ទាញយកវីដេអូពីកម្មវិធី Facebook កាន់​តែ​ងាយ​ស្រួល​ជា​មួយ​នឹង​ Tweak Safari Downloader+

សួស្តីប្រិយមិត្ត ដែលតែងតែនិយមលេង Facebook ។ Facebook គឺជាកម្មវិធី Social មួយសម្រាប់​អោយ​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​ការ​ទាក់​ទង​គ្នា​តាម​រយៈ​ Facebook បាន​ដូច​ជា​អាច​បង្ហោះ​រូប​ភាព​ រឺ​ វីដេអូ ផ្សេងៗ​របស់​ខ្លួន​ដើម្បី​បំបាត់​ភាព​អផ្សុក​ហើយ​ថែម​ទាំង​ បញ្ជាក់​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ដើម្បី​អោយ​មិត្តភក្តិ​ដែល​លេង​ Facebook ជា​មួយ​យើង​អោយ​បាន​ដឹង​ផង​ដែល​សព្វ​ថ្ងៃ​នេះ Facebook ពិត​ជា​មាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​សម្រាប់​ប្រិយមិត្ត​គ្រប់​រូប​មិន​ថា​ចាស់​រឺ​ក៏​យុវវ័យ​ទេ។
មិនត្រឹមតែប៉ុណ្ណោះ Facebook ក៏អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ​បាន​ផង​ដែរ​និង​មាន​មុខ​ងារ​ពិសេសៗ​ជា​ច្រើន​ទៀត។​ កាល​ពី​ 1 ខែ​មុន​ខេមបូ​ធ្លាប់​បាន​ធ្វើ​ការ​បង្ហាញ​ពី​ Tweak​ មួយ​ដែល​មាន​ឈ្មោះថា​ Safari Downloader+ នេះ​ដែល​សម្រាប់​ iOS 8 ប៉ុន្តែ​ខេមបូ​មិន​បាន​ធ្វើ​ការ​ប្រាប់​ពី​វិធី​ប្រើប្រាស់​ Tweak នេះដើម្បី​អោយ​អាច​ធ្វើ​ការ​ទាញ​យក​វីដេអូ​នៅ​ក្នុង​កម្មវិធី Facebook បាន​ ហើយ​ថ្ងៃ​នេះ​ដែរ ខេមបូ​នឹង​ធ្វើ​ការ​បង្ហាញ​ពី​វិធី​ប្រើប្រាស់ Tweak នេះ​ដើម្បី​អោយ​កាន់​តែ​ងាយ​ស្រួល​នៅ​ក្នុង​ការ​ទាញ​យក​វីដេអូ​ពី​កម្មវិធី Facebook តែម្តង។​ ជា​ធម្មតា​ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​អំពី ​Tweak Facebook++ ដើម្បី​ធ្វើ​ការ​ទាញ​យក​វីដេអូ​អោយ​ចូល​ទៅ​ក្នុង​ Camera Roll ប៉ុន្តែ​វីដេអូ​ខ្លះ​មិន​បាន​ចូល​ក្នុង​ Camera roll ឡើយ​ដោយ​សារ​ Tweak នេះ​មិន​ទាន់​ដំណើរ​ការ​រលូន​សម្រាប់ iOS 8 នៅ​ឡើយ​ទេ​ ដូច្នេះ​ហើយ​ទើប​ខេមបូ​ចង់​ប្រាប់​ពី​វិធី​ថ្មី​ដើម្បី​ធ្វើ​ការ​ទាញ​យក​វីដេអូ​នៅ​ក្នុង​ Facebook បាន។ ចង់​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ទាញ​យក​វីដេអូ​ពី​ Facebook ដោយ​ប្រើប្រាស់ Tweak នេះ​បាន​ហើយ​ថែម​ទាំង​ងាយ​ស្រួល​ទៀត​ផង​ សូម​តាម​ដាន​តាម​លំនាំ​ខាង​ក្រោម:
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 7, iOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://sinfuliphonerepo.com
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
  • បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក Safari Downloader+ Cracked និង​ធ្វើ​ការ​តម្លើង​វា​រួច Restart Springboard
  • ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
  • បន្ទាប់មកសូមចូលទៅកាន់កម្មវិធី Facebook រួចស្វែងរកវីដេអូ​ដែល​ប្រិយមិត្ត​ចង់​ទាញ​យក​រួច​ Touch តាម​សញ្ញា​ដែល​បាន​បង្ហាញ
  • បន្ទាប់មកសូមជ្រើសរើសយកពាក្យ Save
  • ចូលទៅកាន់ Account របស់យើងរួចចូលទៅកាន់ Saved
  • បន្ទាប់មកសូមធ្វើការជ្រើសរើស Videos
ចុចលើវីដេអូដែលប្រិយមិតបានរក្សាទុកនិងបើកវាជាមួយ Safari វានឹង​អនុញ្ញាត​អោយ​ប្រិយមិត្ត​ធ្វើ​ការ​ទាញ​យក​គ្រាន់​តែ​ចុច​ពាក្យ​ Download ជា​ការ​ស្រេច។
ជាចុងក្រោយក្រុមការងារខេមបូនិងធ្វើការស្វែងរក Tweak ថ្មីៗ​និង​វិធី​ប្រើប្រាស់​កាន់​តែ​ងាយ​ស្រួល​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​នៅ​ពេល​ក្រោយ​ទៀត។

0 comments:

Post a Comment