បញ្ឈប់បទចំរៀងដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកគេងលក់

តន្ដ្រី គឺជាចំណីអារម្មណ៍ដ៏ពិសេសមួយសម្រាប់មនុស្សគ្រប់រូប មិនថាក្មេង
មិនថាចាស់ឡើយ
គឺអាចស្ដាប់លេងកំសាន្ដបានទៅតាមកាលៈទេសៈផ្សេងៗគ្នា។
សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ឬថេប្លេតវិញ
ភាគច្រើនតែងតែបញ្ចូលបទចម្រៀងដែលខ្លួនឯងពេញចិត្ត
ទុកស្ដាប់នៅពេលទំនេរ ឬពេលបំពេញការងារផ្សេងៗ
ដើម្បីបន្ធូរអារម្មណ៍ និងកែអផ្សុកជាដើម។ យ៉ាងណាមិញ
ខេមបូសង្កេតឃើញថា មនុស្សមួយភាគធំ
ចូលចិត្តស្ដាប់បទចំរៀងមុនពេលចូលគេង
សូម្បីតែខ្ញុំផ្ទាល់ក៏ចូលចិត្តដែរ
ព្រោះវាមិនធ្វើអោយយើងគិតច្រើន ហើយឆាប់គេងលក់ទៀតផង។
ប៉ុន្ដែបន្ទាប់ពីយើងគេងលក់ហើយ
បទចំរៀងដែលយើងចាក់គឺនៅតែបន្ដលេងរហូតទាល់តែអស់ថ្មតែម្ដង
តើមានវិធីណាអាចដោះស្រាយបញ្ហាបានដែរទេ?
ទាក់ទិននឹងបញ្ហានេះ យើងមានវិធីខ្លះៗអាចដោះស្រាយបាន
ប៉ុន្ដែខេមបូសូមលើកយកវិធីដ៏ងាយស្រួលមួយសម្រាប់អ្នកប្រើប្រាស់
iOS ដោយគ្រាន់តែតម្លើង Tweak មួយតែប៉ុណ្ណោះ។
Lullaby ពិសេសសម្រាប់អ្នកប្រើប្រាស់ iOS
ទាំងអស់ដែលចូលចិត្តស្ដាប់បទចំរៀងមុនពេលចូលគេង
ដោយវាអាចអោយយើងកំនត់រយៈពេលដែលយើងចង់បញ្ឈប់ដំណើរការនៃ
កម្មវិធីចាក់បទចំរៀង។

Lullaby ដាក់លក់នៅក្នុង Cydia ក្នុងតម្លៃ $0.99 ប៉ុន្ដែយើងអាចបន្ថែម
Source “ repo.biteyourapple.net “ ឬ Source ផ្សេងៗទៀត
ដើម្បីទាញយកកម្មវិធីនេះដោយឥតគិតថ្លៃ។ បន្ទាប់ពីបន្ថែម Source
រួច សូមអ្នកស្វែងរកពាក្យ “Lullaby” ហើយធ្វើការតម្លើង។
បន្ទាប់ពីតម្លើងកម្មវីធីនេះរួច សូមអ្នកចូលទៅកាន់កម្មវិធី
Activator ហើយជ្រើសយក Anywhere > Shake Device
ឬផ្សេងទៀតទៅតាមចំនូលចិត្តរបស់អ្នក > Assign to Lullaby។
បន្ទាប់មកអ្នកអាចចាប់ផ្ដើមធ្វើការចាក់បទចំរៀងនៅលើ iPhone ឬ iPad
របស់អ្នក រួចធ្វើការក្រឡុកឧបករណ៍របស់អ្នក
(ប្រសិនបើអ្នកជ្រើសយក Shake Device នៅក្នុងកម្មវិធី Activator)
បន្ទាប់មកផ្ទាំងកម្មវិធី Lullaby នឹងផុសចេញមក
ហើយអ្នកគ្រាន់តែវាយចំនួននាទីដែលអ្នកចង់អោយកម្មវិធីចាក់បញ្ឈប់
ដំណើរការជាការស្រេច។

ឧទាហរណ៍ៈ ប្រសិនបើអ្នកវាយលេខ 20 នោះបានន័យថា 20 នាទីទៀតកម្មវិធីចាក់បទចំរៀងនឹងបញ្ឈប់ដោយស្វ័យប្រវត្តិ។
ដូចនេះ សូមអ្នកទាំងអស់គ្នារីករាយជាមួយនឹងការស្ដាប់តន្ដ្រីមុនពេលចូលគេងដោយគ្មានក្ដីបារម្ភ!
0 comments:
Post a Comment