កាន់តែទំនើប កាន់តែមានសុវត្ថិភាព ជាមួយកម្មវិធីមួយនេះ អាចដាក់លេខសម្ងាត់លើកម្មវិធីផ្សេងៗបានយ៉ាងងាយ!
ការដាក់លេខ សម្ងាត់លើ កម្មវិធីណាមួយ នៅលើស្មាតហ្វូន ដូចជាកម្មវិធី ផ្ទុករូបភាព ឬកម្មវិធីផ្ទុកវីដេអូ ពិតជា អាចធ្វើឲ្យ អ្នកដទៃគិតថា យើងមាន អ្វីផ្តេសផ្តាស លាក់បាំង មិនអាច ឲ្យអ្នកដទៃ ឃើញបាន។ តែសូមគិតម្តង ទៀតថា ការដាក់ លេខសម្ងាត់ លើកម្មវិធីណាមួយ មិនមែនសុទ្ធតែ មានអ្វីផ្តេសផ្តាសនោះទេ ពេលខ្លះ ម្ចាស់ស្មាតហ្វូន មិនចង់ ឲ្យអ្នកដទៃ មើលរូបភាព ឯកជន ដោយសារ មានអ្នកខ្លះ ខ្ចីស្មាតហ្វូនគេ ហើយឆែកឆេរ មើលលេខ ទូរស័ព្ទគេ, ឆែកមើលរូបគេ ឬនិយាយ ឌឺដងពេល ឃើញរូបភាព ដូចនេះម្ចាស់ ស្មាតហ្វូន ក៏សំរេចចិត្ត ដាក់លេខសម្ងាត់។
នៅពេលនេះ យើងក៏មាន កម្មវិធីមួយ ឈ្មោះ App Lock ជាប្រភេទ កម្មវិធីមួយ អាចអនុញ្ញាត ឲ្យអ្នកដាក់លេខសម្ងាត់ លើកម្មវិធីផ្សេងៗ ដែលមាននៅ ក្នុងស្មាតហ្វូននោះ ដូចនេះ មិត្តអ្នកអាន ដែលមាន កម្មវិធីណា មិនចង់ឲ្យ អ្នកដទៃ បើកមើល អ្នកអាច ដាក់លេខ សម្ងាត់ជាលេខ ឬដាក់ជា Pattern ក៏បានដែរ ដោយប្រើប្រាស់ កម្មវិធីមួយនេះ ហើយអ្នក អាចទុកចិត្តបាន វាពិតជា មានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់ជាង កម្មវិធីផ្សេងៗ។ បើសិនជា អ្នកចាប់អារម្មណ៍ អ្នកអាច ចុចពាក្យខាងក្រោម ដើម្បីទៅកាន់ កន្លែងដោនឡូដ៖
- ចុចត្រង់នេះ សំរាប់ Android
កម្មវិធីនេះ អាចប្រើប្រាស់ បាននៅលើ ឧបករណ៍ទាំងអស់ ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android ហើយក៏ ចូលរួម សោកស្តាយដែរ សំរាប់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS ។ សំរាប់មិត្តអ្នកអាន ដែលអាច ដោនឡូដបាន គួរដោនឡូដ ទុកប្រើប្រាស់ ដោយសារ កម្មវិធីនេះពិត ជាពេញនិយម និងមានការ ដោនឡូដលើសពី 100 លានដងលើ Play Store ។



0 comments:
Post a Comment