វិធីសាមញ្ញ! ផឹកភេសជ្ជៈនេះ មុនចូលគេង អាចជួយដុតសម្រក ខ្លាញ់ក្បាលពោះ បានយ៉ាងលឿន

យល់ដឹង៖ ប្រិសនបើអ្នកមាន ខ្លាញ់ត្រង់ក្បាលពោះ ពិតជាមានការពិបាកណាស់ ព្រោះថាវាជាតំបន់ដែល ពិបាក​កម្ចាត់ខ្លាំងបំផុត​នៅលើរាងកាយ​របស់​យើងគ្រប់គ្នា។ ការកើន​ឡើងនៃជាតិខ្លាញ់ច្រើន​ពេក​ អាចបង្កឲ្យ​មាន​ជំងលើសឈាម, ទឹកនោមផ្អែម និងជំងឺបេះដូង..ជាដើម។

រូបភាពតំណាង
ប៉ុន្តែជាសំណាងល្អ នៅពេលនេះក៏មានវិធីផ្សេងទៀត ដើម្បីដោះស្រាយបញ្ហា ដុតបំផ្លាញជាតិខ្លាញ់ នៅពោះ ក្រៅពីថ្នាំពេទ្យ គឺជាភេសជ្ជៈមួយប្រភេទ មិនត្រឹមតែអាចបន្សាបជាតិពុលបាន​ប៉ុណ្ណោះទេ ថែម​ទាំងអាច​ពន្លឿន​ការស្រូប​យកសារធាតុចិញ្ចឹម​បានរហ័សទៀតផង។ ជាពិសេស​ វា​មាន​ប្រសិទ្ធិភាព ​ក្នុងការជួយដុត បំផ្លាញជាតិខ្លាញ់ក្បាលពោះ សម្រក់ទម្ងន់ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារថែមទៀតផង។​​
វាពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់ការរារាំងសមាសធាតុមហារីក និងជាតិពុលដែលអាច ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។
ខាងក្រោមនេះគឺជា គ្រឿងផ្សំ និងរបៀបធ្វើរបស់វា៖
គ្រឿងផ្សំ៖
- ត្រសក់ ១ផ្លែ
- ក្រូចឆ្មា​ ១ចំហៀង
- ខ្ញី មួយស្លាបព្រា
- ជីវ៉ាន់ស៊ុយ​ ១បាច់តូច
- ទឹក ១/៣ ក្នុងមួយកែវ
របៀបធ្វើ៖
យកគ្រឿង​ផ្សំទាំងអស់នោះ ក្រឡុក​បញ្ចូលគ្នា​ ឲ្យក្លាយជាល្បាយមួយកែវ។ រួចទទួលទាន វាមួយកែវ​មុនពេល​ចូលគេងជារៀងរាល់យប់ អ្នកនឹងឃើញប្រសិទ្ធភាព ដ៏មិនគួរឲ្យជឿរបស់វា ជាក់ជាមិនខាន៕

0 comments:

Post a Comment