វិធី​សាស្រ្ត​ក្នុង​ការ​ថត​សកម្មភាព​លើ​អេក្រង់​កុំព្យូទ័រ​ជាវីដេអូ


ដោយសារតែមានមិត្តអ្នកអាន មួយ​ចំនួន​ចង់​អោយ ខេម​បូ ធ្វើការ បង្ហាញ​ពី​របៀប​ថត​សកម្មភាព​លើ​អេក្រង់​កុំព្យូទ័រ​របស់​ខ្លួន ដូច្នេះ​យើង​ខ្ញុំ​បាន លើក​យក​មក បង្ហាញ​ជូន​ប្រិយ​មិត្ត នៅ​ចុង​សប្តាហ៍នេះតែម្តង។ តាមពិតទៅការ ថតសកម្មភាពផ្សេងៗ ដែលអ្នកចង់ថត លើអេក្រង់កុំព្យូទ័រ តម្រូវការរបស់វាត្រូវ​ការទាញ​យក កម្មវិធីផ្សេងៗ មកប្រើប្រាស់ដើម្បីថត ហើយកម្មវិធីទាំងអស់នោះវាមិនមែន​មានតែមួយប្រភេទ​នោះ​ទេ គឺវាមានច្រើនប្រភេទ និង ច្រើនជម្រើសសម្រាប់អ្នក។

cover
ប៉ុន្តែសម្រាប់ថ្ងៃនេះវិញ ខេមបូ សូមលើកយក កម្មវិធីមួយមានឈ្មោះថា FastStone Capture ជំនាន់ 8.2 ដែលមានទំហំតូច ហើយងាយស្រួលក្នុងការប្រើប្រាស់ទៀតផង ជាពិសេសសម្រាប់អ្នកដែលចង់ ធ្វើការ​ថត​សកម្មភាពលើអេក្រង់ត្រឹមតែលក្ខណៈបែប​​ធម្មតា មិនមែនថតក្នុងពេលលេងហ្គេម ដែលមាន Graphic ធំៗឡើយ ព្រោះកម្មវិធីនេះវាមានទំហំតូច ហើយមានល្បឿនសាកសមសម្រាប់តែថត សកម្មភាព​ធម្មតាៗ នៅលើកុំព្យូទ័រទេ។ ប្រសិនបើអ្នកចង់ធ្វើការ ​ថតសកម្មភាព ដូចជា​ការ​បង្ហាញ​ចំណេះ​ដឹង​ផ្សេងៗរបស់ ខ្លួន សូមជ្រើសរើសយកកម្មវិធីនេះ គឺមិនខុសឡើយ វាអោយអ្នកធ្វើការ កំណត់ថត​សម្លេង​ដោយផ្ទាល់ និង ឡាយលំជាមួយ សម្លេងចេញពីក្នុងកុំព្យូទ័រក៏បាន ដូចដែលវីដេអូរ​បស់​ខេមបូ​បាន​ធ្វើ​ការ បង្ហាញពីមុនៗមក ចេញពីអេក្រង់កុំព្យូទ័រ។ 
ខាងក្រោមនេះជាវីដេអូដែលថតចេញពីកម្មវិធី FastStone
1
សម្រាប់មិត្តអ្នកអានដែលមានបំណងចង់ធ្វើការតម្លើង សូមទាញយកតាមរយៈ តំណរនេះ
ហើយសូមធ្វើតាមរូបភាពខាងក្រោម៖
23456789
 ក្រោយពីតម្លើង និង ធ្វើអោយវា Full Version តាមការណែនាំរបស់ខេមបូរួចរាល់អ្នកអាចប្រើ​ប្រាស់​វាបាន​ដោយសេរី និង ងាយស្រួល។
10
នេះគ្រាន់តែជាកម្មវិធីមានទំហំតូច ដ៏ល្អមួយ ហើយថែមទាំងថតវីដេអូក្នុង កម្រិត គួរសម្យសម្រាប់​អេក្រង់​កុំព្យូទ័រ ប៉ុន្តែប្រសិនបើប្រិយមិត្តចង់ធ្វើការ ថតក្នុងការលេងហ្គេមផ្សេងៗ សូកុំជ្រើសរើសយកកម្មវិធីនេះ វាមិនអាចថតបានកម្រិតល្បឿនលឿនឡើយ ខេមបូនឹងធ្វើការណែនាំ កម្មវិធីសម្រាប់ធ្វើការ​ថតវីដេអូ​នៅ​ពេល​​ដែល​អ្នកធ្វើការលេងហ្គេមលើកុំព្យូទ័រនៅពេលក្រោយៗទៀត។

0 comments:

Post a Comment