កម្មវិធីនេះ អាច​ធ្វើ​ការ Boot Windows បាន​ច្រើន​ទៅ​ក្នុង Flash ហើយ​ថែម​ទាំង​ងាយ​ស្រួល ប្រើ​ប្រាស់​ជាង​កម្មវិធី​ផ្សេងៗ​ទៀត​ផង!!!p

ដោយសារតែ មានប្រិយមិត្ត មួយ​ចំនួន​នៅ​តែ មាន​ចម្ងល់​អំពី កម្មវិធី​ប្រើ​សម្រាប់ Boot Windows ទៅ​ក្នុង Flash ថា​តើ មិនដឹង​ត្រូវ​ប្រើ កម្មវិធី​ណា​អោយ​ល្អ និង​ងាយ​ស្រួល ប្រើនោះ ហេតុដូចនេះហើយ នៅ​ក្នុង​ថ្ងៃនេះ ខេមបូ សូមណែនាំ មិត្តទាំងអស់គ្នា នូវកម្មវិធី មួយប្រភេទ ដែលផ្តល់ភាព ងាយស្រួល បាន​យ៉ាង​ច្រើន មែនទែន។ ហើយអ្វីដែល កាន់តែពិសេសនោះ គឺវា អាចផ្ទុក Windows ម្តងបានច្រើន ទៀត​ផង​ដែរ។
Cover
កម្មវិធីនេះដែរ មានឈ្មោះថា “YUMI Multiboot” ដែលត្រូវបាន បញ្ចេញអោយប្រើប្រាស់ យូរដែរហើយ ហើយក៏ទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ ផងដែរ។ យ៉ាងណាមិញ សម្រាប់ការ​ប្រើ​ប្រាស់ ដើម្បី Boot Windows នោះ គឺតម្រូវអោយ លោកអ្នកត្រូវ មានឯកសារ មួយចំនួន ដូចជា Windows ជាប្រភេទ ISO, Flash (កាន់តែធំកាន់តែល្អ ដើម្បីផ្ទុកបានច្រើន)។
1122
ហើយក្រោយពីបាន ធ្វើការ Boot Windows ទុកទៅក្នុង Flash រួចហើយនោះ គ្រាន់តែលោកអ្នក ចូល​ទៅ​កាន់ Boot Menu (កន្លែងជ្រើសរើស Boot មិនមែនក្នុង BIOS ទេ) ហើយជ្រើសរើសយកពាក្យ USB និងជ្រើសរើស Boot ពី Flash រួចវានឹង Boot Windows នោះ ដើម្បីធ្វើការ Setup Windows ដោយ ស្វ័យប្រវត្តិតែម្តង។
ដើម្បីស្វែងយល់បន្ថែម អំពីការប្រើប្រាស់នោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រសិនបើ ប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍នោះ អាចទាញយកវាបាន ដោយចុចលើ តំណរភ្ជាប់ ខាងក្រោមនេះ៖
សរុបមកវិញ យើងសង្ឃឹមថា កម្មវិធីមួយនេះ នឹងផ្តល់នូវ ភាពងាយស្រួល ជាងកម្មវិធីផ្សេងៗទៀត ដល់​លោក​អ្នក បានគ្រប់ៗគ្នា ហើយប្រសិនបើ មានចម្ងល់ ត្រង់កន្លែងណានោះ អ្នកអាច បញ្ចេញជាមតិ នៅ​ខាង​ក្រោមនេះបាន!!!

0 comments:

Post a Comment