វិធី៨យ៉ាងដើម្បីមើលឃើញខ្មោច ចង់ដឹងសាកមើលទៅ

+រឿងដែលខ្ញុំនឹងលើកមកសរសេរនៅថ្ងៃនេះ គឺជាបញ្ហាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះ ដូច្នេះមុននឹងអាន ឬធ្វើពិសោធន៍សូមប្រើវិចារណញ្ញាណផង។
+វិធីមើលឃើញខ្មោច៨យ៉ាង៖
គ្រប់វិធីទាំងអស់ត្រូវធ្វើនៅចន្លោះពីម៉ោង ១០ ទៅម៉ោង ១២ ពាក់កណ្តាលអធ្រាត្រ និងមិនត្រូវឲ្យហួសពីពាក់កណ្តាលអធ្រាត្រទេ ព្រោះចាត់ទុកថាឆ្លងចូលថ្ងៃថ្មីហើយគ្រប់វិធីហាមប្រើព្រះ លើកលែងតែវិធីទី៨ ថ្ងៃដែលធ្វើ ហើយមានឱកាសមើលឃើញច្រើនបំផុតគឺ ថ្ងៃពុធ និងថ្ងៃអាទិត្យមនុស្សដែលមានឱកាសបានឃើញងាយបំផុតគឺ អ្នកដែលកើតថ្ងៃ ពុធ សុក្រ និងថ្ងៃអាទិត្យ។ គ្រប់វិធីអាចឲ្យអ្នកផ្សេងនៅជាមួយក៏បាន លើកលែងវិធីដែលបញ្ជាក់ថា ត្រូវធ្វើម្នាក់ឯងគ្រប់វិធីត្រូវបិទភ្នែក បើប្តូរចិត្តលែងចង់ឃើញ ឲ្យយកវត្ថុគ្រប់យ៉ាងចេញឲ្យអស់ ហើយសឹមបើកភ្នែក។
វិធីទី១៖ ឈ្ងោកមើលតាមចន្លោះជើងទាំងពីរ
១. រើសស្លឹកឈើដែលជ្រុះពីដើមមួយណាក៏បាន តែត្រូវប្រាកដថា ជាស្លឹករបស់ដើមនោះពិតមែន និងជ្រុះមិនឆ្ងាយពីដើមពេក បើនៅជិតឫសកាន់តែល្អ។
២. ឈរនៅកន្លែងស្រឡះដែលអាចមើលឃើញព្រះចន្ទ។ បែរមុខទៅកាន់ទិសខាងកើត ដើម្បីពេលឈ្ងោកមុខចុះ បានបែរមុខទៅទិសខាងលិច។
៣. យកស្លឹកឈើដែលរើសមកនោះ ទុកនៅក្នុងបាតដៃ។ ចង់ធ្វើដៃបែបណាក៏បាន តែហាមសំពះដាច់ខាត។
៤. បង្វិលខ្លួនតាមទិសទ្រនិចនាឡិកា(បង្វិលទៅខាងឆ្វេង)យឺតៗ។ នៅពេលមកដល់ចំណុចដើម(ទិសខាងកើតដែលបែរមុខតាំងពីដំបូង) ឲ្យទន្ទេញថា «ពុទ្ធោធាយៈ» ចំនួនបីចប់ និងធ្វើដដែលៗចំនួនបីដង។
៥. បិទភ្នែកនឹកទៅដល់ស្លឹកឈើនៅក្នុងដៃ និងដើមឈើម្ចាស់ស្លឹក ហើយឲ្យគិតថា ស្លឹកឈើនៅក្នុងដៃ គឺជាថាមពលម្យ៉ាងដែលអាចហៅវិញ្ញាណមកបាន ហើយឲ្យគិតទៀតថា ស្លឹកឈើនេះបានងាប់ទៅហើយ ទើបដាច់ចេញពីដើម ហេតុដូច្នេះយើងអាចទាក់ទងនឹងវិញ្ញាណបាន ដូចដែលទាក់ទងនឹងស្លឹកឈើងាប់មួយនេះដែរ។
៦. ឈ្ងោកមុខចុះយឺតៗ (ចន្លោះពេលនេះហាមបើកភ្នែកដាច់ខាត)។ នៅពេលឈ្ងោករួច និងត្រៀមខ្លួនគ្រប់លក្ខណៈហើយ ចូរតាំងស្មារតីឲ្យល្អ រួចបើកភ្នែក។
៧. ខ្មោចនឹងចេញមកឲ្យឃើញ។
»»» បើឃើញអ្វីក៏ដោយ សូមកុំរត់ឲ្យសោះ ទោះនៅឆ្ងាយ ឬនៅជិតកៀកនឹងមុខក៏ដោយ គឺត្រូវធ្វើតាមការណែនាំនេះសិន៖
១. ងើបមុខឡើង រួចបោះស្លឹកឈើចោលទៅដី។
២. បង្វិលខ្លួនបញ្ច្រាសទិសទ្រនិចនាឡិកា (គឺបង្វិលត្រលប់ទៅទិសខាងស្តាំវិញ) ៣ជុំ ដោយមិនបាច់សូត្រអ្វីទាំងអស់។
៣.នៅពេលត្រលប់ទៅដល់ផ្ទះ ត្រូវលុបមុខ៣ដង មុនលុបត្រូវទន្ទេញថា «ពុទ្ធោ» ហើយផ្លុំខ្យល់ចូលទឹក ទើបលុបមុខតាមក្រោយ(ធ្វើបែបនេះបីដង)។
វិធីទី២៖ កាត់ក្រចកពេលយប់
សូមបញ្ជាក់ថា វិធីនេះត្រូវធ្វើចន្លោះពីម៉ោង១០ ដល់ម៉ោង១២យប់ ព្រោះមិនចង់ឲ្យយឺតយ៉ាវ ឬចូលដល់ថ្ងៃថ្មី។
