ដើម្បីចង់ដឹងថា កម្មវិធី, ឯកសារ , វេបសាយ ណាមួយមានមេរោគ ឬ អត់? ហើយបើមានជាប្រភេទមេរោគអ្វី? ងាយស្រួលទេ (ស្វែងយល់)
នៅថ្ងៃនេះ ខេមបូរីផត នឹងធ្វើការណែនាំគេហទំព័រមួយមានឈ្មោះថា Virus
Total ហើយប្រហែលជាប្រិយមិត្តដែលជា
អ្នករៀនពត៌មានវិទ្យាមួយចំនួនបានស្គាល់វារួចមកហើយ
ចំណែកឯមិត្តអ្នកអានដែលមិនទាន់បានស្គាល់គួរតែស្វែងយលពីវាជាមួយ ខេមបូ
ឥឡូវនេះ។

វាជាគេហទំព័រមួយ ដែលមានការទទួលស្គាល់ពី ស្ថាប័នបទល្មើស សុន្តិសុខពត៌មានវិទ្យាធំៗ ជាច្រើនទូទាំងពិភពលោក ដូចនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ជារឿយៗ ខ្ញុំតែងតែឃើញ Developer ភាគច្រើននៅប្រទេសកម្ពុជា បានធ្វើការបង្កើតកម្មវិធី ដើម្បីចែករំលែកដល់អ្នកគ្រប់គ្នា តែគាត់មិនបានត្រួតពិនិត្យច្បាស់លាស់ អោយគ្រប់ទ្រង់ទ្រោយ នៃកម្មវិធីរបស់ខ្លួននោះទេ មុនពេលដែលចែករំលែកដល់អ្នកគ្រប់គ្នា និង មហាជនទូទៅ ជាពិសេសនោះគឺសុវត្ថិភាពនៃការប្រើប្រាស់កម្មវិធី។
ដូច្នេះមិនថាអ្នកជា Developer ឬ មិនមែននោះទេ ប្រសិនបើអ្នកមិនទាន់បានស្គាល់គេហទំព័រនេះ អ្នកត្រូវតែស្គាល់ដើម្បីជៀសវាងការវាយប្រហារពីមេរោគ ឬ Shell Code បង្កប់ផ្សេងៗពី Hacker។ វាអាចជួយ Scan រកមេរោគផ្សេងៗពី ឯកសារណាមួយដែលអ្នកចង់ Scan និង គេហទំព័រណាមួយ ដែលអ្នកមិនទុកចិត្ត សរុបមកវាមិនមែនជាគេហទំព័រដែលអាចទប់ស្គាត់ និង អាច Scan រកមេរោគបានមួយរយភាគរយនោះទេ តែវាដំណើរការគ្រាន់បើដែរ ក្នុងការស្វែងរក មេរោគផ្សេងៗ លើកម្មវិធី, ឯកសារ, គេហទំព័រ ជាដើម តាមរយៈ គេហំព័រនេះ រឺ https://www.virustotal.com/en/ ។
ខេមបូរីផត សូមថ្លែងអំណរគុណដល់មិត្តអ្នកអាន គ្រប់រូបដែលតែងតែគាំទ្រយើងខ្ញុំកន្លងមក ហើយក្រុមការងារ ខេមបូ នឹងខិតខំ ស្វែងរក គន្លឹះ ក៏ដូចជា វិធីសាស្រ្ត ទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀតដើម្បីចែកជូនដល់មិត្តអ្នកអាន ក៏ដូចជា វិធីសាស្រ្តផ្សេងៗ ដើម្បីការពារខ្លួនលើបណ្តាញអ៊ីនធើណែតផងដែរ។

0 comments:
Post a Comment