ធ្វើរបៀបនេះ (ដូចក្នុងរូប) រាល់ពេលដែលអ្នកគ្រុន, ផ្តាសាយ, ក្អក និង ឈឺពោះ
តើអ្នកឧស្សាហ៍គ្រុន, ផ្តាសាយ រឺក្អកជាញឹកញាប់មែនទេ? ធុញនឹងការលេបថ្នាំទេ? កុំបារម្ភ, រាល់ដែលអ្នកទទួលរងបញ្ហាសុខភាពដូចរៀបរាប់ខាងលើ អ្នកគ្រាន់តែអនុវត្តន៍វិធីបុរាណមួយនេះ ព្រោះថាវាពិតជាមានប្រសិទ្ធភាព។ វាអាចជួយប្រឆាំងនឹងជំងឺផ្តាសាយទូទៅ, ក្អក, ឈឺពោះ និង ការឈឺចាប់ពេលមានរដូវរបស់ស្ត្រី។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ យកសំលីមួយដុំ ជ្រលក់ចូលទៅក្នុងអាល់កុល ហើយច្របាច់យកជាតិអាល់កុលដែលលើសចេញ។ បន្ទាប់មកយកវាទៅដាក់នៅលើរន្ធផ្ចិតរបស់អ្នក រួចហើយយកក្រណាត់ រឺស្គុតបិទវា។ ទុកចោលមិនចាំបាច់រវីររល់នឹងវាទេ។ ហើយវិធីមួយនេះក៏ត្រូវបានគេណែនាំអោយអ្នកដែល ពុលឡាន ពុលយន្តហោះធ្វើផងដែរ៕

0 comments:
Post a Comment