ។

ចំពោះកម្មវិធីនេះ វាមានទំហំតូចទេ ត្រឹមតែ 5MB ដែលប្រិយមិត្ត​អាច​យក​ទៅ​តម្លើង​លើ​ស្មាតហ្វូន​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចាប់​ពី Android 2.3 ឡើង​ទៅ ហើយ​កម្មវិធី​នេះ​ដែរ ត្រូវ​បាន​មិត្ត​អ្នក​ប្រើ​ប្រាស់​ដោនឡូដ​យក​ទៅ​កម្សាន្ត​ច្រើន​ណាស់​នៅ​លើ​ស្មាតហ្វូន​របស់គាត់។

0 comments:

Post a Comment