១. កាត់តែក្រចកដៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីដៃខាងស្តាំមកមុន ហើយផ្តើមកាត់ពីកូនដៃ, មេដៃ, ដៃនាង, ចង្អុលដៃ និង ម្រាមកណ្តាល (គឺកាត់ពីក្រៅចូលក្នុងរឿយៗ) ហើយធ្វើបែបនេះដូចគ្នានឹងដៃខាងឆ្វេងដែរ។
»»» ក្រចកដែលកាត់ហាមឲ្យដាច់ ឬបាក់ឲ្យសោះ ត្រូវរក្សារាងកោងតាមទម្រង់ក្រចក បើមិនដូច្នោះនឹងមិនបានផលទេ។
២. យកកម្ទេចក្រចកដែលកាត់ហើយ ខ្ចប់ក្នុងកំណាត់អ្វីក៏បាន តែត្រូវជាពណ៌ខ្មៅ និងធ្លាប់ប្រើពីមុនមក(មិនមែនកំណាត់ថ្មី)។
៣. យកក្រចកដែលខ្ចប់ហើយ ទៅទុកនៅទិសខាងលិចនៃកន្លែងស្នាក់នៅ។
៤. នៅពេលចូលដេកមិនយូរប៉ុន្មាន នឹងមានគេមកកាត់ក្រចកនៅខាងចុងជើង ដែលអ្នកដេកដោយឮសំឡេង កឹក! កឹក!… គឺជាសំឡេងដែលគេកាត់ក្រចកយកមកសងអ្នកវិញ។
៥. បើចង់ឃើញត្រូវបើកភ្នែកឡើង តែហាមស្រែកឆោឡោឲ្យសោះ ព្រោះគេនឹងចាកចេញទៅវិញ ហើយអ្នកច្បាស់ជាស៊យធំមិនខាន (ព្រោះគេមកល្អ ដោយគិតថា យើងយកក្រចកទៅដូរ ឬទៅលេងជាមួយគេ ទើបគេយករបស់គេមកដូរវិញ)។
៦. នៅពេលអ្នកភ្ញាក់ក្នុងពេលព្រឹក សូមទៅកន្លែងដែលអ្នកយកក្រចកទុក ហើយលាកំណាត់ចេញ នោះនឹងឃើញក្រចករបស់អ្នកដទៃ ដែលមិនមែនជារបស់អ្នក។
៧. សូមនិយាយខ្សឹបៗថា «អរគុណ» ហើយយកទៅកប់ចោលនៅកន្លែងណាក៏បាន មិនចាំបាច់តែនៅកន្លែងស្នាក់នៅទេ (តែហាមបោះចោល ឬដុតជាដាច់ខាត)។
វិធីទី៣៖ បែរខ្នងដាក់កញ្ចក់ហើយលេបទឹកមាត់
វិធីនេះត្រូវធ្វើតែម្នាក់ឯងប៉ុណ្ណោះនិងធ្វើឲ្យបានមុនពាក់កណ្តាលអធ្រាត្រ៦នាទី ដោយប្រើនាឡិកាដែលខ្លួនឯងប្រើជាឧបករណ៍វាស់ ហើយអាចជ្រើសរើសធ្វើនៅក្នុងផ្ទះណាមួយក៏បាន។
១. ឈរបែរខ្នងដាក់កញ្ចក់(លើកនេះទិសណាក៏បាន) នៅម៉ោង១១ និង ៥៤នាទីយប់។
២. លេបទឹកមាត់ម្តងរៀងរាល់មួយនាទី។
៣. លុះគ្រប់៦នាទី បានន័យថា អ្នកបានលេបទឹកមាត់ ៦ដង ហើយ និងដល់ពេលពាក់កណ្តាលអធ្រាត្រល្មម។
៤. បិទភ្នែក ហើយងាកទៅរកកញ្ចក់(ងាកទៅខាងឆ្វេង ឬខាងស្តាំក៏បាន តែត្រូវយឺតៗ) ហើយលេបទឹកមាត់ម្តងទៀត គម្រប់៧ដង ហើយបើកភ្នែក នោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. បើចង់បញ្ឈប់ពិធី សូមបិទភ្នែក ហើយលេបទឹកមាត់ម្តងទៀត ជាការបញ្ចប់ពិធី។
វិធីទី៤៖ ផ្ទាត់គ្រាប់ក្បាច់គិតលេខពេលកណ្តាលអធ្រាត្រ
គ្រាប់ក្បាច់គិតលេខដែលប្រើ គឺប្រើតែគ្រាប់ដែលនៅក្នុងសង្កាត់ ដែលវែងបំផុតប៉ុណ្ណោះ។ ត្រូវនៅម្នាក់ឯង ព្រោះត្រូវប្រើសមាធិខ្ពស់ក្នុងការផ្ទាត់។
១. ដាក់ឲ្យគ្រាប់ក្បាច់ទាំងអស់នៅគ្រប់ចុងសង្កាត់ដែលបែរមករកយើង។
២. ផ្ទាត់គ្រាប់ក្បាច់ឡើងលើ ដោយឲ្យគ្រាប់ក្បាច់ចេញពីខ្លួនយើងម្តងមួយៗ (ត្រូវប្រើសមាធិខ្លាំងណាស់) ដោយដេញតាំងពីសង្កាត់ដំបូង រហូតដល់សង្កាត់ចុងក្រោយ។
