របៀប​ធ្វើ​អោយ​ផ្ទាំង Call ស្ថិត​នៅ​ខាង​លើ​ជាមួយ StatusBar ដើម្បី​ងាយ​ស្រួល ក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ (CallBar)


Callbar គឺជា tweak មួយដែលមាន មុខ​ងារ​អាច​អោយ ផ្ទាំង​Call ប្តូរ​ទី​តាំង ទៅ​នៅ​ខាង​លើ ជាមួយ​នឹង StatusBar វិញ​ដើម្បី ងាយ​ស្រួល ក្នុង​ការ​ប្រើប្រាស់ កម្មវិធីផ្សេងៗ នៅលើទូស័ព្ទផង និងងាយស្រួល ក្នុងការជែកកំសាន្ត តាមរយៈទូរស័ព្ទផង។

Cover
Tweak មួយនេះ មានអាយុកាល យូរមកហើយផងដែរ ប៉ុន្តែវានៅតែ មានការគាំទ្រ ពេញនិយមខ្លាំង នេះ​ក៏​ព្រោះតែ មុខងារដ៏ពិសេស​របស់វាដែរ ដែលគ្មាន tweak ណាមួយអាច ប្រជែងបាន។ ម្យ៉ាងវិញទៀត ប្រហែលជាមាន ប្រិយមិត្តភាគច្រើន បានស្គាល់វារួចមកហើយ ប៉ុន្តែក៏នៅមាន មួយចំនួនទៀត ក៏មិនទាន់ បានស្គាល់ និងបានប្រើប្រាស់ វានៅឡើយទេ។ ដូចនេះដើម្បី អាចតម្លើងវាបាន អ្នកអាចអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះ !!
តម្រូវការ៖
  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8.x ដល់ 4
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង៖
  • សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source មួយដែលមានឈ្មោះថា “repo.biteyourapple.net” (ហាមលុប http://)
  • ក្រោយពីបាន Add Source រួចហើយ នៅក្នុង Cydia ដដែលសូមចូលទៅកាន់ កន្លែង Search រួចធ្វើការ ស្វែងរកដោយវាយពាក្យ “CallBar” ហើយធ្វើការតម្លើង tweak នោះ
  • នៅពេលតម្លើងចប់ វានឹងទាមទារ អោយយើងត្រូវ Respring ដូចនេះសូមចុចលើពាក្យ “Restart Springboard” ជាការស្រេច។
  • ឥឡូវនេះអ្នកបានតម្លើង tweak Callbar បានដោយជោគជ័យហើយ ហើយអ្នកក៏អាច ធ្វើតេស្ត​សាក​ល្បង បានផងដែរ នៅលើ iPhone របស់លោកអ្នក ដោយសាកល្បង ធ្វើការ call ពីទូរស័ព្ទផ្សេង មកកាន់ទូរស័ព្ទអ្នក នៅពេលនោះ អ្នកនឹងឃើញផ្ទាំង Call របស់អ្នកមានលក្ខណៈ ប្លែកពីមុនជាក់ជាមិនខាន។
ដើម្បីអោយកាន់តែច្បាស់ អំពីការប្រើប្រាស់ អ្នកអាចទស្សនាវីដូអូខាងក្រោមនេះ៖
បញ្ជាក់៖ សូមពិនិត្យមើល ការណែនាំ ឲ្យបានច្បាស់ មុននឹងធ្វើ ការតម្លើង Tweak មួយនេះ យើងមិន ទទួលខុសត្រូវ រាល់បញ្ហា ដែលកើតមាន ឡើងជាយថាហេតុ ជាមួយនឹងការ អនុវត្តដែល ខុសពី ការណែនាំ របស់ក្រុមការងារ របស់យើង នោះទេ។
យើងគិតថា tweak មួយនេះពិតជា ផ្តល់អត្ថប្រយោជន៍ ដល់យើងច្រើន មែនទែន ក្នុងការប្រើប្រាស់ iPhone អោយមាន ភាពប្រសើរជាងមុន ដោយអាចជជែកគ្នា តាមរយៈ Call បានផង និងប្រើប្រាស់ កម្មវិធីបានផង។

0 comments:

Post a Comment