របៀបចាប់​រក​ទីតាំង​របស់​កុំព្យូទ័រ​យើង នៅ​ពេល​ភ្លេច​បាត់ រឺត្រូវ​ចោរលួច

ការបាត់បង់ របស់របរប្រើប្រាស់ របស់​យើង គឺជា​រឿង​ដ៏​ឈឺ​ចាប់​មួយ ហើយ​អ្វី​ដែល​រឹត​តែ​ឈឺ​ចាប់​នោះ គឺ​បាត់​បង់​កុំព្យូទ័រ​ដែល​យើង តែងតែ​ប្រើជា​ប្រចាំ​តែ​ម្តង ព្រោះអីវា​មិនត្រឹមតែជារបស់ មានតម្លៃមួយនោះទេ តែវាក៏មានផ្ទុកនូវឯកសារជាច្រើន ដែលមិនអាចបាត់បង់បានឡើយ។ ទាក់ទងទៅនឹងបញ្ហានេះ Microsoft បានបំពាក់មុខងារថ្មីមួយ នៅលើប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 ដែលអាចអោយយើង ស្វែងរកទីតាំង របស់កុំព្យូទ័រយើងបាន យ៉ាងងាយស្រួល។
cover
តម្រូវការ
  • កុំព្យូទ័រដែលដំណើរការដោយ Windows 10 (Version 1511) កំណែអាប់ដេតចុងក្រោយ
  • គណនី Microsoft Account ផ្ទាល់ខ្លួនរបសអ្នក (ចុចទីនេះ ដើម្បីដឹងរបៀបបង្កើត )
  • កុំព្យូទ័របានភ្ជាប់ទៅកាន់ បណ្តាញអ៊ីនធឺណែត
របៀបបើកមុខងារនេះ
  • ចូលទៅកាន់​ Setting > Accounts > រួចហើយ Sign in គណនី Microsoft របស់អ្នក ដើម្បី​ប្រើ​ប្រាស់ជា​ Administrator
  • ចូលទៅកាន់ Setting ដដែល > Update & Security > Find My Device > ចុច Change > ហើយបើកវា។
 updateandsecurity-100629922-large
savemydevicelocale-100629923-large
  • ដើម្បីស្វែងរកទីតាំង កុំព្យូទ័ររបស់យើង សូមចូលទៅកាន់វេបសាយhttps://account.microsoft.com/devices/about ហើយចុច Sign in គណនី Microsoft របស់អ្នក។ អ្នកនឹងឃើញឈ្មោះកុំព្យូទ័ររបស់អ្នក ហើយសូមចុចលើពាក្យ Find My Device នោះវានឹងបង្ហាញ ទីតាំងកុំព្យូទ័ររបស់អ្នក ដែលតាំងនៅជាក់ជាមិនខាន។
 Screenshot_2Screenshot_3
មុខងារនេះ ស្រដៀងទៅនឹងមុខងារ ស្វែងរកឧបករណ៍ របស់ Google, និង Apple ដែរ ដោយវាអាច​ចាប់រក​ទីតាំងរបស់ឧបករណ៍ យើងនៅទីណាបាន មានឱកាសអាចទទួលបាន ឧបករណ៍​យើង​មក​វិញ​ដែរ។ មុខងារនេះ នឹងបញ្ជូនទីតាំងចុងក្រោយ ដែលកុំព្យូទ័រអ្នកបានតាំងនៅ រៀងរាល់ពេលវា​ភ្ជាប់ទៅ​កាន់ គណនី Microsoft Account របស់អ្នក។
វាពិបាកដែរ​ព្រោះអីប្រសិនបើ អ្នកលួចនោះ មិនបានភ្ជាប់កុំព្យូទ័រយើង​ ទៅកាន់ប្រព័ន្ធអ៊ីនធឺណែតទេ យើង​នឹងមិនទទួលបាន ទីតាំងនោះទេ ហើយបើគេឈូសកុំព្យូទ័រចោលទៀតនោះ(តំឡើង Windows ថ្មី) គឺរឹតតែលំបាក។ យ៉ាងណាមិញ យើងគួរតែសាកល្បងប្រើប្រាស់វា ល្អជាជាងមិនប្រើប្រាស់ដែរ ហើយ​នេះ​គឺពិតជា​លក្ខណៈ​ដ៏ពិសេសមួយ ដែលខ្ញុំចង់រង់ចាំអស់រយៈពេល ជាយូរណាស់មកហើយ។

1 comments:


  1. windows 10 serial key finder , windows 10 activation command , windows 10 serial keys product key , windows 10 serial key free , windows 10 product key error 0xc004f050 , office 2016 product serial free , windows 10 activation support , windows 7 ultimate sp1 keys , wBlYW5

    office 2013 product key

    windows 10 enterprise key

    vmware workstation 11 to buy

    ReplyDelete