ងាយៗ ផ្លាស់ប្តូររូបរាង Passcode ទៅជាលេខចុចបែបទូរស័ព្ទជំនាន់មុន​ ជាមួយនឹង Tweak Combination Lock!

Tweak សំរាប់ផ្លាស់ ប្តូររូប​រាង Passcode នៅ​លើ Lock Screen នេះ​កម្រ​មាន​ណាស់ ហើយ​នៅ ពេល​នេះ យើង បានពាំនាំ tweak មួយ ដែលអាច ឲ្យអ្នកផ្លាស់ប្តូរ រូបរាង Passcode ពីធម្មតា មកជារូបរាង លេខចុច ជារង្វង់ ដែលមើល ទៅស្រដៀង និងទូរស័ព្ទ ជំនាន់មុន ដែលអ្នក អាចចុច លើលេខ ទាំងនោះ ដោយ​អូស ទៅឆ្វេង ឬស្តាំបាន រួចបញ្ឈប់ លេខណាមួយ នៅត្រង់ ចំនុចកណ្តាល ខាងលើ ពេលនោះ វា​នឹង យកលេខ នោះភ្លាម។ អ្នកត្រូវដាក់ Passcode ជាមុនសិន ទើបអាច ប្រើប្រាស់ tweak នេះបាន​បន្ទាប់​ពីដំឡើង។

1-cover
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
  • ចូលទៅកាន់ Cydia រួចទៅកាន់ Search បន្ទាប់វាយពាក្យ Combination Lock រួចចាប់ផ្តើម Install
  • បន្ទាប់ពីការ Install រួច វាតម្រូវឲ្យអ្នក Restart Springboard
  • បន្ទាប់ពី Restart រួច អ្នកអាច ឃើញរូបរាង Passcode របស់អ្នក បានផ្លាស់ប្តូរ ដោយពុំ ចាំទៅ Enable នោះទេ។
2
បញ្ជាក់ថា ៖ បើសិន ជាអ្នកចង់ផ្លាស់ប្តូរ មករូបរាង ដើមវិញ អ្នកគ្រាន់តែចូលទៅកាន់ Cydia រួច Remove tweak នោះចេញវិញជាការស្រេច។
នេះគ្រាន់តែ ជាការកំសាន្ត អារម្មណ៍ សំរាប់មិត្តអ្នកអាន ដែលចូលចិត្តអ្វី ដែលប្លែក អាចសាកបាន ហើយ Tweak នេះ មិនប៉ះពាល់ ដល់ឧបករណ៍ របស់អ្នកទេ បើសិនជា អ្នកដំឡើង បានត្រឹមត្រូវ តាមការណែនាំ ខាងលើ។

0 comments:

Post a Comment