៣. តាំងសមាធិឲ្យបានល្អ ហើយចាប់បញ្ឈរស្នូកក្បាច់ ឲ្យគ្រាប់ក្បាច់ទាំងអស់រត់ចុះមកកន្លែងដើមវិញ។
៤. មើលតាមចន្លោះប្រហោងក្បាច់ ក្នុងសង្កាត់ណាមួយក៏បាន ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
៥. ក្រោយពីធ្វើរួចរាល់អស់ហើយ ត្រូវគ្រវែងក្បាច់គិតលេខនោះចោលភ្លាមៗ ហើយហាមយកមកប្រើទៀតដាច់ខាត។
វិធីទី៥៖ យកមុងឃ្លុំក្បាលពេលកណ្តាលអធ្រាត្រ
១. យកមុងមកគ្របក្បាល ដោយបិទភ្នែកតាំងពីមុនឃ្លុំ។
២. ទន្ទេញពាក្យ «មៈ-អៈ-អុ» ៧ចប់ (កុំភ្លេចបិទភ្នែក)។
៣. បើកភ្នែក ពេលនោះ ខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៦៖ ពាក់អាវបញ្ច្រាស ហើយដេកសំយ៉ុងក្បាល
ត្រូវធ្វើម្នាក់ឯង។
១. ពាក់អាវបញ្ច្រាស ដោយយកខាងក្រោយមកធ្វើខាងមុខ (បើអាវមានឡេវ គឺដាក់ឡេវនៅខាងក្រោយ)។
២. ដេកលើគ្រែដែលខ្ពស់ជាងដី ហើយសំយ៉ុងក្បាលចុះមើល (ដូចងើយមុខ)។
៣. បន្ទាប់ពីនោះខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៧៖ ងើយមុខមើលត្រង់ជណ្តើរ
ត្រូវធ្វើម្នាក់ឯង។
១. អង្គុយលើជណ្តើរត្រង់កាំលើគេ ហើយចុះមកម្តងមួយកាំៗទាំងកំពុងអង្គុយ (គឺប្រើគូទចុះជណ្តើរ)។
២. នៅពេលដល់កាំចុងក្រោយ ឲ្យអង្គុយនៅកាំក្រោមនោះដដែល រួចងើយមុខសម្លឹងទៅមើលកាំដែលនៅខាងលើបំផុត។
៣. ពេលនោះខ្មោចនឹងចេញមកឲ្យឃើញ។
វិធីទី៨៖ ពាក់ខ្សែកព្រះត្រលប់ក្រោយ
ត្រូវធ្វើម្នាក់ឯង។
១. ពាក់ខ្សែកដោយព្យួរបន្តោងព្រះទៅក្រោយ (ដាក់ព្រះឲ្យដូចពេលពាក់ខាងមុខ)។
២. លាដៃឆ្វេងទៅម្ខាង ហើយធ្វើមុំដោយដាក់កណ្តាប់ដៃបុកទៅលើដី និងឲ្យកែងដៃបញ្ឈរឡើងលើ។
៣. ឆ្លុះមើលតាមចន្លោះប្រហោងដៃ នោះនឹងឃើញខ្មោចមិនខាន៕
បើចង់ សាកល្បងមើលទៅ! ពិសេសអ្នកដែលមិនជឿថាមានខ្មោច។ តែសុំរំលឹកមុនឲ្យហើយណ៎ា… បើមានបញ្ហាអីមិនទទួលខុសត្រូវទេ!!

2 comments:


  1. windows 10 product key , office 2016 product key , codigo key windows seven professional , windows home server key shop , cheap windows product keys , download windows 7 purchase key , windows small business server 2003 product key , windows 7 ultimate product key generator , l3u56o

    ReplyDelete
    Replies
    1. wwindows 7 key , windows 10 serial key not working , windows 7 activation key , windows 10 activation code free , rosett astone spanish latinamerica key , windows 10 activation w , windows 10 product key generator , windows 10 serial key install , wtTI57

      office 2013 product key

      windows 10 enterprise key

      vmware workstation 11 to buy

      Delete