ធ្វើយ៉ាងណា ទើបអាចថតសម្លេង នៃការ Call បានយ៉ាងងាយស្រួល ហើយកាន់តែងាយចំណាំ នៅលើ Android
កាលពីប៉ុន្មាន សប្តាហ៍មុន ក្រុមការងារ ខេមបូរីផត បានធ្វើការបង្ហាញជូន មិត្តអ្នកអាន អំពីរបៀប នៃការថតសម្លេង កំឡុងពេល និយាយទូរស័ព្ទ ជាមួយនឹងភាព ងាយស្រួល ប៉ុន្តែនោះ គ្រាន់តែ ជាវិធីសម្រាប់ តែប្រព័ន្ធ iOS ប៉ុណ្ណោះ។ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលកំពុង ស្វែងរកពី វិធីសាស្រ្ត ក្នុងការថតសម្លេង នៅលើ Android នោះ យើងសូមណែនាំ នូវកម្មវិធីមួយ ដែលវាមានឈ្មោះថា “Automatic Call Recorder” ដែលវា គឺជាកម្មវិធី ដ៏ល្អមួយ សម្រាប់ អ្នកប្រើប្រាស់ Android។ ចំពោះលក្ខណៈ ពិសេសរបស់ កម្មវិធី មួយនេះវិញ គឺបន្ទាប់ពី ថតសម្លេងចប់ វានឹងបង្ហាញ File សម្លេងមួយ ដែលមាន បញ្ជាក់ច្បាស់ ពីឈ្មោះថា អ្នកCall និងពេលវេលា ថែមទៀតផង។
ចំពោះកម្មវិធីមួយនេះដែរ គឺគេបែងចែកវា ជាពីរប្រភេទ គឺជំនាន់ធម្មតា និងជំនាន់ Pro (មុខងារពេញលេញ)។ ប៉ុន្តែជំនាន់ Pro នោះគឺ ត្រូវធ្វើការទិញ ដើម្បីអាចប្រើប្រាស់បាន ដូច្នេះប្រសិនបើ ចង់ទាញយកវា ដោយឥតគិតថ្លៃ សូមទាញយក ជាមួយពួកយើង តាមតំណរខាងក្រោម!!
តម្រូវការ៖
- Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅ
- មិនទាន់ Root ក៏អាចតម្លើងបានដែរ
- ដើម្បីទាញយកកម្មវិធី សូមចុចទីនេះ
(បញ្ជាក់៖ នេះគឺជា version Pro ដូច្នេះរាល់ មុខងារគឺសុទ្ធ មាននៅក្នុង version មួយនេះស្រាប់)
- មុខងារទាំងអស់ អាចកំណត់បាននៅក្នុង Settings នៃកម្មវិធីមួយនេះ ។
បើសិនជាមិត្តអ្នកអាន មិនទាន់រកឃើញ នូវវិធីសាស្រ្ត អំពីការ ថតសម្លេង កំឡុងពេល និយាយទូរស័ព្ទ នោះទេ អញ្ចឹងនេះគឺជា វិធីដ៏ល្អមួយ ដែលគួរតែ យកមកអនុវត្ត។


0 comments:
Post a Comment