គន្លឹះ​ងាយៗ​បំផុត ដើម្បី​បិទ​គណនី​ហ្វេសប៊ុក​របស់​អ្នក បណ្តោះ​អាសន្ន!

ជាការពិតណាស់ បណ្តាញសង្គម ហ្វេសប៊ុក យើងអាច បង្កើតវាបាន យ៉ាងងាយស្រួល ហើយ យើងក៏មិនពិបាកដែរ នៅពេលដែល យើងចង់ផ្អាកការ ប្រើហ្វេសប៊ុក មួយរយៈ( Deactivate) ហើយ ការបិទនេះ មានន័យថា ឈ្មោះគណនី ហ្វេសប៊ុក របស់យើង មិនបង្ហាញអោយ នរណាម្នាក់ ស្វែងរក ឃើញនោះទេ ដរាបណា យើងមិនចូល Activate វិញ។ ដើម្បីធ្វើការ Deactivate នូវគណនី ហ្វេសប៊ុក របស់អ្នក បងប្អូនត្រូវអនុវត្ត តាមគន្លឹះដ៏ងាយ ស្រួលដូចខាង ក្រោម។
11329039_647276598736278_1418345731_n
  • ចុចនៅលើ Account Menu នៅផ្នែកខាងស្តាំ និង ខាងលើនៃ Facebook Page របស់អ្នក
  • ជ្រើសរើស ពាក្យថា Setting
  • ចុចលើ ពាក្យថា Security នៅផ្នែកខាងឆ្វេង
  • ជ្រើសរើស ពាក្យថា Deactivate your account រួចអនុវត្ត ជំហ៊ានបន្តបន្ទាប់ ដើម្បីធ្វើការ Confirms អោយបាន ត្រឹមត្រូវ ថាអ្នកពិតជា ចង់បិទ បណ្តោះអាសន្ន ពិតមែន។
ក្រោយពេលបិទ គណនីហ្វេស៊បុក បណ្តោះអាសន្ន រួចហើយ គ្មាននរណាម្នាក់ អាចស្វែងរកឈ្មោះ ហ្វេសប៊ុក របស់អ្នក បានទៀតទេ ហើយ ប្រសិនបើ លោកអ្នក ចង់បើកគណនី ហ្វេសប៊ុកដែលបានបិទនោះ មកដំណើរការ ដូចធម្មតាវិញ មិនមានអ្វី ជាការលំបាក នោះទេ គ្រាន់តែលោកអ្នក ត្រូវការ អ៊ីម៉ែលនិង លេខសម្ងាត់ សម្រាប់ធ្វើការ Login ហើយពេលនោះ ហ្វេសប៊ុកនឹង ផ្ញើសារ អោយអ្នក Confirms ក្នុង Inbox នៃអ៊ីម៉ែលរបស់អ្នក។
ដូច្នេះ ការបិទគណនីហ្វេសប៊ុក គិតៗទៅ មិនមានអ្វីគួរ អោយចុកចាប់ នោះទេ គឺស្រួលមែន ទែន តែម្តង គ្រាន់តែអនុវត្ត​ ជំហ៊ានដ៏សាមញ្ញ ខាងលើនេះ។
2

0 comments:

Post a Comment