[គន្លឹះងាយ] លុប Contact ចោលទាំងអស់នៅក្នុង iPhone
នៅពេលដែលលោកអ្នកបានទិញទូរស័ព្ទមួយទឹកពីនណាម្នាក់ វាអាចនឹងជាប់ Contact អ្នកដទៃនៅក្នុងទូរស័ព្ទដែលអ្នកបានទិញមកប្រើប្រាស់ ក្នុងកាលទេសៈដែលអ្នកយក iPhone របស់អ្នកទៅជួសជុលនៅកន្លែងគេ ហើយគេបាន Sync Contact ពី iCloud របស់គេដោយអចេតនាចូលទៅក្នុង iPhone របស់អ្នក។

តើអ្នកនិងត្រូវធ្វើដូចម្តេចក្នុងការលុបនូវ Contact ទាំងនោះចេញពី iPhone របស់អ្នក ឬអ្នកត្រូវលុបម្តងមួយរហូតដល់អស់? វាមិនមែនជាដំណោះស្រាយនោះទេប្រសិនបើនៅក្នុង Contact របស់គេមានលើសពី 100 Contacts នោះ។ នៅពេលនេះសំបុកអាយធីសូមធ្វើការបង្ហាញលោកអ្នកពីគន្លឹះក្នុងការលុប Contact ដែលមាននៅក្នុង iPhone របស់អ្នកចេញទាំងអស់ក្នុងពេលតែមួយ។
- ជាដំបូងសូមចូលទៅកាន់ Setting => iCloud => Contacts ទាញបិទ Toggle របស់ Contact ។
- បន្ទាប់មកនឹងមាន2 ជម្រើសសម្រាប់អ្នកជ្រើសរើស៖ សូមជ្រើស Delete From My iPhone ដើម្បីលុបចោល Contact ទាំងអស់។
ក្រោយពីអនុវត្តន៍ លោកអ្នកនឹងអាចបញ្ចូលទំនាក់ទំនងថ្មី ដែលមិនរញ៉ែរញ៉ៃដល់ការរៀបចំ Contact របស់លោកអ្នកឡើយ ។
អត្ថបទគួរអាន៖ របៀប Export Contacts ពី iPhone ចូលក្នុង Gmail


តំណភ្ជាប់ខ្លី:
0 comments:
Post a Comment