កម្មវិធី​ទាំង 5 នេះ​អាច​អោយ​អ្នក​បញ្ជូន​ទិន្នន័យ​សារ (Messages) ពី​ទូរស័ព្ទ Android ចាស់​មក​ទូរស័ព្ទ​ថ្មីបាន

នៅពេលដែលអ្នកប្តូរ មកប្រើប្រាស់ ទូរស័ព្ទស៊េរី ថ្មីមួយ ដែលប្រតិបត្តិ ការដោយ ស្តុកដើម របស់ Android អ្នកអាច ធ្វើការ Restore ទិន្នន័យ ឬ បញ្ជូនទិន្នន័យ ពីទូរស័ព្ទចាស់ មកកាន់ ទូរស័ព្ទថ្មី លើកម្មវិធី មួយចំនួនប៉ុណ្ណោះ ដូចជា កម្មវិធីរបស់ Google , កម្មវិធី Dropbox, ឬ កម្មវិធីផ្សេងៗ ទៀតដោយ ប្រើប្រាស់ Account សំរាប់ Sync ។ ប៉ុន្តែសំរាប់ កម្មវិធីផ្ញើសារ (Messaging) គឺវាពិបាក នឹង Backup & Restore មកវិញណាស់ គឺយើងត្រូវ តែលះបង់ ចោល នូវសារ ដែលនៅ ជាប់នឹង ទូរស័ព្ទចាស់ ហើយនៅពេល ដែលយើង ប្រើទូរស័ព្ទថ្មី គឺយើងទទួល បានតែសារ ថ្មីៗប៉ុណ្ណោះ មិនអាចអាន សារចាស់ៗ នៅក្នុងទូរស័ព្ទ របស់យើង បានទេ ដូចជាសារ ដែលទទួលបាន ពីមនុស្សសំខាន់ ឬសារ របស់អ្នក រកស៊ីជាដើម។

cover
សំរាប់ថ្ងៃនេះដែរ ខេមបូ នឹងបង្ហាញ កម្មវិធីខ្លះៗ ដល់អ្នក ទាំងអស់គ្នា ក្នុងការ Backup & Restore កម្មវិធី ផ្ញើសារ (Messaging)។ អ្នកអាច សាកល្បង Download កម្មវិធីទាំង 5 ខាងក្រោមនេះ ដោយឥតគិតថ្លៃ នៅក្នុង Google Play Store ៖
SMS Backup & Restore
កម្មវិធី SMS Backup & Restore នេះអាច ប្រើប្រាស់បាន លើគ្រប់ទូរស័ព្ទ Android ទាំងអស់ យើងអាចប្រើ កម្មវិធីនេះ សំរាប់​ Backup & Restore ក៏បាន ឬ ប្រើសំរាប់ បម្លែងឯកសារ ទៅជាទ្រង់ទ្រាយ ផ្សេងមួយទៀត សំរាប់មើល លើកុំព្យូទ័រ ក៏បាន។ កម្មវិធីនេះ មាន 2 Versions គឺ Free Version និង Pro Version ដែលមាន តំលៃ $3.56 ។
1
HTC Transfer Tool
កម្មវិធី HTC Transfer Tool នេះអាច ប្រើប្រាស់ បានសំរាប់ស្មាតហ្វូន របស់ HTC ផង និងស្មាតហ្វូន Android ដទៃផង ដែលដំណើរ ការដោយ Android 2.3 Gingerbread ឡើងទៅ តាមរយៈ Wi-Fi ។
  • កម្មវិធីនេះអាចទាញយកដោយឥតគិតថ្លៃ តាមរយៈតំណរនេះ​
2
Motorola Migrate
សំរាប់អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Motorola អាចសាកល្បង ប្រើប្រាស់កម្មវិធី មួយនេះបាន ហើយវា ក៏អាចអោយ យើងប្រើប្រាស់ លើស្មាតហ្វូន Android ផ្សេងទៀតដែរ ដែលមាន Version ចាប់ពី 2.2 ឡើងទៅ ។
  • អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃតាមរយៈ តំណរនេះ
3
Samsung Smart Switch
កម្មវិធីអាចប្រើប្រាស់បានសំរាប់ ស្មាតហ្វូនរបស់ Samsung និង ស្មាតហ្វូន Android ផ្សេងទៀតដែលមាន Version ចាប់ពី 4.0 ឡើងទៅ ។ កម្មវិធីនេះ អាចបញ្ចូន ទិន្នន័យ ដូចជា Messaging, Contact, Call logs, Video ជាដើម ហើយអ្នកក៏ អាចបញ្ជូន ទិន្នន័យពី ប្រព័ន្ធប្រតិបត្តិការ iOS (iOS5 ឡើងទៅ) មកប្រតិបត្តិការ Android ក៏បានដែរ។
  • កម្មវិធីនេះអាចទាញយកដោយឥតគិតថ្លៃ នៅក្នុង Google Play Store ឬក៏អាច ទាញយក តាមរយៈ តំណរនេះ
4
Xperia Transfer Mobile
កម្មវិធីចុងក្រោយនេះដែរ មិនត្រឹមតែ អាចប្រើប្រាស់ បានលើ ស្មាតហ្វូនរបស់ Sony នោះទេ តែអ្នកក៏អាច ប្រើប្រាស់ លើស្មាតហ្វូន Android ផ្សេងៗទៀត ដែលមាន Version 4.0 ឡើងទៅ ។ កម្មវិធីចុងក្រោយ នេះក៏អាច អោយអ្នក ផ្ទេរទិន្នន័យ លើប្រព័ន្ធ​ ប្រតិបត្តិការ iOS (iOS 4 ឡើងទៅ) និងប្រព័ន្ធ ប្រតិបត្តិការ Windows Phone (WP 8.0 ឡើងទៅ) ទៀតផង ។
5
ជាចុងក្រោយ ខេមបូ សង្ឃឹមថា កម្មវិធីទាំង 5 ខាងលើ ដែលយើងបាន បង្ហាញនឹងអាច ជួយអ្នក ដើម្បីផ្ទេរទិន្នន័យ សំខាន់ៗផ្សេងៗ ពីទូរស័ព្ទចាស់ មកកាន់ ទូរស័ព្ទថ្មីបាន។

0 comments:

Post a Comment