ទោះ​បី​ជា​មាន​លេខ​សំងាត់ គណនី ហ្វេស​ប៊ុក របស់​លោក​អ្នក​ក៏​គេ​មិន​អាច បើក​ប្រើ​ប្រាស់​បាន​ដែរ​ ជា​មួយ​នឹង​មុខ​ងារ​ហ្វេស​ប៊ុក​មួយនេះ


ជួបគ្នាសាជាថ្មី ជាមួយនឹងក្រុមការងារខេមបូ ទាក់ទងទៅនឹងគន្លិះខ្លីៗ ក្នុងការ ការពារគណនីហ្វេសបុក របស់លោកអ្នក អោយកាន់តែមាន សុវត្ថិភាពខ្ពស់ មិនងាយអោយនរណាម្នាក់ អាចចូលជ្រៀតជ្រែកគនី ហ្វេសប៊ុករបស់ លោកអ្នកបានដោយងាយឡើយ។

cover
សម្រាប់នៅចុងសប្តាហ៍ នេះខេមបូនឹងធ្វើការ បង្ហាញនឹងពន្យល់ប្រិយមិត្តបាន ច្បាស់ពីមុខងារ Login Approvals របស់ ហ្វេសប៊ុក។ តាមពិតទៅមុខងារនេះ បានដាក់អោយប្រើប្រាស់ យូរមកហើយ ប៉ុន្តែវារៀងមានភាពស្មុគស្មាញបន្តិចសម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ មុខងារនេះ ដំបូង។ ទាក់ទងនឹងមុខងារ នេះដែល ប្រហែលជាមានប្រិយមិត្ត មួយចំនួន កំពុងតែប្រើប្រាស់ វាហើយ ប្រិយមិត្ត មួយចំនួនមិនទាន់បាន យល់ច្បាស់ពីរបៀបប្រើប្រាស់វា។
ប្រសិនបើប្រិយមិត្តអាច គួរតែប្រើប្រាស់ មុខងារនេះអោយបានគ្រប់គ្នា ពីព្រោះវាជួយអោយ គណនី ហ្វេសបុករបស់លោកអ្នក កាន់តែមានសុវត្ថិភាព ខ្ពស់ជាងមុន ដោយគ្មាននរណា ម្នាក់អាចបើក គណនី ហ្វេសប៊ុករបស់លោកអ្នក បានដោយគ្មាន ការអនុញ្ញាតឡើយ។ តម្រូវការ របស់មុខងារ នេះវាតម្រូវ អោយលោកអ្នក មានលេខទូរស័ព្ទផ្ទាល់ខ្លួន មួយដែលដាក់នៅក្នុង គណនីហ្វេសបុករបស់លោកអ្នក រួចជាស្រេច បន្ទាប់មក លោកអ្នកអាចប្រើប្រាស់មុខងារ នេះបាន នៅពេលដែលបើកប្រើប្រាស់ វាដំបូង វានឹងមាន លេខកូតចំនួន ប៉ុន្មានខ្ទង់សម្រាប់អោយ ធ្វើការ​ប្រើប្រាស់ លើ Device ផ្សេងៗ ប្រសិនបើពេលណា មួយលោកអ្នក មិនបានយក លេខទូរស័ព្ទដែលបានដាក់ លើ គណនី ទេ លោកអ្នក អាចធ្វើការ​ប្រើប្រាស់ កូតទាំងនោះ មកជំនួសបាន ដើម្បីធ្វើការ Login ទៅកាន់ Device មួយចំនួនដែលលោកអ្នក ចង់ធ្វើការ ប្រើប្រាស់ គណនីយហ្វេសបុករបស់លោកអ្នក។
របៀបប្រើប្រាស់ នៅលើ iOS និង Android
សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ កម្មវិធី ហ្វេសប៊ុកនៅលើ Android ឬ Device ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ iOS គ្រាន់តែបើកកម្មវិធី ហ្វេសប៊ុក ហើយ Login គណនីហ្វេសបុក របស់លោកអ្នក បន្ទាប់មកសូមចូលទៅកាន់ More > Account Settings > Security ហើយចុចលើ Login Approvals On បន្ទាប់មកចុច Start Setup ហើយចុច Continue ដែលមានលេខទូរស័ព្ទ របស់អ្នកនៅខាងលើ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ លេខទូរស័ព្ទសូមជ្រើសរើស Change Phone Number នៅពេលដែលរួចរាល់ វានឹងផ្ញើសារកូដ ចំនួនប្រាំមួយខ្ទង់ទៅកាន់ លេខទូរស័ព្ទនោះ ហើយយកមកបំពេញ រួចចុចពាក្យ Continue ជាការស្រេច។
មុខងារនេះប្រិយមិត្តក៏អាចបើកវា នៅតាម Browser លើកុំព្យូទ័របានដែរ វាមានលក្ខណៈ ស្រដៀងគ្នា ប៉ុន្តែវាមិនដំណើរការរលូន ឡើយពេលខ្លះគឺមិនអាចបើកបាន។
ប្រសិនបើប្រិយមិត្តចង់បើកមើលកូដផ្សេងៗ ចូលទៅកាន់ More > Account Settings > Security > Login Approvals Code ហើយចំណាំកូដណាមួយ ក្នុងចំណោមទាំង ដប់កូដ។
1
បញ្ចាក់៖ កូដដែលអាចប្រើប្រាស់ ហើយគឺមិនអាចប្រើប្រាស់បានទៀត ឡើយប្រសិនបើ លោកអ្នកចង់ បានកូដថ្មីត្រូវចុចពាក្យ Get New Codes ដូច្នេះនៅពេល ដែលលោកអ្នក ធ្វើការ Login គណនីហ្វេសបុក របស់លោកអ្នក នៅលើ Device របស់អ្នកដទៃ លោកអ្នកត្រូវមាន លេខសំងាត់ គណនីហ្វេសបុក របស់លោកអ្នក ហើយត្រូវមានកូដទាំងនេះ ប៉ុន្តែប្រសិនបើលោកអ្នក មិនអាចចាំបានទេ សូមចុច Can’t find code ហើយវានឹងធ្វើការ ផ្ញើសារទៅកាន់ ទូរស័ព្ទរបស់លោកអ្នក បន្ទាប់មកលោកអ្នក នឹងទទួលបាន កូដភ្លាមៗ ហើយយកមកបំពេញជាការស្រេច។
ខេមបូគិតថា មុខងារនេះវា ពិតជាសំខាន់ក្នុងការ ការពារគណនី ហ្វេសបុករបស់ លោកអ្នកអោយកាន់តែ មានសុវត្ថិភាពខ្ពស់ជាង មុនដោយមិនអាចមាន នរណាម្នាក់អាច ចូលប្រើប្រាស់គណនី ហ្វេសប៊ុករបស់លោកអ្នក បានដោយ ងាយឡើយ។ ជាចុងក្រោយ ក្រុមការងារយើង ខ្ញុំនឹងខិតខំស្វែងរក ដំណោះ ស្រាយក៏ដូចជាចម្ងល់ផ្សេងៗ របស់ប្រិយមិត្ត ដើម្បីចែកជូនដល់ប្រិយមិត្ត នៅពេលក្រោយៗ ទៀត ហើយក៏សូមអរគុណ យ៉ាងខ្លាំងដល់ប្រិយមិត្ត ដែលតែងតែគាំទ្រ ក្រុមការងារយើងខ្ញុំកន្លងមក។

0 comments:

Post a Comment