នេះជា​ឈ្មោះ​កំពូល tweak ដ៏​អស្ចារ្យ​ទាំង 10 និង​មុខ​ងារ​របស់​វា សម្រាប់​ចុង​សប្តាហ៍​នេះ


យើងជឿជាក់ថា ប្រិយមិត្តប្រាកដ​ជា បាន​ស្គាល់​នូវ tweak មួយ​ចំនួន រួច​មក​ហើយ បន្ទាប់​ពី​ក្រុម​ការ​ងារ របស់​យើង បាន​ធ្វើ​ការ​ផ្សាយ នៅ​លើ​គេហ​ទំព័រ Facebook Page របស់​យើង ដែលសុទ្ធតែ ជាប្រភេទ tweak ដែលពេញនិយម និងប្រើប្រាស់ច្រើន នៅលើ​ iDevice ដែលបាន jailbreak រួច។ យ៉ាងណាមិញ ក្រោយពីបានស្គាល់រួចមក តើលោកអ្នកដឹងដែរទេថា tweak ណាខ្លះជាប់ក្នុង កំពូល tweak ទាំង 10 ដែលមានអ្នកប្រើប្រាស់ ច្រើនជាងគេ? ខាងក្រោមនេះនឹងបង្ហាញអ្នក អំពីឈ្មោះ tweak ទាំងនោះ !!

Cover
1. Cirdock
ជា tweak មួយប្រើប្រាស់ សម្រាប់កែ​សម្រួល និងកំណត់កម្មវិធីនៅលើ Dock។
2. ControlPane
វាមានមុខងារអាច អោយអ្នកប្រើប្រាស់ iDevice អាចប្រើប្រាស់ មុខងារផ្សេងៗ បានយ៉ាងឆាប់រហ័ស ដែលមានដូចជា Wifi, 3G, ពន្លឺ និងសម្លេងជាដើម។
3. DockBar
អ្នកអាចបន្ថែមកម្មវិធី នៅផ្នែកម្ខាងទៀត ដើម្បីប្រើប្រាស់កម្មវិធី បានយ៉ាងឆាប់រហ័សបាន។
4. LyricsForMusic
Tweak មួយនេះអាច អោយកម្មវិធីចាក់ចម្រៀងបង្ហាញ អក្សរចម្រៀង (lyrics) បាន ប៉ុន្តែគឺសម្រាប់តែ ចម្រៀងណាដែលបាន ទាញយកពី Apple Music ឬ iTune ប៉ុណ្ណោះ។
5. Roundification
វាជា tweak មួយមានមុខងារ ធ្វើអោយផ្ទាំង notification មានរាងមូល គួរអោយទាក់ទាញ។
6. WeatherPeek
វាអនុញ្ញាតិអោយលោកអ្នក តាមដាន ពត៌មានសីតុណ្ហភាព បាននៅលើ Homescreen ផង Lockscreen ផង និង Spotlight ផង។ ដើម្បីអោយកាន់តែច្បាស់ អំពីវាសូមទស្សនាវីដេអូ នៅខាងក្រោម!
7. SlimBars
មានមុខងារ ធ្វើអោយផ្ទាំងកម្មវិធី និង statusbar នៅកៀកនឹងគ្នា។ ដើម្បីអោយកាន់តែច្បាស់ អំពីវា​សូម​ទស្សនា​វីដេអូ នៅខាងក្រោម!
8. Asphaleia 2
មានមុខងារ សម្រាប់ចាក់សោរ ទៅលើកម្មវិធី ដើម្បីងាយស្រួល ការពារមិនអ្នកដទៃ ប្រើប្រាស់កម្មវិធី នៅលើស្មាតហ្វូន ដោយមិនមានការអនុញ្ញាតិ ពីយើង។
9. SafariSwiper
មុខងាររបស់វា អាចអោយយើងធ្វើការ អូសឬបើកមើល tab ផ្សេងៗបានយ៉ាងឆាប់រហ័ស ដោយអូស​ពីឆ្វេង ទៅស្តាំ ឬពីស្តាំ ទៅឆ្វេង ដោយមិនចាំបាច់ ចុចលើប៊ូតុង tab ឡើយ។ ដើម្បីអោយកាន់តែច្បាស់ អំពីវាសូមទស្សនាវីដេអូ នៅខាងក្រោម!
10. SwipeAway
ងាយស្រួលលាក់ក្តារចុច (keyboard) ភាគច្រើនប្រើប្រាស់ នៅក្នុង Cydia។ ដើម្បីអោយកាន់តែច្បាស់ អំពីវាសូមទស្សនាវីដេអូ នៅខាងក្រោម!
នេះជាវីដេអូ បង្ហាញអំពីការប្រើប្រាស់ tweak ទាំង 10 នេះ៖
បញ្ជាក់៖ ប្រសិនបើលោកអ្នកចង់ធ្វើការ តម្លើង សូមធ្វើតាមការណែនាំរបស់ខេមបូ តាមលំដាប់លំដោយ ប្រសិនបើមានបញ្ហាអ្វីមួយ ខេមបូមិនទទួលខុសត្រូវឡើយ ចំពោះប្រិយមិត្ត ដែលមិនបានធ្វើតាមការណែ​នាំរបស់ខេមបូ បានត្រឹមត្រូវ។
ជាចុងក្រោយដើម្បី អាចទាញយក tweak ខាងលើនេះដោយ ឥតគិតថ្លៃនោះ អ្នកអាចបន្ថែមនូវ Source ទាំងនេះ ដែលមានដូចជា “repo.biteyourapple.net” និង “repo.hackyouriphone.org” ជាដើម។ ប្រសិនបើចម្ងល់ណាមួយ អាចសួរតាមរយៈ comment ខាងក្រោមនេះបាន!!

0 comments:

Post a Comment