វិធីងាយៗសម្រាប់ទាញយក វីដេអូពី Facebook, Instagram, Twitter និង Vine នៅលើ iPhone (មានវីដេអូ)
ប្រហែលជាមានប្រិយមិត្ត ជាច្រើនកំពុងតែស្វែងរក វិធីសាស្ត្រឬកម្មវិធីផ្សេងៗ ដើម្បីធ្វើការ ទាញយកវីដេអូពី ហ្វេសបុក ក៏ដូចជា Instagram ឬ Twitter ជាដើម ដែលនៅថ្ងៃនេះ ខេមបូនឹងលើកយកកម្មវិធីដើម្បីទាញយក វីដេអូពីកម្មវិធី បណ្តាញសង្គមទាំងនេះ មកបង្ហាញជូនប្រិយមិត្ត នៅក្នុងពេលតែមួយតែម្តង សម្រាប់ប្រិយមិត្ត ដែលមិនបាន Jailbreak ឬ Jailbreak រួចរាល់អាចប្រើប្រាស់បាន ដោយឥតគិតថ្លៃ ទាញយកពី App Store តែម្តង កម្មវិធីសម្រាប់ទាញយក វីដេអូពីកម្មវិធីទាំងនោះមានដូចជា៖
- ទាញយកវីដេអូពីហ្វេសបុក
កម្មវិធីនេះមានឈ្មោះថា Easy Video Downloader វាអាចអោយលោកអ្នកធ្វើការទាញយកវីដេអូពីហ្វេសបុកបានភ្លាមៗ ប៉ុន្តែកម្មវិធីនេះ វាតម្រូវអោយលោកអ្នកធ្វើការ Login ជាមួយនឹង គណនីហ្វេសបុករបស់លោកអ្នកជាមុនសិន ហើយដាក់អោយទាញយកដោយ ឥតគិតថ្លៃ នៅលើ App Store ទៀតផង ប្រិយមិត្តអាចធ្វើការ ទាញយក ពី App Store បានតាមរយៈ តំណរនេះ ។
- ទាញយករូបភាព និង វីដេអូពី Instagram
Instagram គឺជាកម្មវិធីដែលមានការពេញនិយមប្រើប្រាស់ច្រើនបន្ទាប់ពី ហ្វេសបុក និង Line ហើយសព្វថ្ងៃការប្រើប្រាស់ Instagram ក៏បានការកើនឡើងជាលំដាប់ ប៉ុន្តែ វាមិនអាចអោយលោកអ្នកធ្វើការ រក្សាទុករូបភាព ឬ វីដេអូផ្សេងៗបានទេ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការ ទាញយកលោកអាចប្រើប្រាស់កម្មវិធី ដែលខេមបូលើកយកមកបង្ហាញ ដែលមានឈ្មោះថា Grab for Instagram អាចអោយលោកអ្នកធ្វើការ ទាញយក រូបភាព ឬ វីដេអូចេញពី Instagram បានយ៉ាងងាយស្រួល ហើយកម្មវិធីនេះ ដាក់អោយទាញយក ដោយឥតគិតថ្លៃ នៅលើ App Store លោកអ្នកអាចធ្វើការ ទាញយកតាមរយៈ តំណរនេះ ។

- ទាញយកវីដេអូចេញពី Twitter
កម្មវិធីនេះមានឈ្មោះថា Video Downloader for twitter ដែលអាចអោយលោកអ្នកធ្វើការ ទាញយកវីដេអូផ្សេងៗចេញពី Twitter បានយ៉ាងងាយស្រួល ហើយកម្មវិធីនេះ ដាក់ទាញយក ដោយឥតគិតថ្លៃ នៅលើ App Store ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមិនទាន់បានធ្វើការ Jailbreak ក៏អាចប្រើប្រាស់កម្មវិធីនេះបានដែរ ប្រិយមិត្តអាចធ្វើការទាញយកពី App Store តាមរយៈ តំណរនេះ ។
- ទាញយកវីដេអូពី Vine
Vine គឺជាកម្មវិធី Social មួយប្រភេទដែលកំពុងតែពេញនិយមផងដែរ សម្រាប់ប្រិយមិត្ត ដែលចូលចិត្តថតវីដេអូប្លែកទៅកាន់មិត្តភក្តិរបស់ខ្លួន នៅក្នុង Vine ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ទាញយក វីដេអូពី Vine អាចធ្វើការ ប្រើប្រាស់កម្មវិធីមួយនេះ ដែលមានឈ្មោះថា Save to Roll ដែលអាចអោយលោកអ្នកធ្វើការ ទាញយកវីដេអូពី Vine បានយ៉ាងងាយស្រួល ប្រិយមិត្តអាចទាញយក ដោយឥតគិតថ្លៃចេញពី App Store បានតាមរយៈ តំណរនេះ ។
ដើម្បីអោយកាន់តែច្បាស់ពីការប្រើប្រាស់កម្មវិធីទាំងនេះ ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោម៖
ទាំងនេះគឺសុទ្ធតែជាកម្មវិធីងាយៗដែលអាចអោយលោកអ្នក ធ្វើការទាញយកវីដេអូពី ហ្វេសបុក Instagram, Twitter ហើយនិង Vine បានដោយឥតគិតថ្លៃហើយមិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ ចំពោះ Tweak ផ្សេងៗ ខេមបូនឹងធ្វើការ បង្ហាញជូនប្រិយមិត្តនៅពេលក្រោយៗទៀត។





0 comments:
Post a Comment